ភាគទី ៦៩

Start from the beginning
                                        

« បងប្រុស!! នោះមែកឈើ » ថេយ៍ចង្អុលទៅទើប រាងក្រាសដើរទៅរើសហើយមកកាន់ដៃរាងតូចទៅ មុខបន្តរើសហើយរើសទៀតដោយមិនភ្លេចទម្លាក់ដុំថ្មតូចៗតាមផ្លូវដែលគេដើរមកជាការសម្គាល់ ចៀសវាង នាំឲ្យវង្វេងផ្លូវត្រឡប់ទៅវិញតែបែរជាមិនបានចាប់អារម្មណ៍ថាមនុស្សរបស់លោកវ៉ាងដើរតាមពីក្រោយគេហើយលួចរើសដុំថ្មទាំងនោះដើម្បីបង្វែងដានពួកគេឡើយ ពេលឃើញថាចូលដល់ព្រៃជ្រៅ គេម្នាក់ នោះក៏ត្រឡប់ទៅវិញដោយទុកឲ្យជុងហ្គុកនិងថេយ៍ រវល់តែដើររើសមែកឈើបានច្រើនមិនបានចាប់ថ្នឹកអ្វីនោះទេ ។

« មេឃកាន់តែងងឹតហើយ ពួកយើងទៅវិញទៅណា៎ថេយ៍ » ជុងហ្គុក

« អ្ហឹមតែនេះឯណាដុំថ្មដែលពួកយើងបោះតាមផ្លូវទៅបងប្រុស? » រាងតូចចាប់ផ្ដើមឆ្ងល់ទើបសួរទៅ នាយ ។

« បងក៏មិនដឹងដូចគ្នាដែរ » ជុងហ្គុកបានត្រឹមជ្រួញចិញ្ចើមមិនដឹងហើយក្រឡេកមើលឆ្វេងស្ដាំ ទីនេះមានសុទ្ធតែដើមឈើធំៗហើយងងឹតថែមទៀតមុន នឹងនាយនឹកឃើញទាញទូរស័ព្ទចេញមក ។

« ចង្រៃយ៎អស់ថ្មបាត់ទៅហើយ ថេយ៍មានយកទូរស័ព្ទមកឬអត់? » ជុងហ្គុក

« ធ្វើយ៉ាងម៉េចទៅ អូនភ្លេចយកមកបាត់ទៅហើយ ពួកយើងអាចជាប់នៅក្នុងព្រៃនេះដែរទេបងប្រុស? » ទឹកមុខថេយ៍ចាប់ផ្ដើមភ័យខ្លាចរកកលចង់យំធ្វើឲ្យរាងក្រាសរហ័សទម្លាក់មែកឈើចុះហើយចាប់អោបគេកុំឲ្យខ្លាច ។

« កុំភ័យអី ពួកយើងដើរតាមស្នាមជើងពេលដើរមក មុននេះទៅ កាន់ដៃបងឲ្យជាប់ណា៎ » នាយស៊កដៃ ស្រាក់ជាប់នឹងម្រាមដៃរាងតូច ដៃម្ខាងទៀតក៏កាន់មែកឈើដើរទៅតាមស្នាមស្បែកជើងដែលដើរមក ប៉ុន្តែត្រឹមពន្លឺព្រះច័ន្ទប្រឹមៗមិនអាចឲ្យគេមើលឃើញ ងាយស្រួលនោះទេទើបបង្កជាការលំបាកក្នុងការដើរ ។

« អួយ៎!! » ថេយ៍ស្រែកឡើងពេលទាក់ជើងនឹងដុំថ្មធ្វើឲ្យក្រឡាច់ដួលភ្លាមៗទើបរាងក្រាសរហ័សអោនមើលអាការៈគេ ។

« អូនប្រហែលជាគ្រិចជើងដើរមិនបានទេ អញ្ចេះចុះ ឡើងលើខ្នងបងមក » នាយនិយាយហើយក៏បែរខ្នងឲ្យរាងតូចមុននឹងអៀវគេដើរបន្តដោយសម្រេចចិត្តថាបោះចោលមែកឈើតែម្ដង ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now