ភាគទី ៥៦

2K 164 0
                                    

« អា៎...!!! ល្ហើយស្រួលណាស់ » នេះជាសម្លេងក្មេងតូចដែលអើតក្បាលពីកញ្ចក់ឡានស្រែកដាក់ មេឃទាំងដែលពេលនេះគេត្រូវបានជុងហ្គុកបើក ឡានជូនមកដើរលេងនៅជាយក្រុងតាមសន្យាកាល ពីថ្ងៃមុន ពេលឃើញថេយ៍បានសប្បាយចិត្តបែបនេះ នាយក៏សប្បាយចិត្តដូចគ្នាដែរ ។

   ទីបំផុតពួកគេក៏បានមកដល់សួនផ្កាដែលមានផ្កាច្រើនប្រភេទច្រើនពណ៌ស្រស់ស្អាតខ្លាំងណាស់ ។

« បងប្រុសមើលចុះ ផ្កានេះតូចមែនទែន » រាងតូចចង្អុលទៅផ្កាមួយខណៈរាងក្រាសកាន់ដៃគេដើរ មើល ។

« មួយនោះគេហៅថាផ្កាឡេវអាវ បើអូនចង់បានចាំចេញទៅវិញពួកយើងសុំទិញម្ចាស់សួនមួយផើងក៏ បានដែរ » ជុងហ្គុក

« អូនចង់បាន!! » ថេយ៍ឆ្លើយតបមិនស្ទាក់ស្ទើរតាម និស្ស័យមនុស្សស្រឡាញ់ផ្កា មុននឹងនាំគ្នាដើរមក មើលបន្តបន្ទាប់ទៀតព្រមទាំងថតរូបជាមួយគ្នាច្រើនសន្លឹកទៀតផង ក្រោយមកជុងហ្គុកក៏ជូនគេទៅជិះសេះលេងនៅកសិដ្ឋានក្បែរនោះ ។

« បងប្រុស!! ហេតុអីសេះនៅទីនេះតូចៗម្ល៉េះថែម ទាំងភាគច្រើនពណ៌សទៀតផង » ថេយ៍

« បងក៏មិនដឹងដូចគ្នា ប្រហែលគេបង្កាត់ពូជវាហើយ ថេយ៍ចង់ជិះឬអត់? » ជុងហ្គុក

« អ្ហឹមអត់ទេ ពួកវានៅតូចណាស់ អូនអាណិតអត់ជិះទេ » ថេយ៍ដកដង្ហើមធំមើលទៅកូនសត្វសេះតូចៗ ទើបបុគ្គលិកដែលឈរដាក់ចំណីសេះក្បែរនោះបានលឺក៏ចូលមកប្រាប់ ។

« ប៉ុន្តែសេះប្រភេទធំៗក៏ពួកយើងមាននៅរោងខាង មុខដែរចាស ទុកសម្រាប់ឲ្យភ្ញៀវជិះលេងជុំវិញទីនេះ » លឺដូច្នេះ អ្នកទាំងពីរក៏មើលមុខគ្នាហើយញញឹមរួចដើរទៅរកសេះសម្រាប់ជិះនោះទាល់តែបាន ។

« ថេយ៍ស្រួលបួល ប្រយ័ត្នធ្លាក់ » ជុងហ្គុកប្រាប់ផង ជួយកាន់ដៃរាងតូចឲ្យឡើងជិះលើខ្នងសេះផងមុននឹង នាំខ្លួនឯងឡើងអង្គុយពីក្រោយ ព្រោះថេយ៍មិនសូវជំនាញទើបគេបារម្ភមិនហ៊ានបណ្ដោយឲ្យជិះតែម្នាក់ឯង ។

« បងប្រុស!! » ថេយ៍ហៅនាយខណៈសេះកំពុងដើរយឺតៗនាំពួកគេមើលទេសភាពជុំវិញដល់សួនផ្កាទៀតផង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now