💜យានអវកាសស្នេហ៍✨

Începe de la început
                                    

« ... »លោកKimនិងភរិយាបានត្រឹមមើលមុខគ្នាទាំងពិបាកចិត្តខ្លាំងមែនទែន មិនដឹងពេលណាទើបជុងហ្គុកអាចកាត់ចិត្តបាននោះទេ គាត់ជាឪពុកម្តាយកុំគិតថាគាត់មិនឈឺចាប់អោយសោះគ្រាន់តែគាត់មិនបញ្ចេញ ណាមួយគាត់គិតថាមកពីវាដល់ពេលដែលថេយ៉ុងត្រូវទៅហើយ ទោះចង់ឃាត់ក៏មិនអាចដែរ។

« ថេយ៍ហា៎.! សុំទោសដែលបងមកយឺតណា នេះបងបានយកនំដែលអូនចូលចិត្តទៀតផង បងឈប់ឃាត់អូនទៀតហើយ អូនចង់ញ៊ាំប៉ុន្មានកញ្ចប់ក្នុងមួយថ្ងៃក៏បានណា »Jungkookដើរមកញញឹមញញែមមុខផ្នូរប្រពន្ធមុននឹងលើកនំបង្ហាញមុខផ្នូររួចក៏និយាយម្នាក់ឯងដូចជាមនុស្សសតិមិនគ្រប់យ៉ាងអញ្ចឹង។

« តាមពិតបើសិនជាថ្ងៃនោះបងជូនអូនទៅ ពួកយើងនឹងបានស្លាប់ជាមួយគ្នា.! បើបងអាចស្លាប់បានវាពិតជាល្អខ្លាំងណាស់ ប៉ុន្តែពេលនេះបងមិនអាចសម្លាប់ខ្លួនឯងបានឡើយព្រោះបងមានមនុស្សម្នាក់ដែលតំណាងអោយអូននិងបងដូចដែលអូននិយាយនោះអី.! បងត្រូវមើលថែរគេ »Jungkookលត់ជង្គងមុខផ្នូរប្រពន្ធរួចក៏និយាយឡើងទាំងអួលដើម.ក អោយតែនឹកឃើញឡើងម្តងៗគេចង់តែស្លាប់តែវាមិនអាច។ យល់អារម្មណ៍នេះទេ? ចង់ស្លាប់ប៉ុន្តែមានបន្ទុកដែលត្រូវចាត់ចែកមើលថែរ ទ្រាំរស់ទាំងឈឺផ្សារ វាឈឺជាងស្លាប់ទៅទៀត។

« អូនធ្វើបាបបងណាស់.! អូនធ្វើអោយបងយំសឹងតែខ្សោះប្រាណហើយដឹងទេ? បើមិនចង់អោយបងខឹងទេឆាប់ត្រឡប់មកវិញមក.!..ហិកៗ...បើអូនមិនអាណិតបងទេអូនគួរតែអាណិតកូន គេនៅតូចខ្លាំងណាស់.! ហេតុអ្វីអូនដាច់ចិត្តខ្លាំងយ៉ាងនេះ? ហេតុអ្វី? ឆ្លើយមកថាហេតុអ្វី.!...ហ៊ឺៗ »Jungkookលើកដៃខ្ទប់ទ្រូងខាងឆ្វេងខ្លួនឯងព្រោះមានអារម្មណ៍ថាអួលណែនខ្លាំងណាស់ ហើយក៏មានអារម្មណ៍ថាថប់ៗចុងដង្ហើមផងដែរ។

« ផ្ទះនេះគ្មានរូបអូនពិតជាស្ងាត់ខ្លាំងណាស់.! គ្មានអ្នករករឿង គ្មានអ្នកទារញ៊ាំ គ្មានសម្លេងយំរបស់អូនក្នុងផ្ទះ គ្មានអ្នកអោយបងគេងអោប គ្មានអ្នកតាមការពារបងពីស្រីដែលចង់ដណ្តើមបងចេញពីអូន មនុស្សក្លាហានរបស់បងតើពេលនេះអូនទៅដល់ណាហើយ? អូនមាននឹកបងឬអត់? មាននឹកប្តីល្ងង់ៗម្នាក់នេះឬអត់? បងដឹងថាអូនចាកចេញទៅទាំងមិនស្ងប់ អូនប្រាកដជាយំឃ្លាននឹកបងនិងកូនហើយមែនទេ? »Jungkookអង្គុយយំរៀបរាប់តែម្នាក់ឯងរហូតដល់គេងលក់មុខផ្នូររបស់ថេយ៉ុងតែម្តងព្រោះយប់មិញនាយមិនបានគេងគ្រប់គ្រាន់នោះទេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Unde poveștirile trăiesc. Descoperă acum