💜យានអវកាសស្នេហ៍✨

Ξεκινήστε από την αρχή
                                    

បន្ទាប់ពីញ៊ាំអាហារពេលព្រឹករួចរាល់ថេយ៉ុងក៏បានចេញទៅសួនដើម្បីទៅលេងជាមួយនឹងGuguនិងឪពុកដូចគ្នា មកដល់ក៏បានឃើញលោកKimកំពុងពរGuguដើរមើលផ្ការ។

« លោកប៉ា »Taehyungដើរមកឈរជិតឪពុកមុននឹងហៅគាត់តិចៗ ខណៈនោះលោកKimក៏ងាកមុខមករកកូនទាំងញញឹមពព្រាយ។

« មានការអ្វីមែនទេថេយ៉ុង? »លោកKimសួរទៅកាន់កូនប្រុសវិញព្រោះមើលទៅមុខរបស់គេដូចជាមានរឿងចង់និយាយជាមួយនឹងគាត់។

« រឿងឃាតករដែលបានបង្កនៅក្នុងកម្មពិធីកាលពីថ្ងៃមុន ចាប់បានឬនៅលោកប៉ា? »Taehyungសួរបែបនេះក៏ព្រោះតែពួកគេបានបញ្ជូនប៉ូលីសអោយតាមរកឃាតករដូចជាយូរដែរហើយ។

« ប៉ាភ្លេចប្រាប់ឯងអោយឆឹង.! គឺចាប់បានព្រឹកមិញនេះឯង.! រងចាំតែប៉ូលីសសួរចម្លើយតែប៉ុណ្ណោះ »លោកKimនិយាយប្រាប់ថេយ៉ុងខណៈពេលដែលដៃចាប់បោះGuguលេងតិចៗ។

« ហឹម...កូនពិតជាចង់ដឹងខ្លាំងណាស់ថានរណានៅពីក្រោយរឿងនេះ.! កុំប្រាប់អោយសោះថាជាមនុស្សដែលកូនសង្ស័យ »Taehyungនិយាយទាំងក្តាប់ដៃណែន អោយតែនឹកឃើញលើកណាក្តៅចិត្តលើកនោះ បើថ្ងៃនោះមិនមានអ្នកស្រីJeonជាអ្នករងទេអ្នកដែលត្រូវស្លាប់ច្បាស់ជាគេនិងកូនពុំខាន។

« កូនសង្ស័យនរណាមែនទេ? »លោកKimចាប់ផ្តើមចាប់អារម្មណ៍នឹងសម្តីរបស់ថេយ៉ុង គាត់ក៏ងាកមុខមកសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែក។

« កូនមិនប្រាកដនោះទេ.! អញ្ចឹងកូនគិតទៅដាស់ជុងសិនហើយ »Taehyungគេចមិនចង់ឆ្លើយជាមួយឪពុករួចក៏ដើរចូលទៅខាងក្នុងវិញបាត់ទៅ។

ក្រាក~

Taehyungបើកទ្វាចូលក្នុងបន្ទប់ថ្នមៗព្រោះខ្លាចរំខានជុងហ្គុក មកដល់ក៏បានឃើញJungkookនៅគេងត្រមួកលើគ្រែដដែល មិនទាន់ងើបទៀត។

« ងើប.!លោកប្តី... »Taehyungលោតទៅជិះពីលើជុងហ្គុករួចក៏អោនទៅស្រែកចេចចាចដាក់ត្រចៀកជុងហ្គុកហើយនៅឆ្លៀតចាំត្រចៀករាងក្រាស់ទៀត។

« ហឹម »Jungkookបើកភ្នែកឡើងសម្លឹងមុខប្រពន្ធដែលកំពុងតែជិះពីលើខ្លួនទាំងមីងមាំង មិនដាស់ត្រឹមត្រូវទេលេងឡើងជិះពីលើស្រែកដាក់ដូចជាកូនក្មេងទៅកើត កូនមួយហើយនឹងប្រពន្ធអើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Όπου ζουν οι ιστορίες. Ανακάλυψε τώρα