ភាគទី ២៦

2.5K 170 1
                                    

ព្រះអាទិត្យពណ៌ទឹកក្រូចបញ្ចេញសម្រស់បង្អួតផែនដីនាពេលព្រឹកព្រលឹមដូចជាការដាស់ឲ្យរាងសង្ហារជុងហ្គុកក្រោកពីដំណេកទាំងអារម្មណ៍ល្អ នឹកឃើញដល់ពេលដែលគេបានថ្នាក់ថ្នមទាយាទតូចនៅក្នុងទ្រូងពេលណា ស្នាមញញឹមក៏ផុសឡើងលើផ្ទៃមុខសង្ហារជានិច្ច ។ ក្រោយស្លៀកពាក់រួច នាយក៏ ទាញទឹកអប់ឈើអែមដែលម្ចាស់ចិត្តឲ្យកាលពីថ្ងៃមុនមកលាបនៅលើកញ្ចឹងក ស្មារ និងកដៃឲ្យមានក្លិនក្រអូបមុននឹងដើរចេញមកខាងក្រៅ ។

« ម៉ែ!! អរុណសួស្ដី » ជុងហ្គុក

« ចាសកូន ថ្ងៃនេះដូចជាស្រស់បស់ជាងរាល់ដង មានរឿងអ្វីល្អឬអត់? » គាត់សួរឡើងភ្លាមពេលសង្កេតឃើញនាយខុសប្លែកតែក៏ធ្វើឲ្យនាយញញឹមព្រោះគាត់សួរដូចជាការពិតមែន ។

« ខ្ញុំថាបងប្រុសប្រាកដជាមានស្នេហាហើយណា៎ម៉ែ » មូនហ៊ីដែលកំពុងអង្គុយរួមតុឆ្លៀតលូកសម្ដីទាំងញញឹមមើលភាពចម្លែករបស់បងប្រុសទៀតផង ។

« ម៉េចក៏កូនដឹង? »

« ម៉ែមើលទៅ ថ្ងៃនេះបងប្រុសស្លៀកពាក់ស្អាត ហើយប្រើទឹកអប់ក្រអូបឆួលពេញខ្លួន បែបនេះមាន តែមនុស្សមានស្នេហាទេទើបគេធ្វើ ខ្ញុំនិយាយត្រូវ ទេបងប្រុស? » មូនហ៊ីងាកសួរទៅនាយធ្វើឲ្យ ជុងហ្គុកបានត្រឹមញញឹមអឹមអៀនប៉ុណ្ណោះ ។

« មូនហ៊ីនៅក្មេងកុំចេះតែនិយាយផ្ដេសផ្ដាសអី ឆាប់នាំគ្នាហូបបាយទៅ » ព្រោះសង្កេតដឹងថាបែបហ្នឹងមែនទើបគាត់តឿនៗកូនៗកុំឲ្យនិយាយច្រើនចៀសវាងលោកមេទ័ពដើរមកស្ដាប់លឺ ប្រាកដជាមិនល្អឡើយ ។
__________

« អក្សរមួយនេះគេអានថាអក្សរ "អេ" ហើយ សរសេរបែបនេះគឺ A,a » ជុងហ្គុកនិយាយបណ្ដើរ កាន់ជក់សរសេរលើក្រដាសបង្ហាញទៅរាជទាយាទតូចបណ្ដើរ ជាការចាប់ផ្ដើមក្នុងការបង្រៀនភាសាអង់គ្លេសរបស់គេ ។

« បងប្រុសអានម្ដងទៀតមក អូនស្ដាប់មិនច្បាស់ទេ » ថេយ៉ុងចងចិញ្ចើមចូលគ្នាបែបមិនយល់ទើបរាងក្រាសខិតមុខឲ្យកៀកដើម្បីឲ្យទ្រង់បានទតមើល បបូរមាត់គេពេលអាន តែថាមិនបាច់ខ្លាចមាននរណាឃើញទេព្រោះទាយាទតូចអះអាងថាមិនសូវស្រួលព្រះកាយទើបសុំបិតាឲ្យជុងហ្គុកមកបង្រៀនដល់ក្នុងដំណាក់វិញ ឯភីលៀងសួមក៏ត្រូវថេយ៉ុងដេញឲ្យទៅជួយការងារព្រះមាតាបាត់ហើយដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now