💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ប្តីធ្វើលេងទេប្រពន្ធសម្លាញ់.! ប្រញាប់តែខឹង »Jungkookរត់តាមរាងតូចបណ្តើរនិយាយបណ្តើរទាំងដង្ហក់ៗព្រោះហត់នឹងរត់តាម។

« ទៅផ្ទះវិញទៅ.! អូនចង់គេង »Taehyungងាកមកប្រាប់រាងក្រាស់ទើបពួកគេចេញដំណើរទៅភូមិគ្រិះវិញជាមួយគ្នាតែម្តងទៅ។

Skip✨

ងាកមកមើលYoonminឯនេះវិញថ្ងៃស្អែកដល់ថ្ងៃដែលពួកគេត្រូវឡើងមកកូរ៉េវិញហើយព្រោះ Jiminរំអុកទាមទារថានឹកអ្នកផ្ទះ។

« នេះជាថ្ងៃចុងក្រោយដែលពួកយើងនៅទីនេះ »Yoongiនិយាយប្រាប់ភរិយាដែលកំពុងតែឈរអោបដៃសម្លឹងមើលទេសភាពពីកញ្ចក់ថ្លាដែលអាចមើលឃើញទេសភាពនៅក្នុងទីក្រុងTokyo យ៉ាងច្បាស់។

« អឹម.! មែនហើយ »Jiminឆ្លើយតែមាត់ប៉ុន្តែភ្នែកមិនព្រមដកពីទេសភាពឡើយព្រោះវាស្អាតពេក។

« អូនមិនចង់អោយរាត្រីនេះជារាត្រីដ៏អស្ចារ្យទេឬ? »Yoongiដើរមកអោបចង្កេះប្រពន្ធពីក្រោយរួចក៏អោនទៅថើបកញ្ចឹង.កសខ្ចីខ្សឺតៗ។

« ធ្វើយ៉ាងដូចម្តេចទើបវាអស្ចារ្យ? »Jiminចាប់អារម្មណ៍នឹងពាក្យចម្លែកៗរបស់Yoongiទើបនាយងាកមុខមកសួរទាំងឆ្ងល់។

« បើចង់ដឹង.! យប់នេះបងនឹងធ្វើអោយមើល...ឥឡូវទុកកម្លាំងសិនចុះ »Yoongiប្រាប់នាយតូចទាំងទឹកមុខច្រលឺម គ្រាន់តែនាយនិយាយចេញមកធ្វើអោយរាងតូចយល់ភ្លាមៗតែម្តង។

« ហឹម »Jiminខ្ចិលតវ៉ាក៏ងាកមុខចេញពីYoongiវិញទៅព្រោះគេប្រកែកជាមួយYoongiដូចជាច្រើនលើកច្រើនសារពេកហើយ នាយហារមាត់ប្រកែកលែងចេញតទៅទៀតហើយ។

ភូមិគ្រិះKim✨

ពីរអ្នកប្តីប្រពន្ធប្រកែកគ្នាពីក្នុងឡានមិនទាន់ផ្អែតនៅមកបន្ថែមនៅពេលដើរចូលផ្ទះទៀតមិនដឹងជារឿងអ្វីទេឈ្លោះគ្នាមិនចេះចប់មិនចេះហើយទាល់តែសោះ បើមិនបានឈ្លោះមួយថ្ងៃប្រហែលជាគេងមិនលក់ហើយមើលទៅ។

« នេះនាង? »Taehyungចង្អុលSallyទាំងភ្ញាក់ផ្អើលនៅពេលដែលឃើញនាងកំពុងតែអង្គុយនិយាយគ្នាលេងជាមួយនឹងឪពុកម្តាយរបស់គេ។

« អូ.! កូនថេយ៍...ស្គាល់គ្នាមែនទេ? »លោកKim សួរព្រោះគាត់មិនដែលដឹងអំពីជម្លោះរបស់Taeh yungនិងSallyឡើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now