💜យានអវកាសស្នេហ៍✨

Magsimula sa umpisa
                                        

« ទេ.! Gugu...Guguចៅ »អ្នកស្រីJeonក្រវីក្បាលប្រកែកនឹងពាក្យរបស់Yoongiហើយក៏ប្តូរមកហៅឈ្មោះចៅក្នុងបំណងចង់ឃើញមុខ ខណៈនោះជុងហ្គុកក៏ងើបមុខងាករកប្រពន្ធនឹងកូន។

« គេនៅទីនេះ »Taehyungបីកូនចូលទៅរកអ្នកស្រី Jeon ខណៈពេលដែលGuguកំពុងតែលង់លក់ក្នុងរង្វង់ដៃAppaរបស់គេបាត់ទៅហើយ ថេយ៉ុងដឹងចិត្តក៏បានបន្ទោនជង្គងចុះបីGuguដាក់ក្បែរអ្នកស្រីJeon អោយមើលមុខចៅតាមបំណងរបស់គាត់។

« ចៅឆ្លាត.! ត្រូវតែរឹងមាំដូចជាប៉ានិងAppaឮទេ? លោកយាយមិនបាននៅមើលចៅដល់ធំនោះទេប៉ុន្តែយាយដឹងថាពេលចៅធំ ចៅច្បាស់ជាសង្ហារដូចជាប៉ាៗនិងឆ្លាតដូចជាAppaមិនខាន.! សុបិនល្អណាចៅឆ្លាតយាយការពារចៅបានតែប៉ុណ្ណឹងទេ »អ្នកស្រី Jeonនិយាយចប់ក៏ស្រាប់តែកន្ត្រាក់ខ្លួនស្លឺភ្នែកឡើងទៅខាងលើ ក្អួតឈាមចេញមករឹងថ្គាមមួយរំពេច។

« ទេ.! ម៉ាក់...ហិកៗ ម៉ាក់បើកភ្នែកឡើង...កុំទៅចោលកូនម្នាក់ទៀតអីម៉ាក់ »Jungkookស្រែកអន្រួនអ្នកជាម្តាយខ្លាំងៗព្រោះពេលនេះគាត់លែងមានដង្ហើមដកតទៅទៀតហើយ នាយក្រាស់អោបម្តាយត្រហោរយំធ្វើអោយអ្នកដែលនៅសល់ក្នុងកម្មពិធីទប់ទឹកភ្នែកមិនអោយហូរតាមមិនបានតែម្តង ចំណែកថេយ៉ុងវិញនាយក៏បានហុចGuguអោយ Jiminបីជំនួសរួចក៏ចូលទៅអោបជុងហ្គុកពីក្រោយទាំងទឹកភ្នែកដូចគ្នា។

« គាត់ទៅបានសុខហើយ.! »Taehyungប្រាប់ជុងហ្គុកទាំងញ័រមាត់ នាយពិតជាមិនអាចទ្រាំស្តាប់សម្រែកយំដ៏សែនឈឺចាប់របស់ជុងហ្គុកបានទេ។

Skip✨

មួយអាទិត្យក៏បានកន្លងហួសទៅយ៉ាងឆាប់រហ័ស កម្មពិធីបុណ្យសពរបស់អ្នកស្រីJeonក៏បានប្រារព្វឡើងយ៉ាងធំក្នុងភូមិគ្រិះKimជាការថ្លែងអំណរគុណដែលបានជួយសង្គ្រោះជីវិតទាយាទKimហើយពេលនេះកម្មវិធីក៏បានចប់សព្វគ្រប់ផងដែរ។

« ... »Jungkookអង្គុយលើកគ្រែយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងទាំងទឹកមុខស្លេកស្លាំងព្រោះមួយរយៈនេះនាយមិនបានញ៊ាំបាយទឹកគ្រប់គ្រាន់ឡើយ ទោះជាថេយ៉ុងនិងគ្រួសារKimព្យាយាមនិយាយលួងលោមយ៉ាងណាក៏ដោយ។

ក្រាក~

Taehyungបើកទ្វាចូលមកខាងក្នុងខណៈពេលដែលមានGuguកំពុងតែមឹមដើមទ្រូងរបស់គេម្ខាង ទោះជាគ្មានទឹកដោះក៏ដោយក៏Guguនៅតែចង់មឹមដែរ គេមិនព្រមបៅទឹកដោះគោនោះទេទាល់តែបានបៅទ្រូងថេយ៉ុងទើបព្រមគេង។

💜យានអវកាសស្នេហ៍✨( ចប់✔️)Tahanan ng mga kuwento. Tumuklas ngayon