ភាគទី ៥៩

2.1K 154 0
                                    

- មួយសប្ដាហ៍ក្រោយមក -

   អស់រយៈពេលប្រាំពីរថ្ងៃហើយដែលថេយ៍ចំណាយជីវិតនៅវិទ្យាល័យ ទោះបីគេបានជួបការសិក្សាដែល ប្លែកថ្មីៗយ៉ាងណាក៏ដោយប៉ុន្តែបានជីមីននិងជុងហ្គុកជួយពន្យល់សព្វបែបយ៉ាង មកទល់ពេលនេះគេក៏ អាចសម្របខ្លួនយ៉ាងហោចណាស់ក៏ជាងហុកសិបភាគរយក្នុងយុគសម័យនេះដែរ ។

   នាពេលយប់ដែលគ្រប់គ្នាចូលគេងអស់ហើយនៅឡើយតែរាងក្រាសដែលទើបតែងូតទឹករួចមានត្រឹមកន្សែងមួយជាប់ចង្កេះបញ្ចេញល្វែងលើដើរចេញពី បន្ទប់ទឹកមកក៏បានឃើញថេយ៍កំពុងគេងសរសេរអក្សរនៅលើគ្រែទាំងជើងស្រឡូនទទះទៅមកទាក់ ទាញឲ្យនាយញញឹមដើរចូលមកភ្លាម ។

« អុះ!! លោកប្ដី?? » រាងតូចភ្ញាក់ព្រើតខណៈ  ជុងហ្គុកទ្រោបអោបគេពីខាងលើហើយលោរមុខមក ក្បែរខ្លួន ។

« អូនកំពុងធ្វើអីហ្នឹង? » ជុងហ្គុក

« អ្នកគ្រូដាក់កិច្ចការផ្ទះឲ្យសរសេរមេរៀននេះឲ្យចប់ ថ្ងៃស្អែកគាត់ពិនិត្យនោះអី លោកប្ដីមើលអក្សរអូនទៅមើល៍ស្អាតទេ? » លឺបែបនេះ រាងក្រាសក៏ទាញសៀវភៅគេមកមើល ព្រោះកាលនៅឡាកូស៊ីន ថេយ៍បានរៀនសរសេរអក្សរផ្ចង់ច្រើនទើបអក្សរគេ មើលទៅស្អាតដូចបោះពុម្ពយ៉ាងចឹង ។

« ថេយ៍របស់បងពូកែ រឿងអីថាសរសេរមិនស្អាត នោះ? » នាយសរសើរធ្វើឲ្យរាងតូចញញឹមខ្ជឹបហើយងាកមកសរសេរបន្ត ជុងហ្គុកក៏អោបគេបែប នេះហើយសម្ងំស្ងៀម សុខៗស្រាប់តែនឹកឃើញដល់អ្នកនៅឡាកូស៊ីនជាពិសេសព្រះអង្គ ព្រះជាយា ហើយនិងលោកមេទ័ពខាលីយ៉ាន់ មិនដឹងថាពួកគាត់ សុខទុក្ខយ៉ាងណាទៅហើយទេ ។

   ក្រោយបញ្ចប់កិច្ចការសាលារួចហើយ ថេយ៍ក៏បិទភ្លើងគេងកើយទ្រូងរបស់រាងសង្ហារ មិនបានប៉ុន្មានផងក៏លង់លក់បាត់ទៅហើយ ឆ្លៀតពេលនោះជុងហ្គុកក៏ ទាញសៀវភៅពីក្នុងថតតុដែលគេខ្ចីមកពីបណ្ណាល័យនៅស្នងការ គ្មានជាសៀវភៅឯណាទៀតក្រៅតែពី សៀវភៅដែលចងក្រងរឿងរ៉ាវនៃការបាត់ខ្លួនរបស់ រាជទាយាទដែលគេធ្លាប់អានកាលពីមុនពេលឆ្លងសម័យកាលនោះឡើយ ដែលសំខាន់រឿងរ៉ាវដែល នាយបានជួបប្រទះទាំងអស់គឺសុទ្ធតែបានកត់ត្រានៅក្នុងសៀវភៅនេះទើបនាយបន្តអានដល់រឿងរ៉ាវជា បន្ត ៖

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now