💜យានអវកាសស្នេហ៍✨

Depuis le début
                                    

« ជូនពរអោយឆ្កួតឆាប់ៗ »Taehyungអោបដៃញញឹមយ៉ាងសមចិត្តម្នាក់ឯងព្រោះគេនេះហើយជាអ្នកហៅអ្នកកាសែតអោយទៅទីនោះ គេរៀបចំផែនការតាំងពីមុនទៅមកម្លេះ។

« ឯងឃើញទេ? យើងថាអីមិនចេះខុស.! យើងមិនចូលចិត្តចរឹកស្រីម្នាក់នឹងតាំងពីដើមមកម្លេះ »ស្រីម្នាក់ក្នុងចំណោម3អ្នកនិយាយទៅកាន់មិត្តរបស់គេបែបខ្សឹបខ្សៀវគ្នាតែល្មមអោយអ្នកដែលក្បែរនោះឮផងដែរ ម្នាក់ដែលក្បែរនោះគឺថេយ៉ុងហ្នឹងហើយនាយឈរសើចសឹងតែរឹងពោះទៅហើយ សប្បាយចិត្តណាស់នៅពេលដែលឃើញនាងនោះក្លាយជាបែបនេះ ប៉ុណ្ណឹងនៅស្ទើរណាស់សម្រាប់គេ។

« អឺរ.! ប៉ុន្តែយើងសង្ស័យតែដាក់ថ្នាំលោកជុងអនាគតអូនថេយ៍ទេ.! ព្រោះឃើញនាងនោះអែបអបលោកជុងគ្រប់កម្មពិធី មានតែអូនថេយ៍ទេដែលអាចធ្វើបាននោះ »មិត្តរបស់នាងឆ្លើយឆ្លងទាំងមិនបានចាប់អារម្មណ៍ជាមួយរាងតូចដែលឈរក្បែរនោះឡើយ មូលហេតុដែលពួកគេហៅថេយ៉ុងអូនព្រោះថេយ៉ុងពិតអាយុទើប18ឆ្នាំប៉ុណ្ណោះចំណែកពួកនាងប្រហែល22_23អស់ទៅហើយ។

« អឹម.! »Taehyungក្រហឹមតិចៗធ្វើដូចជាឈឺបំពង់កអីបែបហ្នឹង ខណៈនោះពួកនាងក៏រហ័សងាកមើលទើបដឹងថាម្នាក់នោះជាអូនថេយ៍ដែលពួកនាងកំពុងតែនិយាយហ្នឹងហើយ។

« អូនថេយ៍? អូនថេយ៍ពិតឬ? »ពួកនាងស្រាប់តែភ្ញាក់ផ្អើលជ្រួលជ្រើមមកចាប់ដៃចាប់ជើងរាងតូចពេញនឹង ពួកនាងមិនខ្វល់ឡើយថារាងតូចឮសម្តីគេមុននេះឬអត់ សំខាន់បានជួបអាយដល់😣។

« ថេយ៍ហ្ស៊ីន.! បាទ »Taehyungញញឹមដាក់ពួកនាងយ៉ាងគួរអោយស្រឡាញ់ គេមិនបានប្រកាន់ពួកនាងឡើយព្រោះពួកនាងនិយាយត្រូវចិត្តគេដែរហ្នឹងទើបក្រហេមអោយពួកនាងដឹងតែម្តង។( ឮអត់? គេថេយ៍ហ្ស៊ីនហា៎😔 )។

« នៅក្រៅគួរអោយស្រឡាញ់សាហាវណាស់ឯង.! អញ្ចឹងតើទើបលោកជុងពូកែCareដល់ម្លឹង »ពួកនាងនិយាយប្រាប់គ្នាទាំងញញឹមញញេមសប្បាយចិត្ត។

« ថេយ៍ៗមកម្នាក់ឯងទេឬ? មើលចុះមុខអោយកាបឹបៗ »នាងម្នាក់ក្នុងចំណោមពួកនាងសួរទៅកាន់នាយតូចទាំងក្រឺតនឹងមុខគួរអោយស្រឡាញ់របស់គេ ថ្ពាល់ឡើងប៉ោងគួរអោយចង់ថើប។

💜យានអវកាសស្នេហ៍✨( ចប់✔️)Où les histoires vivent. Découvrez maintenant