💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ហឹម.! យើងចូលចិត្តស្តាប់...ទៅពេលនេះតែម្តងទៅអញ្ចឹង »Jungkookយល់ព្រមមុននឹងដើរតម្រង់ ទៅរកGuguដែលនៅខាងក្រោយជាមួយយ៉ុនហ្គីនិងJiyoon ទៅដល់នាយក៏បានឃើញGuguកំពុងតែអង្គុយលេងផ្ការជាមួយJiyoonដោយមានYoongi ជាអ្នកឈរមើលពីក្រោយ ខណៈនោះJungkook ក៏ដើរទៅឈរជិតYoongiដោយស្ងៀមស្ងាត់បំផុត មិនអោយកូនបានដឹងនោះទេ។

« ឯង.. »Yoongiប្រុងនឹងនិយាយជាមួយជុងហ្គុកប៉ុន្តែក៏ត្រូវស្ងាត់ទៅវិញនូវពេលដែលជុងហ្គុកធ្វើសញ្ញារអោយនាយស្ងាត់រួចក៏នាំគ្នាសម្លឹងមើលសកម្មភាពកូនទាំងពីរអ្នក។

« Jiyoonចូលចិត្តពណ៌អីដែរ? »Guguផ្តើមសួរសខណៈពេលដែលដៃកំពុងតែបោចផ្ការដែលJimin ខំដាំជាច្រើនខែនោះខ្ទិចគ្មានសល់។

« ពណ៌ស្វាយ »Jiyoonឆ្លើយជាមួយនឹងសម្លេងមិនសូវច្បាស់របស់នាង នាយកាន់កូនថង់មួយប្រមូលផ្កាដែលGuguបានបោចទុកទួលពិតAppaរបស់នាង Guguជាអ្នកបោចនាងជាអ្នកប្រមូល។

« ពណ៌ស្វាយមែនទេ? ស្រឡាញ់ពណ៌ស្វាយអញ្ចឹងសោះទើបឯងស្អាតដូចផ្លែស្វាយ »Guguនិយាយ ឡើងមកធ្វើអោយប៉ាៗទាំងពីរដែលបានស្តាប់ឮហើយអស់សំណើចតែម្តង។

« មិនមែនពណ៌លឿងនោះទេគឺពណ៌ស្វាយ »Jiyoonតវ៉ាព្រោះGuguនិយាយមិនទំនងសោះ។

« ពណ៌ស្វាយនឹងមិនពណ៌ផ្លែស្វាយ.! ឯងនៅក្មេងណាស់គួរតែរៀនតាមGuguទើបត្រូវ.! ពណ៌ស្វាយគឺពណ៌លឿង »Guguរៀបរាប់ធ្វើដូចជាខ្លួនឯងចេះដឹងណាស់អញ្ចឹងទាំងដែលគេជាអ្នកខុសសោះ។

« Guguនឹងហើយដែលខុសនោះ...»Jiyoonតវ៉ាមិនទាន់ចប់សម្តីផងក៏...ផាច់~ មួយដៃរបស់Guguចំកណ្តាលមុខរបស់Jiyoonយំហ៊ូមួយរំពេច។

« ហេតុអ្វីក៏វាយប្អូនទៀតហើយGugu »Jungkook ស្ទុះទៅលើកពរGuguចេញពីJiyoonរួចក៏ស្តីអោយកូន ចំណែកYoongiក៏បានស្ទុះទៅពរJiyoonឡើងលួងលោមដូចគ្នា។

« កូនថាលឿងគឺលឿងហើយ.! »Guguពេបមាត់សម្លក់Jiyoon ចំណែកដៃវិញក្តាប់អាវជុងហ្គុកឡើងស្អិតព្រោះខឹងនឹងនាងល្អិតដែលមិនព្រមស្តាប់គេ។

« អូ.! ឈប់យំទៅ..Guguលេងជាមួយកូនទេតើ »Yoongiអង្អែលខ្នងកូនស្រីលួងលោមទាំងអស់សំណើច នាយឈរមើលខ្លាចGuguវៃJiyoonនឹងហើយប៉ុន្តែទីបំផុតGuguវៃបានសម្រេច។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now