💜យានអវកាសស្នេហ៍✨

2K 187 0
                                    

Episode 48 : នំរបស់ថេយ៍.!

បន្ទាប់ពីប្រកែកគ្នាអស់ចិត្តចង់ ពួកគេក៏បានធ្វើដំណើរទៅភូមិគ្រិះវិញជាមួយគ្នាដោយម្នាក់ៗស្ងាត់រាងខ្លួនគ្មាននរណានិយាយអ្វីឡើយ។

« កុំធ្វើមុខអញ្ចឹងអី.! »Jungkookនិយាយទៅកាន់រាងតូចបន្ទាប់ពីលើកបីកាយតូចឡើងសម្តៅចូលទៅខាងក្នុងភូមិគ្រិះ។

« មុខអូន.! អូនចង់ធ្វើយ៉ាងមិចក៏បាន »Taehyung សន្លក់មុខជុងហ្គុកព្រោះខឹងមិនទាន់បាត់នៅឡើយ។

« ... »Jungkookមិននិយាយប៉ុន្តែក៏អោនទៅខាំបបូរមាត់របស់រាងតូចទាំងក្រឺតខ្នាញ់ព្រោះកាយតូចកំពុងតែនៅក្នុងរង្វង់ដៃរបស់គេស្រាប់។

« លែងទៅ...ស្អប់ណាស់ »Taehyungលើកដៃរុញមុខជុងហ្គុកចេញវិញទាំងមុខក្រញូវលើសដើម មកដល់ខាងក្នុងមានសភាពស្ងាត់ច្រងំព្រោះយប់ជ្រៅណាស់ទៅហើយ អ្នកគ្រប់គ្នាប្រាកដជាទៅសម្រាក។

Room✨

មកដល់ក្នុងបន្ទប់ភ្លាមនាយតូចក៏រហ័សលោតចុះពីលើដៃរបស់រាងក្រាស់ភ្លែត មុខនេះគេធ្វើចុះពីលើឡានមិនរួចព្រោះចង់សម្តែងធ្វើរំអួយដាក់ប៉ាម៉ាក់គេប៉ុណ្ណោះប៉ុន្តែពួកគាត់ទៅសម្រាកអស់ទៅហើយទើបផែនការរបស់គេមិនបានសម្រេច។

« ដើររួចវិញហើយឬ? »Jungkookសួរទៅកាន់រាងតូចទាំងស្រឡាំងកាំង ថេយ៉ុងពិតជាពូកែសម្តែងខ្លាំងណាស់សូម្បីតែនាយរស់នៅជាមួយគ្នារាប់ឆ្នាំក៏ចាប់ចំណុចគេមិនបានផង។

« អឺរ.! »Taehyungថាហើយក៏កាន់កន្សែងដើរចូលបន្ទប់ទឹកបាត់ធ្វើមិនដឹង។

« ក្មេងឈ្លើយ.! »Jungkookក្រវីក្បាលមើលដំណើររបស់រាងតូចមុននឹងដើរទៅតុធ្វើការរបស់នាយដើម្បីបង្ហើយការងារដែលមិនទាន់រួចរាល់។

មួយសន្ទុះក្រោយមកថេយ៉ុងក៏ចេញមកជាជាមួយនឹងអាវវែងស្តើងមួយនិងខោរខ្លីត្រឹមគល់ភ្លៅ នាយតូចធ្វើភ្នែកឡង់ៗនៅពេលដែលឃើញជុងហ្គុកកំពុងតែអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់។

« ហ៊ើយ~ ឃ្លានណាស់ »Taehyungធ្វើជារអ៊ូថាឃ្លានមុននឹងអោបពោះដើរទៅរកជុងហ្គុកតាំងៗ ខណៈពេលដែលភ្នែកចេះតែដៀងលួចមើលប្រត្តិកម្មរបស់ជុងហ្គុកជារឿយៗ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now