💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ជុង.!! »Taehyungចូលទៅអោបករបស់ជុងហ្គុកពីខាងក្រោយរួចយកចង្ការរបស់គេទៅដាក់លើស្មាររបស់ជុងហ្គុកបែបយកចិត្ត។

« ហឹម? »Jungkookក្រហឹមជាសំណួរប៉ុន្តែមិនបានងាកមកមើលមុខរាងតូចឡើយព្រោះជក់ចិត្តនឹងការងារខ្លាំង មិនចង់បង្វែរអារម្មណ៍ទៅណាឆ្ងាយ។

« អូនសុំញ៊ាំនំមួយ »Taehyungពេបមាត់ប្រាប់ជុងហ្គុកតិចៗ គេមិនហ៊ានញ៊ាំនោះទេខ្លាចជុងហ្គុកខឹង។

« អត់ទេ.!! ស្អែកបងនឹងយកវាទៅបោះចោលហើយ »Jungkookតបវិញធម្មតា នាយមិនជឿរនោះទេថារាងតូចមិនព្រមញ៊ាំបាយដោយសារតែនំ ពេលគេឃ្លានគេច្បាស់ជាញ៊ាំពុំខាន នាយមិនចាញ់ល្បិចថេយ៉ុងបោកទៀតឡើយ។

« អត់ទេ.! អូនសន្យាណាថាមួយថ្ងៃអូនញ៊ាំតែមួយកញ្ចប់ទេ »Taehyungពេបមាត់រលីងរលោងដាក់ជុងហ្គុកហើយតែទាំងលើកដៃកូនមួយឡើងជាការ សន្យាទៀតផង មិនដឹងសន្យាខ្យល់ឬយ៉ាងមិចទេ។

« ... »Jungkookមិនតបគិតតែផ្តោតអារម្មណ៍លើការងារតែមួយមុខគត់ព្រោះត្រូវបង្ហើយយប់នេះអោយហើយ។

« មិនតបមានន័យថាOkeyណា៎? »Taehyungសួរទាំងមុខច្រងឺមព្រោះគិតថារាងក្រាស់មិនបានចាប់អារម្មណ៍ស្តាប់គេនិយាយ។

« ទេ.! »Jungkookឆ្លើយមួយម៉ាត់ធ្វើអោយស្នាម ញញឹមរាងតូចអម្បាញ់មិញត្រូវរសាត់ទៅវិញអស់។

« សុំតែមួយទេ.! ណាជុងហ្គុកណា.!..ណា៎ៗៗៗ »Taehyungដើរមកអង្គុយច្រកគៀវពីមុខរបស់ជុងហ្គុករួចលើកដៃអោបករបស់រាងក្រាស់ជាប់មុននឹងចាប់ផ្តើមរំអុកទាមទារ។

« ថេយ៍.! ស្តាប់បង...បងមិនអោយញ៊ាំទេ.! »Jungkookលើកដៃអង្អែលក្បាលថេយ៉ុងតិចៗ មុនពេលទៅពិធីមង្គលការរបស់YoongiនិងJiminមិនដឹងថាគេញ៊ាំអស់ប៉ុន្មានកញ្ចប់ហើយទេទើបបណ្តាលអោយក្តៅខ្លួនបែបនេះ ឥឡូវមកទារអីទៀត?

« តែមួយទេ.!..ហិក »Taehyungពេបមាត់រលីងរលោងមើលទៅហាក់ដូចជាចង់ញ៊ាំខ្លាំងណាស់ ទឹកមុខកំសត់របស់គេធ្វើអោយជុងហ្គុកទប់អារម្មណ៍មិនអោយទន់ចិត្តមិនបានតែម្តង។

« ហឹម.! តែមួយទេអញ្ចឹង...ញ៊ាំហើយប្រញាប់គេងឮទេ? »Jungkookយល់ព្រមមុននឹងដើរទៅយកនំមួយកញ្ចប់នៅលើតុហុចអោយរាងតូចដែលកំពុងអង្គុយចាំ ចំណែកថេយ៉ុងក៏អង្គុយទះដៃទាំងសើចខខឹក សប្បាយចិត្តជាត្រូវឆ្នោតធំទៅទៀត។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now