ភាគទី ៩

2.3K 225 0
                                    

   ពេលរាត្រីចូលមកដល់បន្ទាប់ពីសោយព្រះក្រយា ហើយ រាជទាយាទតូចក៏ដល់ពេលស្រង់ព្រះកាយដូចសព្វដងតែដូចដែលដឹងស្រាប់ថាយ៉ាងណាក៏ទ្រង់គេចមិនផុតពីសំណួរដេញដោលរបស់ភីលៀងសួម នោះឡើយ ។

« រាជទាយាទល្ងាចមិញនេះត្រូវលោកសេនាប្រមុខនាំទៅដល់ណាខ្លះទៅក្រាបទូល ដឹងទេថាខ្ញុំម្ចាស់នេះភ័យសឹងអស់ជីវិតខ្លាចតែត្រូវព្រះជាយាទ្រង់ចាប់បានទេណា៎ក្រាបទូល » នាងសួរនាំបណ្ដើរត្រៀមព្រះពស្ត្របណ្ដើរស្របពេលពួកនាងភីលៀងផ្សេងទៀតកំពុងត្រៀមទឹកនៅខាងក្នុង ។

« យើងមិនបានទៅណាឆ្ងាយទេគ្រាន់តែទៅផ្ទះបង...អឺគឺផ្ទះលោកសេនាប្រមុខប៉ុណ្ណោះ ម្យ៉ាងទៀតជើងយើងគ្រិចទើបត្រូវទៅរឹតថ្នាំនៅទីនោះតែម្ដងទៅ » ថេយ៉ុងវិះនឹងនិយាយថាជុងហ្គុកជាបងប្រុសឲ្យនាងលឺ សំណាងហើយដែលទ្រង់នឹកឃើញដល់ពាក្យផ្ដែផ្ដាំរបស់នាយទាន់ ។

« ប៉ុន្តែថ្ងៃក្រោយ ទ្រង់កុំយាងទៅណាដោយគ្មានខ្ញុំម្ចាស់ទៅជាមួយអីណា៎ព្រះពរ ចាត់ទុកថាខ្ញុំម្ចាស់អង្វរទៅចុះ » ភីលៀងសួមនិយាយទាំងទឹកមុខអង្វរកទើបថេយ៉ុងទតឃើញហើយក៏យល់ចិត្តនាងដែរ ។

« អូខេៗ យើងមិនធ្វើចឹងទៀតក៏បាន » មានបន្ទូលរួច ទ្រង់ក៏ទាញព្រះពស្ត្រដែលរៀបហើយនោះយាងទៅស្រង់ព្រះកាយទុកឲ្យភីលៀងសួមងឿងឆ្ងល់នឹងពាក្យចម្លែករបស់ទ្រង់ទៅវិញ ។

   ព្រឹកថ្ងៃថ្មីចូលមកដល់ រាជទាយាទតូចបានតែងព្រះកាយយ៉ាងស្រស់ស្អាតជាមួយឈុតពណ៌ក្រហម ស្រស់ព្រមទាំងមានទឹកព្រះភក្ត្រស្រស់ស្រាយលើស រាល់ដងទៀតផងមុននឹងយាងទៅជួបទៅមាតាបិតា ដើម្បីសោយព្រះក្រយាពេលព្រឹកជាមួយទ្រង់នៅ ដំណាក់ធំឯណោះ ។

« ព្រះបិតាព្រះមាតា បុត្រសូមថ្វាយបង្គំព្រះពរ » ថេយ៉ុង

« អ្ហឹម ឆាប់ចូលមកអង្គុយក្បែរបិតាមកថេយ៉ុង » ព្រះរាជាមានបន្ទូលទៅកាន់បុត្រសំណព្វព្រះទ័យទើបរាជទាយាទញញឹមស្រស់ចូលទៅគង់ក្បែរទ្រង់ ។

« ថេយ៉ុងរបស់មាតាថ្ងៃនេះតុបតែងខ្លួនស្អាតលើសពីធម្មតា មិនមែនចង់សុំមាតាទៅណាទៀតទេដឹង? » ព្រះជាយាមានបន្ទូលសួរដោយយល់ចិត្តធ្វើឲ្យថេយ៉ុងញញឹមអឹមអៀនបម្រុងសុំទ្រង់ចេញទៅដើរ លេងជាមួយជុងហ្គុកទៅហើយ ស្រាប់តែទ្រង់មាន បន្ទូលកាត់តែម្ដង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now