💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« មិនអីទេ.! យើងចាត់ទុកថេយ៉ុងដូចជាប្អូនបង្កើតរបស់យើងអញ្ចឹង...យើងត្រូវតែជួយប្អូនយើងអញ្ចឹងហើយ កុំបារម្ភអីយើងមិនយកគុណស្រៃអ្វីទេ »Do-hunញញឹមទាំងស្នាមញញឹមកក់ក្តៅដាក់ជុងហ្គុក។

« ហឺម.! អញ្ចឹងយើងគិតថាដល់ពេលដែលយើងត្រូវត្រឡប់ទៅវិញហើយ.! ថ្ងៃបន្តិចយើងនឹងមកម្តងទៀត »Jungkookខ្លាចកូនចាំយូរទើបប្រញាប់ត្រឡប់ទៅវិញ បើគេធ្វើអោយGuguរងចាំយូរពេក អាល្អិតច្បាស់ជាស្រែកយំបែកភូមិគ្រិះមិនខានទេ។

« ធ្វើដំណើរដោយសុវត្តិភាព »Do-hunថាហើយក៏ដើរចូលទៅខាងក្នុងភូមិគ្រិះរបស់គេវិញបាត់។

Skip✨

   Jungkookបានជិះឡានមកដល់ភូមិគ្រិះKimវិញដោយប្រើរយៈពេលខ្លីប៉ុណ្ណោះព្រោះផ្លូវមិនស្ទះនោះទេ នាយក្រាស់បោះជំហ៊ានចូលទៅខាងក្នុងមិនបានប៉ុន្មានផងក៏ឮសម្រែកយំរបស់Guguបាត់ទៅហើយ គ្រប់យ៉ាងដូចដែលនាយគិតមិនខុសមែន។

« អា៎.!...ហិកៗ...ប៉ា »Guguស្រែកយំអង្គុយលើឥដ្ឋបែរខ្នងដាក់លោកតាលោកយាយស្រែករកតែជុងហ្គុកម្នាក់គត់គ្មាននរណាអាចលួងគេបាត់នោះទេ គេមិនខុសពីថេយ៉ុងនោះទេដែលក្រៅពីជុងហ្គុកគ្មាននរណាលួងបាត់ឡើយ។

« Guguចៅ.! ឈប់យំទៅណាបន្តិចទៀតលោកតានឹងត្រឡប់មកវិញហើយ »លោកKimព្យាយាមចូលទៅចាប់Guguប៉ុន្តែអាល្អិតប្រកាច់ប្រកិនមិនអោយប៉ះបានដាច់ខាត។

« ហ៊ើយ.! ពូកែយំបែបនេះប្រហែលជាគ្រប់គ្រងសណ្ឋាគារនៅប៊ូសានមិនកើតទេ លោកតាប្រហែលជាត្រូវទុកវាអោយTaewanជំនួសឯងហើយមើលទៅ »លោកKimធ្វើជានិយាយខណៈពេលដែលភ្នែករបស់គាត់ដៀងចាំមើលប្រត្តិកម្មរបស់Gugu ចំណែកជុងហ្គុកវិញនាយមិនទាន់ចូលទៅខាងក្នុងនោះទេ នាយនៅចាំលួងមើលពីខាងក្រៅ។

« ហិកៗ.! លោកតាឈប់ស្រឡាញ់Guguហើយមែនទេ? »Guguពេបមាត់ក្រោកឡើងដើរទីងតាំងៗទៅទាញជើងខោរលោកតាទាំងមុខកំសត់។

« ប្រហែលទេដឹង? លោកតាគិតថាTaewanមិនខូចដូចជាចៅនោះទេ »លោកKimលួចអស់សំណើចនៅពេលដែលឃើញចៅមុខលុយម្នាក់នេះមកពេបមាត់ដាក់គាត់ដូចជាតួកំសត់។

« ប៉ុន្តែGuguស្រឡាញ់លោកតា..ហិកៗ លោកតាមានចៅថ្មីឈប់ស្រឡាញ់Guguហើយ.! »Guguយំអោបជើងលោកតាព្រោះខ្លាចតាស្រឡាញ់Taewanជាងខ្លួន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now