💜យានអវកាសស្នេហ៍✨

2.1K 256 6
                                    

Episode 74 : រំលឹកអតីតកាល.!

« ចង់ទៅរកលោកតាឬទៅរកលុយលោកតា? កូនកំហូច »Jungkookស្ទុះទៅលើកពរGuguឡើងយ៉ាងលឿនរកតែGuguគេចមិនទាន់ ដោយសារតែខឹងមិនទាន់បាត់ហ្គូៗក៏ស្រែកយំប្រកាច់ប្រកិនលើដៃរបស់ជុងហ្គុកអោយប្រលែងគេវិញ។

« ហា៎!...ហិកៗ..ប៉ាៗលែងកូន »Guguស្រែកធធាក់ជើងសឹងតែធ្លាក់ពីលើដៃរបស់ជុងហ្គុក ដោយឃើញរញេរញៃពេកថេយ៉ុងក៏បានលើកដៃវាយស្មារជុងហ្គុកបន្តិចអោយដាក់កូនចុះសិន។

« ដាក់គេចុះសិនទៅ.! »Taehyungថាហើយជុងហ្គុកក៏ព្រមដាក់កូនចុះតាមសម្តី ចំណែកឯហ្គូៗវិញគ្រាន់តែជុងហ្គុកដាក់ចុះដល់ក្រោមភ្លាមគេក៏រហ័សរត់ទៅពួនជុងហ្គុកក្រោយជើងរបស់ថេយ៉ុងទាំងទឹកភ្នែករហេមរហាម។

« Appa.!..ហិកៗ...ប៉ាៗធ្វើបាបកូន »Guguពេបមាត់យំលើកដៃឡើងក្នុងបំណងចង់អោយថេយ៉ុងពរទាំងដែលអម្បាញ់មិញនេះគេខឹងថេយ៉ុងសោះឥឡូវបែរជាមកចោទជុងហ្គុកទៅវិញ។

« អា៎ៗ.! កុំយំអីណាចាំអាប់ប៉ាវាយប៉ាៗអោយ »Taehyungលើកពរកូនឡើងទាំងអស់សំណើច លួងចុះលួងឡើងបែរជាខុសតែជុងហ្គុកម្នាក់ឯងទៅវិញ តាមចិត្តគេមិនទាន់ពិតមែន។

« ?? »Jungkookឈរធ្វើមុខមីងមាំងនូវពេលដែលត្រូវកូនចោទប្រកាន់ទាំងដែលនាយពុំបានធ្វើអ្វីសោះ គ្រាន់តែលើកពរបន្តិចសោះមកចោតថាធ្វើបាប😑។

« ម៉ោះ.! វៃប៉ាៗទៅអញ្ចឹង »Taehyungពរកូនដើរទៅឈរជិតជុងហ្គុក ខណៈនោះជុងហ្គុកប្រុងនឹងរត់ទៅហើយប៉ុន្តែថេយ៉ុងក៏រហ័សចាប់ដើមដៃជុងហ្គុកជាប់ហើយថែមទាំងសម្លក់ថែមទៀតទើបជុងហ្គុកព្រមស្ងៀមវិញ។

« ផាច់...ហិៗ »Guguលើកដៃវៃដើមទ្រូងជុងហ្គុកឮសូរផាច់ហើយក៏សើចប៉ុន្តែមិនឈឺនោះទេព្រោះកម្លាំងដៃរបស់គេស្រាល មិនបានស្រមោចខាំផង។

« អូយ.! ឈឺ...ឈឺបេះដូង »Jungkookធ្វើជាលើកដៃខ្ទប់ទ្រូងកន្លែងដែលកូនវៃនោះហើយក៏ធ្វើស្រែកថាឈឺអោយកូននិងថេយ៉ុងសើច។

« ពូកែឆ្កួតមែន.! »Taehyungថាហើយក៏ពរGuguទៅអង្គុយលើសាឡុងយ៉ាងរំភើយ។

« ហឹម.! »Guguស្ងាបលើកដៃញីភ្នែកតិចៗព្រោះដល់ម៉ោងគេគេងថ្ងៃត្រង់ហើយ ហើយថ្ងៃនេះគេក្រោកពីព្រឹកដើម្បីលេងជាមួយលោកតាទៀតទើបធ្វើអោយគេរាងល្វើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now