💜យានអវកាសស្នេហ៍✨

1.8K 182 0
                                    

Episode 64 : ឈឺក្បាលចង់តែក្អួត.!

ព្រឹកថ្ងៃថ្មីឈានមកដល់Taehyungក៏បានក្រោកពីព្រឹកព្រលឹមដើម្បីមើលកូនព្រោះGuguយំតាំងពីម៉ោង5ព្រឹកមកម្លេះ មិនអោយពួកគេបានគេងលក់ស្រួលឡើយ។

« អា៎ៗ កូនសម្លាញ់កុំយំ »TaehyungបីGuguចុះពីខាងលើជណ្តើរ ខណៈពេលដែលខ្លួនកំពុងតែបោះជំហ៊ានចុះទៅខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹក។

« អាចៅយំទាំងព្រឹកតែម្តងហើយ.! »លោកKim និយាយឡើងបន្ទាប់ពីបានឃើញថេយ៉ុងចុះជណ្តើរបណ្តើរបីលួងលោមGuguបណ្តើរ មើលហើយពិតជាវេទនាភ្នែកមែនទែន។

« ទម្លាប់ទៅហើយលោកប៉ា.! ពូកែយំខ្លាំងណាស់ »Taehyungរអ៊ូទាំងពេបមាត់ដាក់ឪពុកនិងម្តាយ បើគេដឹងថាមានកូនវេទនាបែបនេះគេសុខចិត្តមិនយកតាំងពីដំបូងក៏ប្រសើរជាងអង្គុយលួងកូនមួយថ្ងៃទល់ល្ងាចអីបែបនេះដែរ។

« អោយGuguមកប៉ាហើយឯងទៅអង្គុយញ៊ាំអាហារជាមួយម៉ាក់ឯងទៅ...អូ.! មែនហើយចុះឯណាកូនជុង? »លោកKimទើបតែចាប់អារម្មណ៍ថាមិនឃើញជុងហ្គុកចុះមកជាមួយថេយ៉ុងទើបសួរតែម្តង។

« គឺគេមិនទាន់ភ្ញាក់នៅឡើយទេលោកប៉ា.! ឃើញគេងលក់ស្រួលកូនមិនចង់ដាស់ »Taehyungពោលទាំងញញឹមដាក់ឪពុកមុននឹងហុចGuguទៅអោយលោកKimដើម្បីអោយគាត់មើលកូនជំនួសគេ។

« អឹម.! ប្រហែលជាប្រតិបត្តិការណ៍យប់មិញហត់ពេកហើយ »លោកKimនិយាយចោលធ្វើហីៗតែក៏ធ្វើអោយថេយ៉ុងដែលបានស្តាប់ឮនោះខ្ចិបមាត់អៀនរហូតដល់ក្រហមមុខអស់។

« លោកប៉ា~ »Taehyungហៅគាត់បែបបង្អូសសម្លេងទាំងពេបមាត់ង៉ក់ងរដាក់ឪពុក។

« ពីរអ្នកឪពុកកូននេះមានរឿងអ្វីលាក់បាំងមែនទេ? »អ្នកស្រីKimដែលអង្គុយស្តាប់ជាយូរនោះក៏ស្រដីឡើងព្រោះគាត់ស្តាប់មិនយល់ថាពីរអ្នកឪពុកកូននេះចង់និយាយពីអ្វីឡើយ។

« គ្មានអ្វីទេ.! »លោកKimងាកមុខទៅឃើញថេយ៉ុងពេបមាត់ដាក់គាត់បែបអង្វរ.កទើបគាត់ខ្ចិលនិយាយហើយក៏បីGuguចេញទៅលេងនៅសួនខាងមុខផ្ទះបាត់ទៅ។

« ចំមែន.! »អ្នកស្រីKimក្រវីក្បាលបន្តិចមុននឹងចាប់ផ្តើមញ៊ាំអាហារពេលព្រឹកបន្តជាមួយនឹងថេយ៉ុង។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now