💜យានអវកាសស្នេហ៍✨

2K 193 0
                                    

Episode 60 : Gugu.!

Jungkookសើចទាំងរអៀសខ្លួនដាក់ប៉ាក្មេកមុន នឹងហុចកូនប្រុសទៅអោយគាត់បីម្តង អម្បាញ់មិញរវល់តែនិយាយជាមួយប្រពន្ធភ្លេចមើលកូនដែលយំសឹងតែដាច់កន្លើត។

« អូៗ.! ចៅតូចឈប់យំទៅណា៎...ចាំលោកតា៎ទុកក្រុមហ៊ុនអោយចៅមួយ »លោកKimនិយាយប្រាប់ចៅដែលកំពុងតែបិទភ្នែកយំមិនឈប់ ចំណែកអ្នកស្រីKimនិងជុងហ្គុកវិញបានត្រឹមមើលមុខគ្នាសើចព្រោះចៅកើតមិនដល់មួយម៉ោងផងក៏ចង់អោយក្រុមហ៊ុនមួយបាត់ទៅហើយ ចុះទម្រាំធំដឹងក្តីទៀតមិនអោយអស់ពីខ្លួនហើយទេឬ?

« ចៅនេះក៏មិនណយដែរ.! »អ្នកស្រីKimសើចកាន់តែហួសចិត្តនៅពេលដែលទារកតូចស្រាប់តែបាត់យំឆឹងបន្ទាប់ពីលោកតាប្រាប់ថាអោយក្រុមហ៊ុនមួយរួច។

ទារកតូចឈប់យំហើយថែមទាំងលើកដៃលើកជើងលេងក្នុងរង្វង់ដៃរបស់លោកតាថែមទៀតដែលជាហេតុធ្វើអោយអ្នកជាឪពុកបានឃើញហើយអត់ញញឹមមិនបានតែម្តង។

« ហឹម.! »Taehyungក្រហឹមតិចៗទាំងមុខស្លេកបន្ទាប់ពីងើបពីសន្លប់រួច ខណៈនោះJungkookក៏រហ័សរត់មករកប្រពន្ធភ្លាមទាំងញញឹមសប្បាយចិត្ត។

« អូនដឹងខ្លួនហើយឬ? មានឈឺត្រង់ណាឬអត់? »Jungkookថាហើយក៏ជួយទាញរាងតូចអោយងើបព្រោះមើលទៅថេយ៉ុងដូចជាចង់ងើបអង្គុយប៉ុន្តែនាយទាញកាយតូចទើបតែបានបន្តិចថេយ៉ុងស្រាប់តែស្រែកដោយសេចក្តីឈឺចាប់។

« អូយ~ ហិកៗ »Taehyungយំលើកដៃខ្ទប់ពោះព្រោះឈឺត្រង់ថ្នេរនោះខ្លាំង ពោលគឺចំពោះមនុស្សវះកាត់គេមិនអោយងើបអង្គុយឬដើរបាននោះទេគឺកម្រើកខ្លួនបានតិចតួចប៉ុណ្ណោះហើយក៏មិនអោយញ៊ាំអ្វីសោះសូម្បីតែទឹកក្នុងរយៈពេល12ម៉ោង។

« ជុងហេតុអ្វីក៏ទាញប្អូនបែបនេះ? ពេទ្យបានប្រាប់ថាមិនអាចអោយគេក្រោកអង្គុយឬដើរបានទេព្រោះថ្នេរមិនទាន់សះ »អ្នកស្រីKimនិយាយប្រាប់លក្ខណៈស្តីអោយតែម្តងព្រោះពេទ្យបានប្រាប់យ៉ាងច្បាស់ៗមកពីនាយមិនព្រមស្តាប់។

« បងសុំទោស.! កុំយំអីណា »Jungkookចាប់ក្តោបដៃប្រពន្ធជាប់រួចក៏អោនថើបថ្ពាល់របស់រាងតូចជាការលួងលោមវិញ វីឯលោកKimវិញមិនបាច់និយាយនោះទេគឺថាស្រឡាញ់ចៅស្ទើរលេបទៅហើយ បីដើរជុំវិញបន្ទប់រហូតដល់វិលមុខអ្នកតាមមើល។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now