ភាគទី ៣៤

1.7K 152 0
                                    

« បងប្រុស!! » ទាយាទតូចបន្លឺហៅនាយកម្លោះដែលទ្រង់កំពុងអង្គុយពីលើហើយមាននាយជួយកាន់ ដៃទ្រង់រៀនសរសេរអង់គ្លេស ។

« បាទ? »

« ព្រឹកមិញនេះអូនភ័យណាស់ពេលម្ចាស់បងចាង ហ៊ូនមកស្និទ្ធស្នាលជាមួយអូន កុំតែបានបងជួយមិន ចឹងអូនមុខជា... » ថេយ៉ុងអោនព្រះភក្ត្រចុះពេលមានបន្ទូលដល់ត្រឹមនេះទើបជុងហ្គុកទម្លាក់ជក់ទុករួចទាញទ្រង់ឲ្យបែរចំមករកខ្លួន ។

« ទ្រង់តែងតែធ្វើបែបនោះដាក់អូនឬ? » ជុងហ្គុក

« ក៏ធ្លាប់ច្រើនដងតែអូនគ្មានអារម្មណ៍ថាខ្លាចដូចជា មួយរយៈនេះទេ បងប្រុសដឹងទេ? ថ្មីៗនេះម្ចាស់បង ចាងហ៊ូនចូលចិត្តធ្វើឬកពារប្លែកៗដាក់អូនរហូត អូនខ្លាចមិនហ៊ានដើរទៅណាម្នាក់ឯងទៀតទេ » ឃើញម្ចាស់ចិត្តបែបនេះធ្វើឲ្យរាងក្រាសកាន់តែបារម្ភមុននឹង ទាញដៃស្រឡូនរបស់ទ្រង់មកថើបថ្នមៗផ្ដល់ភាពកក់ក្ដៅ ។

« ពេលបងមិននៅក្បែរថេយ៍ត្រូវចេះមើលថែខ្លួនឯង ឲ្យបានល្អ កុំបណ្ដោយឲ្យរាជបុត្រនៅក្បែរតែពីរនាក់ ហើយបើទ្រង់ឬអ្នកណាធ្វើអីមិនល្អដាក់អូន អូនក៏ត្រូវមានរបស់ទុកការពារខ្លួនដែរ ចាំបងយកមកឲ្យពេលក្រោយ អូខេណា៎? » ជុងហ្គុក

« អូខេណា៎បានន័យថាម៉េចបងប្រុស? » ថេយ៉ុង

« គឺបានន័យថាអូខេ » ជុងហ្គុក

« ចុះម៉េចក៏បងមិននិយាយថាអូខេមក ចាំបាច់មាន ពាក្យណា៎ធ្វើអី? » ទាយាទតូចស្ដីឲ្យនាយម៉ាត់ៗទាំងការពិតយល់ច្រឡំខ្លួនឯង ឯរាងសង្ហារក៏មិនចង់យកឈ្នះចាញ់សំណព្វចិត្តនោះដែរ មានតែទទួលខ្លួនខុសតែប៉ុណ្ណឹង ។

« ក៏បានៗ សម្រេចថាបងនិយាយខុសខ្លួនឯង អូខេ? » ជុងហ្គុក

« អូខេ!! » ថេយ៉ុងសើចស្ញេញព្រោះបានយកឈ្នះបងប្រុសទើបជុងហ្គុកបានត្រឹមញញឹមនឹងភាពគួរឲ្យស្រឡាញ់មួុយនេះ ឲ្យតែទ្រង់រីករាយទោះបីគេចាញ់ប៉ុន្មានដងក៏បានស្រាប់ទៅហើយ ។

   ពេលយប់បានឈានចូលមកដល់ជាពេលដែល នាយត្រូវប្រតិបត្តិតាមតួនាទីដោយតាមលួចមើល សកម្មភាពចាងហ៊ូនបញ្ជាគ្នីគ្នាឲ្យជញ្ជូនមាសទាំងកេសៗចេញពីរាជវាំងមុននឹងយកមាសទាំងនោះទៅ ដោះដូរនឹងពពួកអាវុធល្អៗដែលពួកអឺរ៉ុបដឹកតាមទូក ទាំងយប់ឈប់ចតនៅមាត់សមុទ្រក្បែរព្រៃតែម្ដង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now