💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ? »Jungkookប្រញាប់សួរពេទ្យទាំងស្លន់ស្លោ នាយអង្គុយភ័យជាយូរមកហើយ។

« អ្នកជំងឺមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែការចងចាំពីអតីតកាលសម្រុកចូលមកខ្លាំងពេកទើបធ្វើអោយគេឈឺក្បាលបែបនេះ.! វាមិនមែនជាបញ្ហានោះទេ អ្នកជំងឺនឹងចងចាំឆាប់ៗបើសិនជាលោកព្យាយាមរំលឹកអតីតកាលអោយគេបានស្តាប់ឬបានឃើញអោយបានច្រើន នោះការចង់ចាំនឹងវិលត្រឡប់មកវិញពុំខាន.! សូមលោកកុំបារម្ភអី.! នូវពេលដែលអ្នកជំងឺដឹងខ្លួនលោកអាចយកគេត្រឡប់ទៅវិញបានហើយ...អរគុណ »គ្រូពេទ្យនិយាយរៀបរាប់អំពីអាការៈរបស់ថេយ៉ុង ពាក្យសម្តីរបស់គាត់ធ្វើអោយជុងហ្គុកសប្បាយចិត្តរកពាក្យថ្លែងមិនត្រូវព្រោះថ្ងៃណាមួយថេយ៉ុងនឹងចងចាំឆាប់ៗ។

« ខ្ញុំគិតថាលោកគួរតែយកថេយ៉ុងទៅនៅជាមួយលោកវិញទៅនោះគេនឹងចងចាំវិញឆាប់ៗ »Do-hunផ្តើមផ្តល់គំនិតបន្ទាប់ពីគ្រូពេទ្យដើរចេញទៅ ទោះគេមិនទាន់ទម្លាប់នឹងការរស់នៅដោយគ្មានថេយ៉ុងដ៏ដោយ ក៏គេត្រូវតែកាត់ចិត្តដែរព្រោះថេយ៉ុងមានគ្រួសារ ថេយ៉ុងមិនមែនជាមនុស្សកំព្រាដូចកាលពី2ឆ្នាំមុនទៀតនោះទេ។

« ហឹម.! ខ្ញុំក៏គិតអញ្ចឹងដែរ »Jungkookញញឹមងាកមកសម្លឹងមុខDo-hunទើបឃើញទឹកមុខរបស់Do-hunមើលទៅហាក់ដូចជាក្រៀមក្រំណាស់ទើបជុងហ្គុកលើកដៃទៅកៀក.ករបស់គេ។

« ខ្ញុំយល់ចិត្តលោក.! កុំគិតច្រើនអីពួកយើងប្រៀបដូចជាគ្រួសារតែមួយអញ្ចឹង...លោកអាចមកលេងថេយ៍នឹងក្មួយរបស់លោក24hម៉ោង.! ចង់រើមកនៅផ្ទះខ្ញុំក៏បាន »Jungkookយល់ចិត្តDo-hunថាគេមិនទាន់ធ្វើចិត្តបានទើបនាយនិយាយលួងលោម គ្រាន់តែយកថេយ៉ុងទៅនៅផ្ទះគេវិញសោះក៏ធ្វើមុខដូចជាលែងបានជួបរហូតទៅហើយ។

« ហ៊ឹសៗ.! មិនដល់ថ្នាក់នឹងទេ »Do-hunស្រាប់តែសើចនឹងពាក្យរបស់ជុងហ្គុកដែលអោយគេរើទៅនៅជាមួយ ចេះនិយាយទៅរួចវាមិនដែលនៅផ្ទះគេសុខជាងផ្ទះខ្លួនឯងនោះទេಠ_ಠ។

   បន្ទាប់ពីនិយាយគ្នាចប់ជុងហ្គុកក៏បានចូលទៅមើលថេយ៉ុងដោយមានDo-hunតាមពីក្រោយ នូវពេលដែលចូលមកដល់ក៏បានឃើញថេយ៉ុងកំពុងតែគេងលើគ្រែធ្វើភ្នែកមឹសៗដូចជាមិនដឹងខ្យល់អ្វី។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now