💜យានអវកាសស្នេហ៍✨

2.4K 282 5
                                    

Episode 68 : AppaមករកGuguវិញហើយឬ?

   បន្ទាប់មកពួកគេក៏បានបន្តដំណើររហូតទៅដល់ផ្ទះរបស់Yoonminតែម្តងដោយម្នាក់ៗអង្គុយស្ងាត់រាងខ្លួនព្រោះនៅតែគិតរឿងមុននេះមិនឈប់។

« ហ្គូៗមកហើយមែនទេកូន.! ហេតុអ្វីក៏ភ្នែកឡើងហើមបែបនេះ ប៉ាហ្គុកវៃមែនទេ? »JiminដើរទៅលើកពរGuguឡើងរួចក៏ចាប់ថើបខ្សឺតៗព្រោះនឹក មកដល់ឃើញហើមភ្នែកទាំងពីរអ្នកឪពុកកូនទើបនាយសួរទាំងឆ្ងល់។

« មិនអីទេប៉ាមីន.! ចុះJiyoonនៅឯណា? »Gugu និយាយទាំងសើចស្ញេញដាក់Jiminហើយក៏អ៉ើត.កតាមប្រលោះដៃរបស់ជីមីនរកJiyoon។

« Jiyoonនៅខាងក្រោយជាមួយប៉ាយ៉ុន.! ទៅលេងជាមួយប្អូនទៅកូន ប៉ាមីនមានរឿងនិយាយជាមួយប៉ាហ្គុកបន្តិច »Jiminដាក់Guguចុះអោយរត់ទៅខាងក្រោយផ្ទះដូចរាល់ដងមុននឹងងាកមុខមកនិយាយជាមួយមិត្តដែលកំពុងតែធ្វើមុខក្រៀមក្រំ។

« មានបញ្ហាជាមួយនឹងកូនមែនទេ? »Jiminសួរជុងហ្គុកទាំងដកដង្ហើមធំ ជួបលើកណាក៏ឃើញទឹកមុខជុងហ្គុកក្រៀមក្រំបែបនេះដែរ មិនដែលឃើញសប្បាយរីករាយម្តងណាឡើយ។

« យើងបាននិយាយរឿងគ្រប់យ៉ាងអោយគេស្តាប់អស់ហើយ.! គេដឹងក្តីខ្លាំងណាស់មីនយើងមិនអាចលាក់គេបានទៀតនោះទេ...គេប្រាប់ថាចង់មានម៉ាក់ឬAppaហៅដូចជាJiyoonដែរ ប៉ុន្តែយើងមិនអាចបំពេញបំណងរបស់កូនបាននោះទេ យើងកំសាកណាស់ »Jungkookរៀបរាប់ប្រាប់Jimin ទាំងអួលដើម.កនូវពេលដែលនឹកឃើញសម្តីកូនម្តងៗនាយស្ទើរតែស្លាប់ទៅហើយ។

« កុំគិតច្រើនអី.! ហ្គូៗឆ្លាតយ៉ាងនេះគេប្រាកដជាចេះគិត...ឯងប្រាប់គេបែបនោះទៅហើយយើងជឿរជាក់ ថាGuguគ្មានថ្ងៃមកសួរឯងពីរឿងនេះម្តងទៀតនោះទេ »Jiminលើកដៃអង្អែលខ្នងជុងហ្គុកតិចៗបែបលួងលោម 2ឆ្នាំហើយដែលJiminតែងតែលួងលោមជុងហ្គុកមករហូត បើគ្មានJiminនៅចាំលួងលោមទេពេលនេះជុងហ្គុកមិនដឹងជាយ៉ាងណានោះទេ អាចឆ្កួតឬស្លាប់បាត់ក៏ថាបាន។

« ហឹម.! »Jungkookដកដង្ហើមធំលើកដៃច្បូតមុខទាំងស្មុកស្មាញ។

« ពួកយើងគួរតែចេញទៅលេងខាងក្រៅម្តងល្អទេ? ថ្ងៃនេះយើងឮថាមានអ្នកលេងហ្គីតាដ៏ល្បីនៅប្រទេសអង់គ្លេសមកធ្វើការលេងនៅប្រទេសយើងផងដែរឯងចាប់អារម្មណ៍ទេ? »Jiminសួរចង់បបួលជុងហ្គុកដើរលេងកាត់ស្ត្រេសខ្លះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now