ភាគទី ១៤

1.9K 204 2
                                    

   រាត្រីកាលឈានមកស្រោចស្របលើផែនដី ខណៈ ពេលដែលកំពុងហូបបាយជុំគ្នា លោកមេទ័ពក៏និយាយឡើងមុនគេ ៖

« ជុងហ្គុក »

« បាទពុក » ជុងហ្គុក

« ថ្ងៃស្អែកនេះ ព្រះអង្គត្រាស់បង្គាប់ឲ្យកូនចូលខ្លួនទៅនិយាយបកប្រែភាសាជាមួុយជនបរទេស កូនកុំភ្លេចរៀបចំខ្លួនទុកជាមុនផង » លឺគាត់ប្រាប់ដូច្នេះ នាយក៏ស្រាប់តែញញឹមឡើងមកដោយសង្ឃឹម បានជួបរាជទាយាទតូចរបស់ខ្លួនម្ដងទៀត អាការៈបញ្ចេញច្បាស់ៗរបស់គេធ្វើឲ្យលោកមេទ័ពសង្កេតដឹងភ្លាមមុននឹងនិយាយអ្វីម្យ៉ាងទៅកាន់គេ ។

« ភារកិច្ចរបស់កូនគឺទំនាក់ទំនងជាមួយភ្ញៀវបរទេសតែមួយគត់ កុំគិតអ្វីផ្ដេសផ្ដាសឲ្យសោះ ពុកសុំហាមកូនជាមុន » ប្រយោគដាស់តឿនរបស់គាត់ធ្វើឲ្យអារម្មណ៍រីករាយជុងហ្គុកធ្លាក់ចុះភ្លាម រីឯម្ដាយនិងប្អូនស្រីបានត្រឹមអាណិតនាយតែមិនអាចជួយអ្វីបាន ភាពស្និទ្ធស្នាលរបស់ជុងហ្គុកនិងរាជទាយាទ គ្រប់គ្នាសុទ្ធតែដឹងក៏ប៉ុន្តែអាចធ្វើបានទៅបើលោកមេទ័ពខាលីយ៉ាន់ជាមេគ្រួសារ ក្នុងនគរនេះមេគ្រួសារត្រូវ បានចាត់ទុកជាអ្នកមានឋានៈខ្ពស់ជាងគេបង្អស់នៅ ក្នុងផ្ទះបើគាត់បញ្ជាហើយមិនអាចជំទាស់បានឡើយ។

   ថ្ងៃថ្មីបានចូលមកដល់ ជាវេលាដែលមនុស្សក្នុងរាជវាំងធ្វើការទទួលភ្ញៀវជនបរទេសមកកាន់កន្លែងរបស់ខ្លួន ដោយមានរាជបុត្រចាងហ៊ូនជាអ្នកចេញមុខ មកទទួលដោយផ្ទាល់ជាមួយលោកមេទ័ពខាលីយ៉ាន់ព្រមទាំងរាងសង្ហារជុងហ្គុកជាសេនាប្រមុខផងដែរ ។

   ជនបរទេសជាងដប់នាក់បានចុះពីលើខ្នងសេះមុននឹងគ្រប់គ្នាចេញមកទទួល ឯជុងហ្គុកក៏ធ្វើការតាមតួនាទីរបស់ខ្លួនដូចគ្នា ។

« សូមស្វាគមន៍មកកាន់រាជវាំងឡាកូស៊ីនរបស់ពួក យើង » ជុងហ្គុកនិយាយជាភាសាអង់គ្លេសក្នុងន័យរបស់ប្រយោគទៅកាន់ពួកគេជាមួយស្នាមញញឹមរាក់ទាក់ហើយធ្វើការចាប់ដៃរាក់ទាក់តាមទំនៀមបរទេសធ្វើឲ្យលោកពុករបស់គេមានមោទនភាពក្នុងចិត្តលើកូនប្រុសដែលមិនធ្វើឲ្យគាត់បាក់មុខពិតមែន។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now