ភាគទី ៥៦

Start from the beginning
                                    

« ហ្ហឹម? » ជុងហ្គុក

« អូននឹកគ្រប់យ៉ាងនៅឡាកូស៊ីនទៀតហើយ ពេលណាទើបបងនាំអូនទៅៗ? អូនចង់ជួបមាតាបិតា ចង់ជួបបងភីលៀងសួម ចង់ដឹងថាគ្រប់គ្នាសុខទុក្ខយ៉ាងណាខ្លះណាស់ » ថេយ៍ពោលដោយទឹកមុខស្រពាប់ស្រពោន ទោះបីនៅទីនេះមានអ្វីល្អៗហើយសប្បាយ យ៉ាងណាក៏មិនអាចប្រៀបស្មើនឹងទឹកដីរបស់គេ ដដែល ធ្វើឲ្យរាងក្រាសកាលបើលឺដូច្នេះ នាយក៏ ស្រង៉ាកចិត្តរកអ្វីតបមិនបាននាំឲ្យថេយ៍ងាកមុខមើលគេភ្លាម ។

« បងប្រុសម៉េចក៏ស្ងាត់ចឹង? បងប្រុសកើតអីមែន ទេ? » រាងតូចសួរដោយបារម្ភទើបជុងហ្គុកសម្លឹងកែវភ្នែកសោកសៅរបស់គេបន្តិច ហាក់យល់ពីបំណងចង់វិលទៅវិញច្បាស់បំផុត ។

« ថេយ៍...ពេលនេះគ្រប់យ៉ាងផ្លាស់ប្ដូរអស់ហើយ ឧទាហរណ៍ថាបងមិនអាចនាំអូនទៅឡាកូស៊ីនវិញ បាន អូនគិតបែបណា? » ជុងហ្គុក

« ហេតុអីក៏មិនអាច? ក្រែងពួកយើងអាចមកដល់ទី នេះ មានរឿងអីដែលថាមិនអាចទៅវិញនោះ បងប្រុសនិយាយធ្វើមើលតែជាកន្លែងពីរផ្សេងគ្នាចឹង អូនមិនយល់ទេ » កុំថាឡើយថេយ៍មិនយល់ ជុងហ្គុក វិញក៏មិនយល់ដូចគ្នា ព្រហ្មលិខិតអាចនាំពួកគេឲ្យជួបគ្នាបានប៉ុន្តែហេតុអីឲ្យជួបគ្នាក្នុងសភាពខុសប្លែកបែប នេះទៅវិញ?
_________

   ពេលវេលាកន្លងផុតទៅយ៉ាងរហ័ស ថ្ងៃនេះជាថ្ងៃដែលថេយ៍ត្រូវចូលរៀនតាមការរៀបចំរបស់ជុងហ្គុក ព្រោះនាយមិនអាចបណ្ដោយឲ្យរាងតូចស្ងៀមៗគិត តែពីរឿងផ្ដេសផ្ដាសនោះឡើយ ។

ង៉ឺត!! សម្លេងជាន់ហ្វ្រាំងម៉ូតូធំរបស់នាយសង្ហារបាន មកឈប់នៅចំពីមុខទ្វាររបងចូលវិទ្យាល័យរបស់គេ មុននឹងនាយនាំរាងតូចចុះពីម៉ូតូហើយជួយដោះខ្សែ ក្រវ៉ាត់មួកសុវត្ថិភាពឲ្យ តែកុំមើលមុខរាងតូច ធុញថប់ជាងនាយមិនឲ្យទៅតាមដល់ស្នងការទៅទៀត ។

« បងប្រុស អូន... »

« កុំចង់ប្រាប់បងថាមិនចង់ចូលរៀនណា៎ថេយ៍!! » គ្រាន់តែក្មេងនេះហារមាត់ គេក៏យល់ន័យមុនទៅ ហើយទើបរហ័សកាត់ប្រយោគបានមុនឲ្យថេយ៍ពេបមាត់ឡើងមក ។

« អូនមិនចង់រៀនពិតមែន អូនចង់នៅជាមួយបង ប្រុស!! » រាងតូចបញ្ចេញទឹកមុខអង្វរកឲ្យជុងហ្គុក ញញឹមញីសក់ក្បាលគេថ្នមៗ ។

« មិនបានទេថេយ៍ អូនធំហើយត្រូវតែរៀន នៅទីនេះបើក្មេងមិនបានចូលរៀន ត្រូវគេមើលងាយ មិនខានណា៎ ឆ្លាតស្ដាប់បង្គាប់!! ចូលសាលាទៅ ចាំថ្ងៃត្រង់បងមកទទួលទៅញ៊ាំបាយ » គេខំនិយាយ   ប៉ុណ្ណឹងហើយ ថេយ៍នៅតែធ្វើមុខមិនពេញចិត្តទើបរក លេសបញ្ចុះបញ្ចូលម្ដងទៀត ។

« ឥឡូវបែបនេះល្អទេ បើអូនចូលរៀនបានមួយសប្ដាហ៍ហើយរាប់អានមិត្តបានម្នាក់ បងសន្យាថានឹងទិញពូជផ្កាថ្មីពណ៌ស្អាតជាងគេមកឲ្យអូន អូខេ? » ថាហើយប្រាកដជាបានផល ព្រោះរាងតូចលឺថាបានផ្កាថ្មីក៏ញញឹមខ្ជឹបមាត់តែម្ដង ។

« បងប្រុសហាមកុហកអូន!! » ថេយ៍លើកកូនដៃឲ្យនាយថ្ពល់សន្យាទើបជុងហ្គុកធ្វើតាម ទីបំផុតក៏មិនបាច់តឹងទ្រូងទៀត ។

« មិនកុហកទេ ចូលរៀនចុះណា៎ក្មេងឆ្លាត » ជុងហ្គុក

« អូនចូលទៅហើយណា៎ » ថេយ៍

« បាទ » នាយញញឹមងក់ក្បាល ថេយ៍ក៏បែរខ្នងដើរទៅតែបានពីរជំហានក៏បែរមករាងក្រាសភ្លាម ។

« ចូលមែនទែនហើយ » ថេយ៍

« ចូលទៅ » ជុងហ្គុកឆ្លើយព្រមទាំងបក់ដៃឲ្យដើរ ទៅព្រោះក្មេងនេះដូចជាមិនដាច់ចិត្តពីគេសោះ ទើបថេយ៍ពេបមាត់បែរខ្នងដើរបានពីរជំហានក៏ងាកមក ទៀត ។

« ចូលពិតមែនណា៎? » ថេយ៍

« អ្ហឹម » ជុងហ្គុកងក់ក្បាលឆ្លើយទៀតធ្វើឲ្យរាងល្អិតមិនអស់ចិត្តបែរខ្នងដើរបន្ត ។

« ហេតុអីក៏គាត់មិនឃាត់យើង? » គេសួរខ្លួនឯង ទាំងឆ្ងល់ បន្ទាប់ពីដើរបានប្រាំជំហានក៏ងាកមកម្ដងទៀត ក្រែងលោជុងហ្គុកឃាត់មិនបាច់ចូលរៀន ។

« អូនចូល... » គ្រាន់តែងាកមកភ្លាម គេក៏មិន ឃើញរាងក្រាសដោយសារនាយជិះម៉ូតូទៅបាត់ ហើយ ។

« បងប្រុសឆ្កួតនេះ ប្រញាប់តែទៅ ហ្ហឹស!! » ថេយ៍ងរខ្ទើតមួរម៉ៅ អស់អ្នកឲ្យគេមាយាដាក់ទៀត ហើយ ចុងក្រោយមានតែដើរចូលសាលាទាល់តែ បាន ចាត់ទុកថាដើម្បីផ្កាថ្មី ចូលរៀនក៏បានតែរឿង រកមិត្តភក្តិអីអស់នោះ គេមិនធានាឲ្យទេ ។

To be continued......✨💜💕

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now