ភាគទី ៥១

2.3K 176 0
                                    

ក្រោយពីបញ្ចប់ការហាត់ប្រាណកម្ដៅសាច់ទាំងព្រឹកហើយ ជុងហ្គុកក៏បីរាងតូចទៅងូតទឹកជាមួយគ្នាដោយដាក់ឲ្យថេយ៍អង្គុយលើឡាបូរីឯគេក៏ងូតទឹកដុះសាប៊ូឲ្យសព្វគ្រប់ ពេលងូតហើយក៏ទាញកន្សែងមករុំខ្លួនល្អិតហើយពរទៅដាក់លើគ្រែដូចជាឳពុកបីកូនង៉ែតចឹងដែរ ។

« ដេដ...ពីពេលនេះទៅអូនត្រូវហៅបែបនេះរហូត មែនដែរទេ? » ថេយ៍សួរទាំងអស់កម្លាំងធ្វើឲ្យនាយ សង្ហារញញឹមឡើង ។

« ហៅថាដេដពេលនៅតែពីរនាក់ជាមួយបងបានហើយ ពេលនៅជាមួយអ្នកផ្សេងទៀត ថេយ៍ក៏ហៅ ដូចរាល់ដងទៅណា៎ហើយក៏ហាមហៅអ្នកផ្សេងក្រៅពីបងថាដេដ ដែរយល់ទេ? » ជុងហ្គុក

« ថេយ៍យល់ហើយ » រាងតូចងក់ក្បាលឆ្លើយទើប រាងក្រាសដើរទៅយកអាវយឺតពណ៌សមកពាក់ឲ្យគេ ហើយទើបស្លៀកអៀមខូវប៊យពីលើតាមក្រោយ បន្ទាប់មកក៏យកស្បែកជើងប៉ាតាពណ៌សដែលគេឆៀងចូលទិញម្សិលមិញមកស៊កឲ្យដោយមិនភ្លេចមូរជើងខោឲ្យថេយ៍នោះដែរ ។

« បងប្រុស!! ហេតុអីបងស្លៀកខោឲ្យអូនដល់ទៅពីរជាន់ចឹង? វាហប់ហើយតឹងណាស់ ដោះចេញបាន ទេ? » រាងតូចរអ៊ូដែលត្រូវជុងហ្គុកស្លៀកខោទ្រនាប់ ឲ្យមួយហើយនៅស៊កខោខូវប៊យក្រាស់ពីលើទៀត បើកាលនៅឡាកូស៊ីនស្លៀកតែឈុតស្ដើងៗចងខ្សែក៏រួចស្រួលសឹងអីហើយ ។

« ដោះចេញមិនបានទេ នៅទីនេះអូនត្រូវតែស្លៀក ពីរជាន់ បើហ៊ានតែដោះផ្ដេសផ្ដាស បិសាចនឹងចេញមកចាប់អូនស៊ីមិនខាន » នាយធ្វើជានិយាយបន្លាចឲ្យរាងល្អិតជឿគេឡើងស្លុង ។

« ពិតមែនហ្អេ៎? » ថេយ៍បួញមាត់សួរទើបជុងហ្គុក ងក់ក្បាល ។

« អ៊ីចឹងអូនមិនដោះទេ » គេលើកដៃក្ដោបខ្លួនឯងខ្លាចបិសាចចាប់ស៊ីពិតមែន ធ្វើឲ្យរាងក្រាសលួច សើចក្នុងចិត្ត ចំជាកូនក្មេងមែន គេចេះតែកុហកសោះក៏ជឿដែរ ចុះបើគេកុហកថាបើមិនបានរួមគ្រែជាមួយគ្នាមួយថ្ងៃអាចធ្វើឲ្យនាយមិនស្រួលខ្លួននោះ អាចជឿ ដែរទេដឹង?

« ឆ្លាត បងទៅកោរពុកមាត់ចេញសិន ចាំបងនៅត្រង់ហ្នឹងហើយ » នាយអង្អែលក្បាលរាងតូចតិចៗ មុននឹងចូលបន្ទប់ទឹក ។

រ៉ឺង..!!!

« អ្ហាយ៎!! » សម្លេងទូរស័ព្ទរោទិ៍បង្កការភ្ញាក់ផ្អើលឲ្យថេយ៍លឺភ្លាមក៏រត់ទៅពួនគៀនគ្រែភ្លាមដោយមិនភ្លេចងើបមើលរបស់ចម្លែកនៅលើតុបញ្ចេញសម្លេងហើយនៅចេញពន្លឺព្រាកៗឲ្យរាងតូចគិតថាវាជា បិសាចដែលជុងហ្គុកនិយាយមុននេះ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now