« អូនស្រឡាញ់បង.! តោះគេងទៅ »Jiminសើចតិចៗរួចថើបមាត់Yoongiមួយខ្សឺតមុននឹងរត់ទៅគេងលើពូកវិញ នាយតូចលួចដកដង្ហើមធំទាំងធូរទ្រូងព្រោះមិញនេះគេភ័យស្ទើរតែលិចនោមទៅហើយ។
Skip✨
ងាកមកមើលTaehyungឯនេះវិញនាយបានលង់លក់ក្នុងឡានតាមផ្លូវត្រឡប់មកភូមិគ្រិះវិញ តាំងពីពាក់កណ្តាលកម្មពិធីរហូតដល់ចប់រាងតូចមិនព្រមនិយាយរកជុងហ្គុកសម្បីមួយម៉ាត់។
« ហេតុអ្វីសាច់ក្តៅស្ទីងៗអញ្ចឹង? »Jungkookចូលទៅក្រសោបកាយតូចបីឡើងប៉ុន្តែស្រាប់តែសង្កេតដឹងថាសាច់របស់រាងតូចរាងក្តៅខុសពីធម្មតា។
« ហឹក.! »Taehyungភ្ញាក់ដោយសារការលើករបស់ជុងហ្គុកប៉ុន្តែនាយបើកភ្នែកមើលរាងក្រាស់មិនរួចឡើយ មានអារម្មណ៍ថាផ្សារនិងធ្ងន់ភ្នែកជាខ្លាំង។
« ថេយ៍? អូនមិនអីទេឬ? »Jungkookដាក់ថ្ពាល់ខ្លួនឯងប៉ះថ្ពាល់ប៉ោងៗរបស់រាងតូចដែលកំពុងតែមមើរពេបមាត់រកយំដាក់នាយ។
« ... »កាយតូចដេកស្ទៀកលើដៃរបស់ជុងហ្គុកដែលជាហេតុធ្វើអោយជុងហ្គុកអត់បារម្ភមិនបាន នាយក៏រហ័សយកកាយតូចដាក់ឡានវិញរួចជូនទៅមន្ទីពេទ្យភ្លាមៗតែម្តងព្រោះរាងតូចមិនងាយដេកស្ទៀកបែបហ្នឹងឡើយលុះត្រាតែគេមិនស្រួលខ្លួន។
Hospital✨
« អ្នកជំងឺមិនបានកើតអ្វីធ្ងន់ធ្ងរឡើយ គេគ្រាន់តែគ្រុនធម្មតាប៉ុណ្ណោះប៉ុន្តែអ្នកជំងឺមិនគួរបរិភោគអាហារក្រៀមក្រោះច្រើនពេកទេ.! ព្រោះអាហារបែបនេះមិនល្អសមអោយអ្នកពពោះទទួលទានញឹកញាប់ពេកទេ »គ្រូពេទ្យនិយាយប្រាប់ជុងហ្គុកដែលកំពុងអង្គុយផ្ទៀងត្រចៀកស្តាប់ដោយយកចិត្តទុកនោះ គ្រាន់តែគ្រូពេទ្យប្រាប់មកធ្វើអោយរាងក្រាស់កប់យោបល់តែម្តងព្រោះវាដូចអ្វីដែលគ្រូពេទ្យបាននិយាយពេក រាងតូចនេះណា មួយថ្ងៃញ៊ាំនំសឹងតែអស់20កញ្ចប់ម្នាក់ឯងទៅហើយតាំងពីមានកូន2អាទិត្យរហូតដល់3 ខែគេនៅតែមិនព្រមកែទម្លាប់។
« អរគុណលោកគ្រូពេទ្យ.! »Jungkookញញឹមអោនគោរពបន្តិចមុននឹងដើរចូលទៅរករាងតូចដែលកំពុងតែដាក់សារ៉ូមនោះ នាយរងចាំរហូតដល់អស់សារ៉ូមទើបទៅផ្ទះវិញបាន។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
