💜យានអវកាសស្នេហ៍✨

2.3K 281 14
                                    

Episode 69 : លោកជាអ្នកណា?

ខណៈពេលដែលGuguគិតតែពីយំអោបគេបែបនេះ ថេយ៉ុងធ្វើអ្វីមិនចេញនោះទេបានត្រឹមធ្វើមុខឡេឡឺងាកសម្លឹងរកមើលឪពុកម្តាយរបស់ក្មេងប្រុសម្នាក់នោះប៉ុណ្ណោះ។

« ពូមិនមែនAppaរបស់ក្មួយទេកូនតូច.! ក្មួយច្រឡំមនុស្សហើយ »Taehyungលើកដៃអង្អែលក្បាល Guguតិចៗហើយក៏ញញឹមយ៉ាងស្រស់ដាក់កូនតូច នាយស្រាប់តែមានអារម្មណ៍ថាមាននិស្ស័យជាមួយ Guguទាំងដែលពួកគេមិនធ្លាប់ជួបគ្នាសោះ។

« ទេ.! Appaកុំទៅចោលកូនទៀតអី..Guguត្រូវការ Appa...ហិកៗ »Guguយំអោបជើងថេយ៉ុងជាប់នូវពេលដែលឃើញថេយ៉ុងក្រោកឈរឡើងប្រុងនឹងចាកចេញពីគេ។

« ស្តាប់ពូៗណា.! ពូមិនបាននៅកំដរក្មួយនោះទេព្រោះបន្តិចទៀតដល់ពេលដែលពូត្រូវឡើងឆាកហើយ បើសិនជាកូនតូចចង់ទៅមើលពូអាចទៅខាងមុខនោះបានណា »Taehyungថាហើយក៏បានដឹកដៃGuguទៅកន្លែងប្រកាស់រកសាច់ញាតរួចក៏ប្រញាប់ចាកចេញទៅទាំងមិនសូវចង់ព្រោះមិនដាច់ចិត្តទុកអោយក្មេងម្នាក់នេះយំម្នាក់ឯងសោះ។

« Appa.! »Guguពេបមាត់យំស្រែកហៅថេយ៉ុងប៉ុន្តែនាយតូចមិនបានចាប់អារម្មណ៍ឮសម្លេងរបស់គេនោះទេព្រោះមនុស្សអ៊ូអរខ្លាំង។

« មកពីណានឹងថេយ៉ុង? បងបានប្រាប់ហើយថាកុំអោយទៅឆ្ងាយៗ កំពុងមិនស្គាល់ផ្លូវផងបើវង្វេងបាត់គិតយ៉ាងមិច? »Do-hunនិយាយទាំងមុខក្រញូវដាក់ថេយ៉ុង អម្បាញ់មិញនាយភ័យសឹងតែដាច់ខ្យល់ស្លាប់ទៅហើយនូវពេលដែលមកដល់កន្លែងដែលគេអោយថេយ៉ុងរងចាំក៏បាត់ខ្លួនថេយ៉ុងនិងក្មួយឆឹង។

« មិនអីទេ.! ខ្ញុំមិនមែនក្មេងឯណា!...កុំធ្វើមុខអញ្ចឹងទៅមើល ធ្វើមុខបែបនេះទៅដូចជាយក្សអញ្ចឹងដឹងទេ? »Taehyungនិយាយទាំងសើចព្រោះDo-hun នេះពូកែបារម្ភខ្លាំងណាស់។

« អម្បាញ់មិញឯងទៅឯណា? មើលចុះមុខក្មួយបងឡើងខ្មៅអែរហើយ នាំក្មួយបងដើរហាលក្តៅមែនទេនៀក? »Do-hunដណ្តើមTaewanពីដៃរបស់Taehyungយកមកពរ មិនដឹកនាំដើរទៅណាទេថ្ងៃក្តៅស្ទើរឆេះបែបនេះ។

« គឺខ្ញុំកំពុងតែរងចាំបងសុខៗក៏ស្រាប់តែមានក្មេងម្នាក់ហៅខ្ញុំថាAppa.! ហើយថែមទាំងអោបជើងខ្ញុំជាប់ថែមទៀត ដោយមិនដាច់ចិត្តខ្ញុំក៏បានជូនគេទៅកន្លែងហៅឈ្មោះតែប៉ុណ្ណឹង »Taehyungរៀបរាប់ប្រាប់Do-hunទាំងញញឹមតិចៗ ប៉ុន្តែក្នុងចិត្តរបស់នាយកំពុងតែគិតអំពីមុខមាត់របស់ក្មេងប្រុសម្នាក់នោះ ក្មេងម្នាក់នោះមានមុខមាត់ប្រហាក់ប្រហែលនឹងបុរសដែលនៅក្នុងសុបិនរបស់គេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now