💜យានអវកាសស្នេហ៍✨

2K 188 0
                                    

Episode 49 : អូនជួយបងមិនបានទេ.!

មួយសន្ទុះក្រោយមកថេយ៉ុងក៏ចាប់ផ្តើមភ្ញាក់ពីដំណេក នាយតូចលើកដៃញីភ្នែកក្រោកអង្គុយឡើងទាំងមិនទាន់ស្វាងប៉ុន្តែនាយមិនទាន់ចាប់អារម្មណ៍ជាមួយនឹងនំរបស់នាយនៅឡើយទេ។

« ជុងទៅធ្វើការបាត់ហើយឬ? »Taehyungសួរខ្លួនឯងតិចៗនៅពេលដែលមិនឃើញជុងហ្គុកនៅជិត បន្ទាប់មកថេយ៉ុងក៏បានចុះពីលើគ្រែដើរសម្តៅទៅបន្ទប់ទឹកទាំងបើកភ្នែកមិនចង់រួច។

បន្ទាប់ពីសម្អាតខ្លួនរួចរាល់នាយតូចក៏ចេញមកវិញថាប្រុងនឹងញ៊ាំនំជាអាហារពេលព្រឹកប៉ុន្តែពេលមកដល់លើគ្រែទើបដឹងថាបាត់នំអស់ទៅហើយ។

« នំខ្ញុំ? នេះ?...ចន ជុងហ្គុក...»Taehyungស្រែកធធាក់ជើងញៃធ្វើអោយអ្នកដែលបានឮនៅខាងក្រោមនាំគ្នាឡើងមកមើលគ្រប់គ្នា។

« មានរឿងអ្វីកូន.! »អ្នកស្រីKimធ្វើជាមិនដឹងរឿងហើយចូលទៅអោបលួងលោមកូនប្រុស។

« នំកូន.!...ហិកៗ ជុងយកវាបោះចោលអស់ហើយម៉ាក់.! »Taehyungពេបមាត់ងក់ងរដាក់ម្តាយ យប់មិញខំដេកអោបហើយនៅយកបានទៀត ប្តីមិនយល់ចិត្តប្រពន្ធ:(

« កុំយំៗ.! បងធ្វើដើម្បីកូនទេណា៎.! កុំខឹងបងអី »អ្នកស្រីKimព្យាយាមជូតទឹកភ្នែកអោយកូនកុំអោយគេយំរករឿងខ្លាំងជាងនេះ។

« អ្នកម៉ាក់ជួយអោយគេទិញថ្មីអោយកូនបន្តិចមក កូនឃ្លានហើយ »Taehyungព្យាយាមរំអុកម្តាយអោយទិញថ្មីអោយខ្លួន គេមិនបានយំរករឿងខ្លាំងដូចដែលគិតនោះទេប៉ុន្តែគេបែរជាផ្គើនទៅវិញ។

« ម៉ាក់ថាមិនល្អទេ.! តោះចុះទៅញ៊ាំអាហារពេលព្រឹកនៅខាងក្រោមជាមួយម៉ាក់ ថ្ងៃនេះម៉ាក់បានអោយគេធ្វើអាហារដែលកូនចូលចិត្តច្រើនណាស់ »អ្នកស្រី Kimព្យាយាមនិយាយបង្វែរគំនិតរបស់រាងតូចប៉ុន្តែកុំគិតអោយសោះថាគេព្រម។

« ណា៎អ្នកម៉ាក់ណា៎.! កូនក៏ឃ្លានចៅម៉ាក់ក៏ឃ្លានដែរ.! ម៉ាក់មិនអាណិតពួកកូនទេឬ? »Taehyung ពេបមាត់ចាប់ដៃម្តាយបែបអង្វរ.ក ខណៈពេលដែលអ្នកស្រីKimគាំងតបលែងចេញតែម្តង។

« បើម៉ាក់មិនតបទុកអោយកូនជាអ្នកទៅទិញដោយខ្លួនឯង »Taehyungថាហើយក៏ក្រោកឈរឡើងអោបពោះទាញសោរឡានរត់ត្រុយចុះទៅខាងក្រោមបាត់រកតែអ្នកស្រីKimឃាត់មិនទាន់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now