💜យានអវកាសស្នេហ៍✨

2.2K 205 0
                                    

Episode 44 : ប្រពន្ធវាយប្តី:(

Jungkookស្រវ៉ាទៅទាញកាយតូចយកមកអោបនៅពេលដែលឃើញគេស្រាប់តែពេបមាត់យំមួយរំពេច មិនបាច់ប្រាប់ក៏ដឹងថាគេយំដោយសារអ្វី។

« កូនខ្ញុំ...ហិកៗ »Taehyungលើកដៃរុញជុងហ្គុកចេញរួចក៏ខ្ទប់ពោះខ្លួនឯងទាំងទឹកភ្នែករហេមរហាមមិនស្តាប់សម្តីជុងហ្គុកសម្បីបន្តិច។

« ថេយ៍...ស្តាប់បងសិន.! »Jungkookព្យាយាមចូលទៅលួងលោមកាយតូចដែរប៉ុន្តែអ្នកម្ខាងមិនព្រមអោយនាយប៉ះបានឡើង ប្រកាច់ប្រកិនស្រែកលាន់ពេញភូមិគ្រិះតែម្តង។

« តណ្ហាក្រាស់.!...លោកឯងសម្លាប់កូនខ្លួនឯង... លោកឯងស្រែកដាក់ខ្ញុំ..ហិកៗ..សងកូនខ្ញុំវិញមក »Taehyungស្រែកយំថាអោយរាងក្រាស់ខ្លាំងៗ គិតវែងឆ្ងាយតែម្នាក់ឯង បើសិនជាជុងហ្គុកធ្វើវាពិតមែនមិនដឹងថេយ៉ុងខឹងយ៉ាងណាទេ។

« ហ៊ើយ~ »Jungkookលើកដៃឈ្លីស្នៀតផ្កាតិចៗរួចក៏ដកដង្ហើមធំយ៉ាងតឹងចិត្ត នាយសឹងតែបោកក្បាលអោយស្លាប់នៅនឹងកន្លែងបាត់ទៅហើយ។

« ហេតុអ្វីក៏មិននិយាយ?...ហិកៗ...ចាំមើលបើខ្ញុំស្លាប់ម្នាក់ទៀតលោកឯងគិតយ៉ាងមិច? »Taehyungខឹងជុងហ្គុកកាន់តែខ្លាំងនៅពេលដែលឃើញនាយនៅស្ងៀមសុំទោសមួយម៉ាត់ក៏គ្មាន បន្ទាប់មកនាយតូចក៏ស្ទុះក្រោកឡើងបម្រុងនឹងចេញក្រៅ។

« អូនចង់ទៅណា? និយាយគ្នាសិន »Jungkook ទាញកាយតូចបោះទៅលើពូកវិញរួចក៏ឡើងទ្រោបពីលើមុននឹងចាប់ដៃគេទាំងសងខាងជាប់សង្កត់ឡើងទៅលើហួសក្បាល។

« ហិកៗ...លែង.!...លោកឆ្កួតហើយ »Taehyung ស្រែកសឹងតែបែកត្រចៀករបស់ជុងហ្គុកទៅហើយដែលជាហេតុអ្វីអោយនាយម្ខាងទ្រាំមិនបានក៏ស្ទុះទៅបឺតមាត់របស់រាងតូចទាំងកម្រោលធ្វើអោយថេយ៉ុងយំរហូតដល់គាំងតែម្តង។

« ហា៎...ហិកៗ »Taehyungស្រែកយំយកៗទាំងទឹកភ្នែករហាម ដេកស្ទៀកក្រោមទ្រូងរបស់ជុងហ្គុកលែងរើតទៅទៀត គេខឹងរហូតដល់ក្រហមមុខ។

« អូ៎ៗ.! កុំយំអីណា៎បេប៊ី »Jungkookប្រលែងមាត់តូចចេញវិញនៅពេលដែលឃើញគេយំខ្លាំងពេក ជុងហ្គុកអោនទៅថើបថ្ពាល់ដែលកំពុងដាមដោយទឹកភ្នែកនោះដោយសេចក្តីថ្នាក់ថ្នម។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now