💜យានអវកាសស្នេហ៍✨

1.9K 185 0
                                    

Episode 57 : វៃថែម.!

បន្ទាប់ពីនិយាយគ្នាចប់រួចរាល់លោកKimក៏បានឡើងទៅខាងលើដើម្បីចាំអោយថេយ៉ុងភ្ញាក់តែម្តង ចំណែកអ្នកស្រីKimនិងJungkookវិញក៏បានមកចាំលួចមើលនៅខាងក្រៅបន្ទប់ដូចគ្នា។

ក្រាក~

ទ្វាបន្ទប់ត្រូវបានបើកឡើងក្រោមស្នាដៃរបស់លោកKim រាងចំណាស់ដើរចូលទៅខាងក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ មកដល់ក៏ឃើញថេយ៉ុងភ្ញាក់បាត់ទៅហើយប៉ុន្តែគេនៅគេងសម្លឹងមើលទៅខាងលើទាំងទឹកភ្នែកនៅឡើយ មិនដឹងជាអន់ចិត្តកម្រិតណាទេទើបដល់ថ្នាក់បើកភ្នែកយំៗបែបនេះ។

« ថេយ៍.! »លោកKimហៅកូនប្រុសពីមាត់ទ្វាមកដើម្បីអោយកូនប្រុសដឹងថាគាត់ចូលមក។

« ... »Taehyungក្រោយឮសម្លេងឪពុកហៅបែបនេះនាយក៏ដៀងភ្នែកមើលបន្តិចរួចក៏រហ័សបង្វិលខ្លួនគេងបែរខ្នងដាក់គាត់វិញ។

« ប៉ាសុំទោស.! មកពីប៉ាមិនដឹងថាSallyនិងកូនមានគំនុំជាមួយគ្នា »លោកKimចូលទៅទាញកៅអីអង្គុយពីមុខថេយ៉ុងដែលកំពុងតែគេងលើគ្រែនោះ។

« ហើយប៉ាក៏លើកដៃទះកូនដើម្បីការពារនាង? »Taehyungស្រែកសួរឪពុកវិញទាំងរលីងរលោង គាត់ចិញ្ចឹមគេតាំងពីតូចគួរតែដឹងចរឹកគេស្រាប់ហើយថាយ៉ាងមិច មិនមែនមិនទាន់ដឹងអ្វីផងក៏ទះអញ្ចឹងទេ។

« ប៉ាសុំទោស.! »លោកKimនៅតែប្រកាន់ពាក្យសុំទោសដដែលទោះជាថេយ៉ុងមិនព្រមស្តាប់ពាក្យគាត់និយាយក៏ដោយ។

« ដោយសារតែគេប៉ាមើលរំលងកូនខ្លួនឯង...ហិក.! ក្រែងប៉ាថាកូនមានចរឹកគួរអោយស្អប់នោះអីចាំបាច់មកសុំទោសកូនធ្វើអ្វី? ទោះកូនខឹងឬមិនខឹងក៏គ្មានអ្វីសំខាន់សម្រាប់ប៉ាដែរ »Taehyungនិយាយបណ្តើរទឹកភ្នែកហូរស្រក់ចុះមកបណ្តើរសារជាថ្មី គេមានកូនគេចិត្តច្រើន គាត់គួរតែយល់ពីគេខ្លះ។

« ថេយ៍ៗ...កុំខឹងប៉ាៗអីណា.! ប៉ាៗដឹងខុសហើយ.!ឈប់យំទៅ យំមិនខ្មាស់កូនក្នុងពោះទេឬ កូនមួយហើយមករំអួយយំពេញផ្ទះបែបហ្នឹង...ហឹម »លោក Kimចូលទៅអោបកូនប្រុសដែលកំពុងតែង៉ក់ង៉រដូចជាកូនង៉ែតមួយខួប និយាយស្តាប់គ្នាមិនបានទេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now