« ហិកៗ...Guguឆ្កួត »Jiyoonយំយកៗស្ទើរតែជោគអាវរបស់Yoongiទៅហើយព្រោះGuguទះមុខគេឡើងក្រហម ចៃដន្យសាច់របស់នាងសដូចបណ្តូល ចេកទៀតទើបធ្វើអោយឃើញបាតដៃGuguនៅលើមុខយ៉ាងច្បាស់។
« តោះJiminប្រហែលរងចាំពួកយើងហើយ »Jungkookថាហើយពួកគេក៏បានទៅខាងមុខវិញ បន្ទាប់មកពួកគេក៏បានចេញដំណើរទៅសួនសារធារណៈមួយកន្លែងដែលមានមនុស្សច្រើនកុះករព្រោះមានការប្រគុំតន្រ្តីនៅទីនេះ។
« កាន់ដៃប៉ាអោយជាប់ប្រយ័ត្នវង្វេងណាកូន.! ប៉ាដូចជាមិនទុក្ខចិត្តសោះ មោះប៉ាពរកូន »Jungkookថា ហើយក៏ប្រុងនឹងពរកូនឡើងព្រោះឃើញមនុស្សច្រើនខ្លាំងណាស់ ឡើងចង្អៀតទៅហើយ។
« អត់ទេGuguចង់ដើរខ្លួនឯង »Guguមិនព្រមហើយក៏ប្តូរមកកាន់ដៃរបស់ជុងហ្គុកជាប់វិញ ដោយមិនចង់ជំទាស់ចិត្តកូនJungkookក៏យល់ព្រមមុននឹងដើរទៅទៅក្នុងចំណោមហ្វូងមនុស្ស ដោយJiyoonវិញនៅលើដៃរបស់Yoongiជាអ្នកពរ ខុសតែGugu ដែលចង់ដើរខ្លួនឯង។
មនុស្សកាន់តែចង្អៀតទៅៗជុងហ្គុកព្យាយាមកាន់ដៃកូនយ៉ាងជាប់ប៉ុន្តែទីបំផុតក៏ត្រូវGuguប្រលែងដៃរបស់នាយធ្វើអោយវង្វេងមួយរំពេចព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នាសម្បើមណាស់។
« Wahh.! ពូៗGuguសុំប៉ោងៗនេះបានទេ? »Guguរវល់តែចាប់អារម្មណ៍ជាមួយប៉េងប៉ោងដែលមានរូបតុក្កាតាទើបគេភ្លេចសម្តីរបស់ជុងហ្គុកដែលបានប្រាប់ថាកាន់ដៃគេអោយជាប់ Guguបានមកសុំប៉េងប៉ោងពីកម្លោះសង្ហារម្នាក់ដែលកំពុងតែឈរពរកូនប្រុងម្នាក់ដោយមានប៉េងប៉ោងនឹងដៃហាក់ដូចជាកំពុងតែរងចាំនរណាម្នាក់។
« សួស្តីកូនតូច.! ឯងត្រូវការវាមែនទេ? នេះពូអោយឯងណា »កម្លោះសង្ហារបន្ទោនជង្គងចុះអោយស្មើរនឹងកំពស់របស់Guguមុននឹងនិយាយឡើងដោយសម្តីផ្អែម ខណៈនោះGuguស្រាប់តែបើកភ្នែកធំៗរួចស្ទុះទៅអោបកម្លោះខាងមុខទាំងទឹកភ្នែកព្រោះកម្លោះម្នាក់នោះមានមុខមាត់ដូចជាAppaដែលនៅក្នុងរូបថតនោះខ្លាំងណាស់។
« Appa...ហិកៗ...AppaមករកGuguវិញហើយតើមែនទេ? »Guguពេបមាត់យំយកៗតែម្តង មិនខុសទេម្នាក់នោះជាថេយ៉ុងនិងកូនប្រុសរបស់គេឈ្មោះTaewan ថេយ៉ុងស្រឡាំងកាំងលើកដៃអង្អែលខ្នងGuguតិចៗទាំងមុខឡេឡឺព្រោះនាយមិនយល់ថាហេតុអ្វីក្មេងម្នាក់នេះហៅគេថាAppa ទាំងដែលគេមានកូនតែម្នាក់សោះគឺTaewan។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
