ភាគទី ៨

2.3K 231 0
                                    

បន្ទាប់ពីអៀវរាជទាយាទតូចមកដល់ផ្ទះហើយ ជុងហ្គុកក៏ដាក់ទ្រង់នៅបន្ទប់ទទួលភ្ញៀវមុននឹងហៅ នាងតូចមូនហ៊ីឲ្យមករឹតរបួសឲ្យទ្រង់ជំនួសគេ ព្រោះបើឲ្យលោកពុកអ្នកម៉ែឃើញគេប៉ះពាល់ទ្រង់នោះពិតជាមិនល្អទេ ។

« អួយ៎ តិចៗ » ថេយ៉ុងបន្លឺតិចៗពេលមូនហ៊ីសង្កត់លើកន្លែងថ្លោះ ។

« ឈឺខ្លាំងឬព្រះពរ? » នាងសួរទើបទ្រង់ងក់ព្រះកេសតិចៗជាមួយទឹកព្រះភក្ត្រគួរឲ្យអាណិតឯជុងហ្គុក ដែលឈរមើលនោះទ្រាំមិនបានក៏ដើរទៅផ្ទះបាយ មុននឹងមកវិញជាមួយនំមួយចានផងដែរ ។

« រាជទាយាទសោយនំនេះទៅជួយកាត់បន្ថយការឈឺចាប់ » ថេយ៉ុងសម្លឹងនាយភ្លឹះៗពេលគេយកចិត្តទុកដាក់មុននឹងទតទៅនំក្នុងដៃនាយហើយលូកយកវា មកដាក់ក្នុងមាត់ ពេលឃើញទ្រង់មិនសូវអីទើបមូនហ៊ីរឹតថ្នាំត្រង់ជើងទ្រង់បន្ត ។

« អ្ហឹម...ម្ដាយរបស់អ្នកទាំងពីរពូកែធ្វើនំដល់ហើយ យើងឆ្ងល់ណាស់ ម៉េចក៏ក្នុងរាជវាំងគ្មានអ្នកណាធ្វើឆ្ងាញ់ដូចជាគាត់ចឹងន៎? » ថេយ៉ុងសោយបណ្ដើរ មានបន្ទូលបណ្ដើរតាមរបៀបក្មេងទូទៅធ្វើឲ្យជុងហ្គុក បានត្រឹមសម្លឹងមើលផ្ទៃមុខស្រស់ស្អាតរបស់ទ្រង់ដែលមូលក្រឡង់តែក៏មានទម្រង់មុខគួរឲ្យចាប់ចិត្ត បើនិយាយពីរោមភ្នែកទ្រង់វិញណា៎ វែងងរជាងមូនហ៊ីដែលជាស្រីទៅទៀត គេសឹងមិនជឿទៅហើយថាលើលោកនេះបែរជាមានមនុស្សប្រុសស្អាតឥតខ្ចោះបែបនេះ បើមិនបានឃើញផ្ទាល់ភ្នែក គេនឹងមិនជឿជាដាច់ខាត ។

« ខ្ញុំម្ចាស់លាបថ្នាំឲ្យរួចរាល់ហើយរាជទាយាទ ប៉ុន្តែពីពេលនេះទៅទ្រង់កុំឲ្យរបួសប៉ះនឹងទឹកអីរហូតដល់ថ្ងៃស្អែកណា៎ » មូនហ៊ីនិយាយពេលរួចរាល់ ឯថេយ៉ុងទ្រង់ក៏ទម្លាក់ជើងចុះហើយអាចកម្រើកទៅមកបាន ស្នាមញញឹមក៏លេចឡើងលើព្រះភក្ត្រទ្រង់ភ្លាម ។

« អរគុណនាងហើយ »

« ខ្ញុំម្ចាស់មិនហ៊ានទទួលទេព្រះពរ » មូនហ៊ីប្រញាប់ក្រោកឈរហើយអោនខ្នងកៅសិបដឺក្រេ ត្បិតទ្រង់ជារាជទាយាទឋានៈខ្ពង់ខ្ពស់ នាងម៉េចនឹងហ៊ានទទួលយកពាក្យអរគុណរបស់ទ្រង់នោះ ។ យ៉ាងណាមិញការគោរពរបស់នាងបែរជាធ្វើឲ្យថេយ៉ុងទម្លាក់ទឹកមុខស្រពោនទៅវិញ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now