💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ងើបឡើងហាន់នី.! ថ្ងៃនេះហេតុអ្វីក៏គេងត្រមួកម្លេះហឹម? »Taehyungចាប់ហែកមុខជុងហ្គុកយកថើបខ្សឺតៗហាក់ដូចជាក្រឺតប្តីណាស់អញ្ចឹង។

« សឺត.! ប្រពន្ធអ្នកណាអីក៏គួរអោយស្រឡាញ់យ៉ាងនេះ »Jungkookស្ទុះក្រោកឡើងរួចផ្តួលកាយតូចអោយគេងក្រោមនាយវិញដោយជើងរបស់ថេយ៉ុងគងចង្កេះរបស់នាយទាំងសងខាង បន្ទាប់មកក៏អោនទៅថើបលើផ្ទៃមុខតូចខ្សឺតៗដោយក្តីស្រឡាញ់ពេញក្រអៅបេះដូង។

« បានហើយប្រញាប់ងើបភ្លាមទៅ.! មិនបានញ៊ាំអាហារពេលព្រឹកប្រយ័ត្នឈឺក្រពះ »Taehyung លើកដៃរុញមុខជុងហ្គុកចេញបន្ទាប់ពីត្រូវនាយម្ខាងចាប់គេថើបជាច្រើនខ្សឺត។

« ទទួលបញ្ជា »Jungkookសើចថើបមាត់រាងតូចមួយខ្សឺតទៀតមុននឹងប្រញាប់ក្រោកឡើងទៅសម្អាតខ្លួននឹងអាលបានញ៊ាំអាហារពេលព្រឹក បន្ទាប់ពីសម្អាតខ្លួនរួចរាល់នាយក៏បានចុះទៅខាងក្រោមជាមួយនឹងថេយ៉ុងតែម្តង។

« ចុះមកល្អហើយ.! ខាងប៉ូលីសបានផ្តល់ចម្លើយមកអោយពួកយើងហើយ »លោកKimពោលឡើងបន្ទាប់ពីបានឃើញជុងហ្គុកនិងថេយ៉ុងបណ្តើរគ្នាចុះមកខាងក្រោម រីឯGuguវិញកំពុងតែប្រលែងលេងជាមួយនឹងលោកយាយរបស់គេក្បែរនោះដូចគ្នា។

« មែនឬលោកប៉ា? »Taehyungគ្រាន់តែឮភ្លាមនាយក៏រហ័សរត់ទៅអង្គុយជិតឪពុកព្រោះចង់ដឹងរឿងខ្លាំងណាស់ ខណៈនោះជុងហ្គុកក៏ដើរទៅអង្គុយតាមក្រោយទាំងទឹកមុខមិនស្រស់ព្រោះអោយតែនិយាយពីរឿងថ្ងៃនោះគេតែងតែនឹកដល់ម្តាយរបស់គេ។

« គឺអាJungជាអ្នកធ្វើ.! ឥឡូវនេះប៉ាបានបញ្ជូនប៉ូលីសទៅចាប់វារួចហើយ »លោកKimនិយាយតែមាត់ប៉ុន្តែភ្នែករបស់គាត់គិតតែពីសម្លឹងទៅJungkook ដែលកំពុងតែអង្គុយស្ងៀមភ្លឹកៗ គាត់ដឹងថាជុងហ្គុកមានអារម្មណ៍មិនល្អនោះទេចំពោះរឿងនេះ។

« ដូចដែលកូនគិតមិនខុសមែន.! អោយដេកគុកវានៅស្ទើរផង...ហឹម »Taehyungដកដង្ហើមធំយ៉ាងវែងមុននឹងដើរទៅអង្អែលខ្នងស្វាមីតិចៗជាការលួង លោម ខណៈនោះជុងហ្គុកក៏ញញឹមដាក់ថេយ៉ុងតិចៗបញ្ជាក់ថាគេមិនអីទេ។

« កុំគិតច្រើនអីកូន.! អ្វីៗនឹងប្រសើរឡើងឆាប់ៗ »លោកKimព្យាយាមនិយាយលួងលោមកូនប្រសារបន្ថែមព្រោះមិនចង់អោយជុងហ្គុកគិតច្រើនឡើយ។

3សប្តាហ៍កន្លងផុតទៅ~

រយៈពេល3សប្តាហ៍កន្លងហួសទៅយ៉ាងឆាប់ រហ័ស ជុងហ្គុកក៏លែងសូវគិតច្រើនដូចមុនចំណែក Guguក៏លែងសូវរករឿងដូចគ្នា រីឯថេយ៉ុងវិញមួយរយៈនេះគេមានអាការៈប្លែកៗ ស្លេកមុខស្លេកមាត់ខុសពីធម្មតា ពេលខ្លះឈឺក្បាលហើយខ្លះទៀតក៏ក្អួតទាំងគ្មានមូលហេតុ។

« ហ៊ើយ!!! ឈឺក្បាលណាស់ »Taehyungស្រែករអ៊ូដើរតម្រង់ទៅគ្រែគេងវិញបន្ទាប់ពីក្អួតក្នុងបន្ទប់ទឹកផ្អែតផ្អន់ រយៈពេល2_3ថ្ងៃនេះគេឈឺសឹងតែងើបពីគ្រែមិនរួចទៅហើយ។

« អូនយ៉ាងមិចហើយ? មើលចុះស្លេកស្លាំងខ្លាំងណាស់ »Jungkookរត់ទៅជួយកាន់ដៃប្រពន្ធខណៈពេលដែលខ្លួននាយផ្ទាល់កំពុងតែបីGuguដូចគ្នា ពេលនេះGuguកំពុងតែលង់លក់ក្នុងរង្វង់ដៃរបស់នាយទៅហើយ មួយរយៈក្រោយនេះនាយចេះមើលGuguហើយ នាយចេះលួងលោមអោយGugu គេងដោយមិនបាច់ចាំថេយ៍ជាអ្នកធ្វើ។

« ឈឺក្បាលចង់តែក្អួត.! »Taehyungឆ្លើយប្រាប់ជុងហ្គុកវិញទាំងបើកភ្នែកសឹងតែមិនរួច មុននឹងដាក់ខ្លួនគេងលើពូកវិញទាំងអស់កម្លាំងព្រោះគេក្អួតរាល់ព្រឹកឡើងអស់ពីពោះទៅហើយ។

« តោះទៅពេទ្យជាមួយបង.! »Jungkookមិនគិតច្រើនក៏បបួលប្រពន្ធអោយទៅពេទ្យជាមួយនាយទាំងឆ្លេឆ្លាព្រោះបារម្ភពីថេយ៉ុងខ្លាំង។

« មិនអីទេ.! ពេលរសៀលចាំអូនទៅជាមួយមីនក៏បានព្រោះថ្ងៃនេះដល់ថ្ងៃគេណាត់ដូចគ្នា »Taeh- yungនិយាយទាំងភ័យព្រោះអាការៈនេះវាដូចជាពេលដែលគេមានGuguដំបូងណាស់ តែថាថ្ងៃនោះគេចាក់ទឹកក្រៅពាងទេតើ ម្តេចនឹងមានបានទៅ?

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now