ភាគទី ៤១

1.6K 160 0
                                    

« យប់នេះយើងសប្បាយចិត្តខ្លាំងណាស់ សូមពួក លោកផឹកឲ្យអស់ដៃទៅចុះដើម្បីអបអរតំណែងរបស់យើង ម៉ោះឆាប់លើកកែវស្រាឡើងទៅ » ចាងហ៊ូន ប្រកាសក្ដែងៗដោយទឹកមុខរីកស្រស់ស្រាយស្រប ពេលលើកកែវស្រាឡើងទាំងដែលថេយ៉ុងត្រូវគេបង្ខំឲ្យអង្គុយក្បែរនោះសែនវេទនាព្រះទ័យជាពន់ពេក ។

« សូមឲ្យព្រះអង្គមានព្រះជន្មាយុយ៉ឺនយូរ!! » ពួកមន្ត្រីពូកែអែបអបមួយចំនួនលើកកែវស្រាអបអរគេដោយស្នាមញញឹម ដោយមិនគិតខ្វល់ពីសុវត្ថិភាព របស់ព្រះរាជាពិតប្រាកដឡើយ ស្រាប់តែភ្លាមៗនោះមានពួកសេនារត់ចូលមកយ៉ាងត្រហេបត្រហបភ្លាម ។

« ព្រះអង្គ!! កន្លែងឃុំឃាំងអ្នកទោសត្រូវភ្លើងឆេះហើយក្រាបទូល ពេលនេះស្ថានភាពវឹកវរខ្លាំងណាស់ » លឺដូច្នោះ ចាងហ៊ូនក៏ក្រោកឈរបើកភ្នែកធំៗចំកណ្ដាលដំណាក់ឲ្យថេយ៉ុងនៅក្បែរនោះភ្ញាក់ផ្អើលបារម្ភពីអ្នកនៅទីនោះ ។

« ចង្រៃយ៎!! វាឆេះបានដោយរបៀបណា ឆាប់នាំគ្នាទៅមើលភ្លាមទៅ » ថាហើយគេក៏ដើរចេញទៅ ដោយមានសេនាអមជាច្រើនទុកឲ្យថេយ៉ុងនៅស្លន់ស្លោរតែអង្គឯង ។

« ឆាប់នាំគ្នាទៅដងទឹកជួយពន្លត់គ្នាមក ឲ្យលឿនឡើង!! ឲ្យលឿនឡើង!! » សម្លេងអ៊ូអរស្រែកតៗគ្នារញ៉េរញ៉ៃពេញនេះខណៈគ្រប់គ្នាមមាញឹកជួយ ពន្លត់ ជុងហ្គុកក៏លួចរត់ចេញមកក្រៅតាមផែនការ ដែលបានរៀបចំទុកដោយឲ្យសេនាម្នាក់ដែលគេទុកចិត្តមុននេះជួយនាំគេចេញហើយប្រមូលចំបើង មកគរដុតចោលនៅជុំវិញកន្លែងឃុំឃាំងបង្កើតជា ភ្លើងផ្សែងបន្លប់ចំណាប់អារម្មណ៍ចាងហ៊ូន តែមិនអាចធ្វើឲ្យឆេះដល់ខាងក្នុងនោះឡើយព្រោះទីនេះធ្វើពីថ្មក្រាសល្អ ទើបឆ្លៀតពេលនោះ ជុងហ្គុកក៏លួចរត់ ចេញដើម្បីទៅជួយថេយ៉ុង គ្រាន់តែគេចេញទៅមិនបានប៉ុន្មាន ចាងហ៊ូនក៏មកដល់ល្មមព្រមទាំងស្រែកជេរពួកយាមកាមមិនល្អបណ្ដោយឲ្យឆេះទៀតផង ។

« រាជទាយាទចាំខ្ញុំម្ចាស់ផង រាជទាយាទ!! » ភីលៀងសួមរត់បណ្ដើរស្រែកហៅអ្នករត់នាំមុខ បណ្ដើរ ដោយសារបារម្ភពីគ្រប់គ្នាទើបថេយ៉ុងត្រូវរត់មកដើម្បីជួយតែក៏ស្រាប់តែជ្រួសផ្លូវជាមួយជុងហ្គុក តែម្ដង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now