💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ហឹម.! ប្រហែលជាគេវង្វេងឪពុកម្តាយហើយ តោះប្រញាប់ចូលទៅខាងក្នុងភ្លាមទៅកម្មវិធីចាប់ផ្តើមឥឡូវហើយ »Do-hunថាហើយក៏បានបណ្តើរថេយ៉ុងនិងថេវ៉ាន់ពរក្នុងដៃចូលទៅខាងក្នុងបាត់ទៅ។

   ចំណែកឯជុងហ្គុកវិញគ្រាន់តែឮគេប្រកាស់ឈ្មោះកូនខ្លួនភ្លាមនាយសប្បាយចិត្តរកថាមិនត្រូវព្រោះនាយកំពុងតែភ័យរកGuguស្រាប់ បើបាត់Guguម្នាក់ទៀតនាយច្បាស់ជាស្លាប់ពុំខាន បន្ទាប់មកនាយក៏បានប្រញាប់ទៅកន្លែងប្រកាសឈ្មោះដើម្បីទៅយកកូនប្រុសវិញ។

« Gugu.! »Jungkookរត់ទៅលើកពរកូនប្រុសឡើងទាំងរំភើបស្ទើរតែស្រក់ទឹកភ្នែក ខណៈនោះ Guguក៏លើកដៃអោប.ករបស់ឪពុកវិញមុននឹងពេបមាត់យំប្រាប់ឪពុក។

« Appa...ហិកៗ..GuguបានជួបAppa.! »Gugu លើកដៃចង្អុលទៅផ្លូវដែលថេយ៉ុងបានដើរចេញទៅមុននេះទាំងទឹកភ្នែករហាម រីឯជុងហ្គុកមិនបានជឿរកូនរបស់គេនោះទេព្រោះគិតថាដោយសារ Guguគិតអំពីរឿងព្រឹកមិញច្រើនពេករហូតដល់ថ្នាក់ស្រមៃអ្នកផ្សេងឃើញថាជាថេយ៉ុង។

« កុំយំកូនសម្លាញ់.! កូនពិតជាបានឃើញAppaមែនឬ? »Jungkookសួរគ្រាន់តែចង់អោយGugu សប្បាយចិត្តប៉ុណ្ណោះ គេមិនជឿរនោះទេ។

« បាទ.! ហើយGuguថែមទាំងបានអោបAppa ថែមទៀត.! Appaប្រាប់ថាមានការប្រញាប់អោយ Guguទៅមើលនៅទីនោះ »Guguលើកដៃចង្អុលទៅកន្លែងប្រគុំតន្រ្តីទើបជុងហ្គុកងាកមើលទៅតាមកូនមុននឹងងាកមើលមុខរបស់JiminនឹងYoongi។

« ឯងជូនGuguទៅចុះ.! យើងនិងយ៉ុននាំJiyoon ទៅលេងទោងបន្តិចសិន »Jiminចង់អោយជុងហ្គុកបាននិយាយជាមួយកូនប្រុសតែពីរអ្នកទើបនាយសុខចិត្តនាំកូននិងប្តីទៅលេងកន្លែងផ្សេង។

« ហឹម.! បើរងចាំយើងយូរ ឯងអាចទៅផ្ទះមុនក៏បាន »Jungkookថាហើយក៏ពរកូនដើរសម្តៅទៅកន្លែងប្រគុំតន្រ្តីបាត់ នាយអោយJiminទៅមុនក៏ព្រោះតែនាយគង់តែទៅផ្ទះJiminវិញដដែលទេ ពួកគេធ្វើកម្មពិធីញ៊ាំអាហារជុំគ្នានៅយប់នេះ។

« ប៉ាៗយល់ចិត្តកូន.! ប៉ុន្តែកូនមិនគួរគិតអំពីAppa ច្រើនពេកទេ កូននៅតូចណាស់ រឿងAppaរបស់កូនទុកអោយមនុស្សចាស់ជាអ្នកចាត់ចែក.! កុំគិតច្រើនដល់ថ្នាក់មើលអ្នកដទៃថាជាAppaខ្លួនឯងអី វាមិនល្អឮទេ? »Jungkookនិយាយលួងលោមកូនបន្ទាប់ពីមកឈរខាងមុខឆាករួចរាល់ នាយមកឈរបានពីមុខគេតែម្តងព្រោះចង់បំពេញបំណងកូន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now