« គឺបងគ្រាន់តែឆ្ងល់ថាម៉ោងថ្មើរនេះហើយហេតុអ្វីក៏ឯងមិនទាន់ត្រឡប់មកវិញទៀត? »Do-hunសួរទាំងបារម្ភព្រោះគេមិនបានដឹងថាថេយ៉ុងមកគេងនៅភូមិគ្រិះគីមមួយយប់ឡើយ។
« ខ្ញុំភ្លេចប្រាប់បងអោយឆឹងថាខ្ញុំគេងនៅផ្ទះរបស់លោកប៉ាអ្នកម៉ាក់មួយយប់សិន.! សុំទោសដែលមិនបានប្រាប់បងជាមុន »Taehyungនិយាយទាំងមុខស្អុយបន្តិចព្រោះគេដឹងថាDo-hunច្បាស់ជាបារម្ភពីគេស្លាប់ហើយ ណាមួយDo-hunក៏ពូកែភ័យស្រាប់។
« ហឹម.! មិនអីទេ...អញ្ចឹងប៉ុណ្ណឹងសិនចុះបងមានការរវល់បន្តិច.! រាត្រីសួស្តី »Do-hunនិយាយហើយក៏ប្រញាប់ចុចបិទព្រោះនាយមិនចង់រំខានថេយ៉ុងយូរនោះទេ ហើយនាងក៏រវល់ពិតមែន។
« អ្នកណាខលមកទាំងយប់បែបនេះ »Jungkook គ្រាន់តែTaehyungបិទទូរស័ព្ទភ្លាម នាយក៏រហ័សសួរភ្លែតទាំងដែលនាយដឹងរួចទៅហើយថាម្នាក់នោះជាDo-hunប៉ុន្តែមាត់វាចេះតែចង់សួរថាអ្នកណា។
« ខ្ញុំគិតថាលោកមិនល្ងង់ទេ.! »Taehyungនិយាយជាមួយជុងហ្គុកខណៈពេលដែលភ្នែកកំពុងតែសម្លឹងមើលអេក្រង់ទូរស័ព្ទមិនដាក់។
« ឆ្លើយអោយត្រឹមត្រូវជាមួយប្តីបន្តិចមិនបានទេឬប្រពន្ធ.! »Jungkookនិយាយទាំងរាងខូចចិត្តបន្តិចដែរព្រោះថេយ៉ុងពេលនេះខុសពីមុនឆ្ងាយណាស់ មិនផ្អែមល្ហែមដូចជាថេយ៉ុងពីមុនហើយថែមទាំងមិនសូវញញឹម សោះកក្រោះដាក់នាយថែមទៀត។
« អស់ត្រឹមត្រូវត្រឹមនេះហើយ.! »Taehyungថាហើយក៏បង្វិលខ្លួនចុចទូរស័ព្ទគេងបែរខ្នងដាក់ជុងហ្គុក រីឯជុងហ្គុកវិញនាយបានត្រឹមសម្លឹងខ្នងប្រពន្ធបន្តិចមុននឹងផ្តេកខ្លួនគេងវិញ។
« ហឹម.! »Jungkookគេងដាក់ដៃគងថ្ងាស់ដកដង្ហើមធំទាំងពិបាកចិត្ត នាយមិនដឹងថាត្រូវធ្វើយ៉ាងណាទើបថេយ៉ុងអាចចង់ចាំវិញបាននោះទេ នាយពិតជាមិនចង់បានថេយ៉ុងបែបនេះទេ ថាមិនបានជួបទៅវាមិនសូវអីទេប៉ុន្តែនូវពេលដែលបាននៅក្បែរគ្នាហើយ ថេយ៉ុងក៏ធ្វើខ្លួនអោយឃ្លាតឆ្ងាយបែបនេះទៀត បើបែបនេះរហូតទៅទំនាក់ទំនងរបស់ពួកគេនឹងកាន់តែឃ្លាតឆ្ងាយមិនខាន។
ដោយសារតែឈឺក្បាលពេកជុងហ្គុកក៏បិទភ្នែកសង្ងំគេងតែម្តងទៅ រីឯថេយ៉ុងវិញនាយគេងលេងទូរស័ព្ទបានមួយសន្ទុះ នាយស្រាប់តែនឹកឃើញដល់ជុងហ្គុក ហើយក្នុងចិត្តក៏ចង់ដឹងថានាយគេងឬនៅ។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
