ភាគទី ១

10.1K 469 2
                                    

( ថ្ងៃទី10 ខែមេសា គ.ស2020 )

គ្រឺង..!! គ្រឺង..!!

« អាឡូ!! ខ្ញុំជុងហ្គុកនិយាយ » សម្លេងបុរសដ៏មុតមាំមានអំណាចបានបន្លឺឡើងស្របពេលខ្លួនកំពុងជិះម៉ូតូទៅតាមទីតាំងដែលត្រូវប្រតិបត្តិការងាររបស់ខ្លួន ។

" លោកនាយ!! ពួកខ្ញុំបានពង្រាយគ្នីគ្នាព័ទ្ធស្ទាក់ជុំវិញកន្លែងរបស់វាអស់ហើយទាន "

« ល្អណាស់ឃ្លាំមើលឲ្យជាប់ ប្រាំនាទីទៀតខ្ញុំទៅដល់ហើយ »

" បាទទាន!! " ទូរស័ព្ទបានកាត់ផ្ដាច់ទើបអ្នកកម្លោះបន្ថែមកម្លាំងមួលហ្គា័រដើម្បីទៅដល់ទីតាំងដែលមានឈ្មួញរកស៊ីអាវុធខុសច្បាប់ទើបខ្លួនបានចាត់កូនចៅនៅក្នុងស្នងការឲ្យពួនស្ទាក់សឹមចាត់ការទៅតាមផ្លូវច្បាប់ដោយមានផែនការយ៉ាងម៉ត់ចត់បំផុតព្រោះនាយមិនដែលធ្វើការបរាជ័យម្ដងណាឡើយ រាល់សកម្មភាពការងារតែងតែទទួលបានការកោតសរសើរពីថ្នាក់លើជានិច្ចដោយដាក់រហ័សនាមឲ្យថាជាមេក្រុមខ្លាហោះឯកប្រចាំស្នងការទៀតផងហើយឈ្មោះរបស់គេគឺ " ចន ជុងហ្គុក " ។

ង៉ឺត!! មិនយូរប៉ុន្មាន ម៉ូតូធំរបស់នាយក៏បានមកឈប់ដល់គោលដៅមុននឹងនាយងើយមុខដែលមានអង់អាចឡើងហើយទាញកាំភ្លើងស៊កនឹងចង្កេះទើបឈានជើងចុះមករកកូនចៅក្នុងក្រុមរបស់ខ្លួន ។

« លោកនាយ!! » កូនក្រុមម្នាក់ងាកមកគោរពគេ ។

« យ៉ាងម៉េចហើយ? » ជុងហ្គុកសួរឡើងក្រោយដោះវែនតាខ្មៅចេញពីភ្នែកជ្រៅៗមុតមាំទាំងគូ ។

« ពួកខ្ញុំបានចរចារឲ្យពួកវាព្រមប្រគល់ខ្លួនតាមសម្រួលហើយតែវាមិនព្រមនៅគម្រាមបោកគ្រាប់បែកចេញមកទៀតផង » លឺគេរៀបរាប់ដូច្នោះ រាងសង្ហារក៏អាចយល់បានគ្រប់យ៉ាងមុននឹងទាញមេក្រូពីដៃកូនចៅម្នាក់នោះមកនិយាយចរចារជាមួយពួកឈ្មួញខុសច្បាប់ដែលកំពុងពួននៅខាងក្នុងរោងចក្របោះបង់ចោល ។

« អ្នកនៅខាងក្នុងចាំស្ដាប់!! ប៉ូលីសបានព័ទ្ធជុំវិញនេះអស់ហើយ បើមិនចង់មានគ្រោះថ្នាក់ទេឆាប់ចេញមកប្រគល់ខ្លួនឲ្យពួកយើងចាប់តាមសម្រួលមក » ទោះបីនាយនិយាយយ៉ាងណាក៏ពួកឈ្មួញមិនចេញមកដែរថែមទាំងពួននៅក្នុងនោះដោយមានកាំភ្លើងគ្រប់ដៃទៀតផង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now