💜យានអវកាសស្នេហ៍✨

1.9K 178 0
                                    

Episode 53 : កូនប្រុសឬជាកូនស្រី?

អ្នកទាំងពីរក៏បានត្រឡប់មកផ្ទះវិញយ៉ាងសុវត្តិភាព Taehyungមកដល់ផ្ទះហើយមិនព្រមចុះពីលើឡានទាល់តែសោះនៅឈ្លៀតរំអុកជុងហ្គុកអោយបីនាយចូលផ្ទះថែមទៀត។

« ត្រឡប់មកវិញហើយឬ? កូនកម្ចិលរករឿងបងអ្វីខ្លះ..ទើបមកវិញឥវ៉ាន់ពេញមួយឡានបែបហ្នឹង »អ្នកស្រីKimសួរកូនប្រុសដែលកំពុងសង្ងំក្នុងរង្វង់ដៃរបស់ជុងហ្គុកនោះទាំងអស់សំណើរព្រោះដឹងចរឹកកូនគាត់ច្បាស់ណាស់ គេច្បាស់ជាងក់ងរដាក់ជុងហ្គុកទៀតហើយទើបមកវិញឥវ៉ាន់ពេញផ្ទះបែបនេះ។

« ទេ.! អត់បានរករឿងផង »Taehyungប្រកែកធ្វើមុខឡេឡឺដូចជាមិនដឹងអី តាមពិតគេរករឿងពិតមែន។

« និយាយអញ្ចឹងពួកកូនមានបានទៅពិនិត្យមើលកូនក្នុងពោះឬនៅ? »លោកKimសួរបែបនេះក៏ព្រោះតែឃើញពួកគេខានទៅពេទ្យពិនិត្យពោះយូរគ្រាន់បើដែរហើយ។

« នៅទេលោកប៉ា.! ស្អែកទើបដល់ថ្ងៃណាត់ ហើយក៏ជាថ្ងៃដែលពួកយើងអាចមើលដឹងថាគេប្រុសឬស្រីដែរ »Jungkookតបវិញទាំងញញឹមបិទមាត់មិនជិត គេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចដឹងថាកូនរបស់គេប្រុសឬស្រីនៅថ្ងៃស្អែក។

« ប៉ាសង្ឃឹមថាចៅប្រុសទៅចុះ »លោកKimគាត់ស្រឡាញ់ចៅប្រុសខ្លាំងណាស់ព្រោះគាត់ចង់អោយចៅប្រុសរបស់គាត់ស្នងតំណែងតពីថេយ៉ុងនិងជុងហ្គុកទៀត។

« អត់ទេ.! កូនថាស្រី...មែនទេជុង? »Taehyung ស្ទុះចុះពីលើដៃជុងហ្គុកទៅតវ៉ាជាមួយឪពុកព្រោះថេយ៉ុងស្រឡាញ់កូនស្រីជាងកូនប្រុស។

« អត់ទេបងថាប្រុស »Jungkookនិយាយរួចធ្វើអោយថេយ៉ុងសម្លក់មុខគេភ្លាមៗតែម្តង។

« ស្រី.! កូនថាស្រីគឺស្រីហើយ...មែនទេម៉ាក់? »Taehyungហេតុតែចង់ឈ្នះប៉ុន្តែជុងហ្គុកមិនកាន់ជើងក៏ងាកទៅសួរម្តាយម្តង។

« អឹម.! ម៉ាក់ថាស្រីដូចគ្នាព្រោះកូនថេយ៍មិនសូវជាចាញ់កូនឡើយ »អ្នកស្រីKimយល់ស្របជាមួយកូនប្រុសកុំអោយគេកើតទុក្ខមិនសុខចិត្តដេកមិនលក់បក់មិនល្ហើយដោយសារតែរឿងកូនប៉ុណ្ណឹង😂។

« យេ៎.! ឃើញទេ.! អ្នកម៉ាក់ល្អជាងគេ »Taehyung អោបរិទ្ធម្តាយទាំងសប្បាយពេកក្រៃ យ៉ាងហោចណាស់ក៏មានម្តាយម្នាក់ដែលនៅខាងគេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now