ភាគទី ២

3.3K 289 0
                                    

« អ្ហាយ៎!!! » ទាយាទតូចច្រឡឹងស្រាប់តែស្រែកឡើងយ៉ាងខ្លាំងម្ដងទៀត ព្រះកាយក៏ខិតឆ្ងាយពីនាយកម្លោះដែលបើកភ្នែកឡើងមានពណ៌ក្រហមរងៀលគួរឲ្យខ្លាចបំផុត ។

« មានរឿងអីឬព្រះពររាជទាយាទ?? » ពួកភីលៀងរហ័សចូលមកសួរភ្លាមក្រោយបានលឺសម្លេងស្រែករបស់ទ្រង់មុននឹងឃើញមនុស្សប្រុសស្លៀកពាក់ចម្លែកមានភ្នែកពណ៌ក្រហមដូចជាបិសាចយ៉ាងចឹងតែដែលចម្លែកគឺគេបែរជាបើកភ្នែកតែមិនកម្រើកខ្លួនដូចមនុស្សគ្មានព្រលឹងទៅវិញ ។

« ប...បងភីលៀង គេជាបិសាចមែនទេ? គួរឲ្យខ្លាចខ្លាំងណាស់ » ថេយ៉ុងទ្រង់ក្រោកទៅពួនក្រោយខ្នងពួកនាងដោយភាពភិតភ័យ តែភ្លាមនោះនាងភីលៀងម្នាក់ក្នុងចំណោមនោះក៏ជ្រឹមភ្នែកមើលទៅរាងក្រាស់ហាក់បីដូចជាធ្លាប់ស្គាល់នៅកន្លែងណាមួយ ។

« ឈប់សិន!! ប្រុសម្នាក់នេះខ្ញុំម្ចាស់ដូចជាធ្លាប់ឃើញនៅកន្លែងណាមួយ » នាងនិយាយដូច្នេះធ្វើឲ្យទាយាទតូចនឹកឆ្ងល់ឡើងភ្លាម ។

« គេជាអ្នកណាទៅ? » ភីលៀងសួម ជាភីលៀងដែលជិតស្និទ្ធនឹងទាយាទតូចសួរបន្ទរទើបភីលៀងស្រីក្មេងនោះបើកមាត់បើកភ្នែកធំៗដូចជាបាននឹកឃើញវិញហើយ ។

« អូ៎...នឹកឃើញហើយ!! គេជាកូនប្រុសរបស់លោកមេទ័ពធំត្រកូលខាលីយ៉ាន់នោះណា៎ព្រះពរ ខ្ញុំម្ចាស់ធ្លាប់ឃើញគេចូលគាល់ព្រះអង្គជាមួយលោកមេទ័ពទៀតផង » នាងភីលៀងហ្វីឆ្លើយប្រាប់តាមការចងចាំធ្វើឲ្យថេយ៉ុង ទ្រង់សណ្ដាប់ហើយក៏កើតមានទឹកព្រះទ័យអាណិតចង់យកអាសារ ។

« បើចឹងយើងគួរតែជួយគេ ឆាប់ឲ្យពួកសេនាមកនាំគេទៅព្យាបាលភ្លាមទៅ » ពួកភីលៀងក៏ចាត់ចែងតាមបញ្ជារបស់រាជទាយាទតូចមុននឹងនាំគ្នាទៅហៅសេនាទាំងអស់ឲ្យជួយសែងគេដាក់រទេះហើយនាំទៅរកគ្រូឱសថភ្លាមៗ ។
____________

- ផ្ទះលោកមេទ័ព

« យ៉ាងម៉េចទៅហើយលោកគ្រូ? » សំណួរចេញពីលោកមេទ័ពខាលីយ៉ាន់សួរទៅកាន់គ្រូឱសថក្រោយពិនិត្យអាការៈកូនប្រុសរបស់គាត់រួចរាល់ដោយចិត្តអន្ទះសារចង់ដឹងក្រៃលែង ត្បិតគាត់បានបញ្ជូនកូនប្រុសឲ្យទៅសិក្សានៅប្រទេសអឺរ៉ុបរយៈពេលជាងបួនឆ្នាំតែជាចៃដន្យដោយសារតែសង្គ្រាមលោកលើកទីមួយនៅតំបន់អឺរ៉ុបបានធ្វើឲ្យទំនាក់ទំនងរបស់កូនប្រុសនិងគ្រួសារត្រូវបានកាត់ផ្ដាច់មិនទទួលបានដំណឹងថាគេស្លាប់ឬរស់យ៉ាងណាឡើយ បែរជាចុងក្រោយត្រូវរាជទាយាទជាទីគោរពប្រទះឃើញគេដេកដួលនៅលើវាលស្មៅជាទីក្រសាលលំហែររបស់ទ្រង់ហើយបញ្ជូនគេមកទីនេះទៅវិញ កុំអីគាត់មិនដឹងថាកូនប្រុសត្រឡប់មកវិញតាំងពីពេលណានោះឡើយ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now