ភាគទី ៤៩

2.1K 158 0
                                    

   ងាកមកថេយ៉ុងវិញ ទម្រាំតែគេភ្ញាក់ពីដេកគឺចូល ក្បាលល្ងាចទៅហើយតែដែលសំខាន់គឺភ្ញាក់មកមិនឃើញបងប្រុសនៅក្បែរធ្វើឲ្យគេឆ្ងល់ទើបដើរមើលជុំវិញបន្ទប់តែមិនឃើញមនុស្សទើបគេដើរចុះមកខាងក្រោមវិញ ។

« ជណ្ដើរឆ្កួតអីក៏ច្រើនកាំម្ល៉េះ? » រាងតូចរអ៊ូនឹងជណ្ដើរផ្ទះជុងហ្គុក ទាំងដើរផងតោងបង្កាន់ដៃផង ទម្រាំតែចុះមកដល់ក៏មិនឃើញមានអ្នកណាដែរ ចំពេលដែលទ្វារចំហរស្រាប់ក៏ដើរចេញមកតែម្នាក់ ឯងតែម្ដង ។

« បងប្រុស!! បងប្រុសនៅឯណា? ថេយ៍ភ្ញាក់ពីដេកហើយណា៎ បងប្រុស... » រាងល្អិតបន្តហៅនាយទាល់តែដើរចេញមកដល់ខាងក្រៅរបងក៏ចំហរមាត់ មើលទៅផ្ទះធំៗនៅជុំវិញនេះ ពណ៌ទាំងស្អាត គួរឲ្យចាប់ចិត្តទាក់ទាញឲ្យគេដើរមើលរហូតទាល់តែទៅ ដល់កន្លែងគេលក់ស្ករសំឡីមួយនៅតាមផ្លូវ ក្មេងៗនាំគ្នាកាន់ស្ករសំឡីពណ៌ស្រស់ៗដើរចេញមកធ្វើឲ្យថេយ៍ចាប់អារម្មណ៍បួញមាត់ឆ្ងល់មុននឹងដើរត្រឹកៗ ទៅកន្លែងលក់ ។

« អេ៎ក្មេងតូច ចង់ញ៊ាំស្ករសំឡីហ្អេ៎? » អ្នកលក់សួរទើបរាងល្អិតមើលទៅគាត់ម៉ក់ៗហើយងក់ក្បាលទាំងមិនទាន់យល់សេចក្ដីអស់ទើបអ្នកលក់ធ្វើវាឲ្យគេ ។

« ណេះ » ថេយ៍ទទួលស្ករសំឡីពណ៌ផ្កាឈូកមកកាន់ទាំងមាត់និងភ្នែកបើកធំៗព្រមគ្នា ធ្លាប់តែឃើញស្ករតាំងម៉ែតែពេលមកឃើញចំណីបែបនេះគេត្រូវតែរំភើបជារឿងធម្មតាហើយ ។

« អេ៎ៗ ចង់ទៅណា? ឲ្យលុយថ្លៃស្ករសិន » អ្នកលក់រហ័សឃាត់ពេលក្មេងតូចបានស្ករសំឡីហើយក៏ដើរចេញមិនឲ្យលុយ ។

« លុយ? លុយជាអ្វីទៅ? » ថេយ៍សួរដោយមិន យល់ គេស្គាល់តែកាក់ប្រាក់និងដុំមាសប៉ុណ្ណោះ ។

« អាល្អិតកុំធ្វើជាមកសួរអី យកស្ករហើយគឺត្រូវតែឲ្យលុយ ឆាប់ឡើង ខ្ញុំត្រូវទៅលក់បន្តទៀត »

« តែថេយ៍អត់ស្គាល់លុយហ្នឹងទេហើយក៏អត់មាន ដែរ » រាងតូចនៅតែគ្រវីក្បាលបែបមិនដឹងខ្យល់អ្វីធ្វើឲ្យអ្នកលក់វ័យចំណាស់ចង់មួរម៉ៅទៅហើយ ។

« អាល្អិត... »

« ស្ករនោះមួយដើមប៉ុន្មានដែរ? » នៅសុខៗ ស្រាប់តែជុងហ្គុកមកពីណាមិនដឹងចូលមកលូកមាត់ហៅឲ្យថេយ៍ងាកមកភ្លាម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now