💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ខ្លាចមីនទើសទាល់ចិត្តដែលមានបងមកតាមរំខាន »Yoongiញញឹមជាប់មាត់រីឯដៃនឹងភ្នែកកំពុងតែសកម្មទៅលើការបើកបរ។

« និយាយដូចមិនដឹងចិត្តគ្នា.! »Jiminរអ៊ូតិចៗមាត់ជីបអូចៗតែម្នាក់ឯងអាងតែយ៉ុនហ្គីស្តាប់មិនឮគេនិយាយ។

Skip✨

   ងាកមកមើលTaehyungឯណេះវិញបន្ទាប់ពីរករឿងជុងហ្គុកឆ្អែតឆ្អន់នាយក៏បានឡើងទៅអង្គុយលើពូករួចទាញសក់ជុងហ្គុកអោយគេងកើយលើភ្លៅរបស់គេលក្ខណៈបង្ខំតែម្តង៙,៙។

« យ៉ាងមិចទៀតហើយព្រះអង្គម្ចាស់តូច.! »Jungkookសួរខណៈពេលដែលក្បាលកើយលើភ្លៅរបស់រាងតូច នាយអង្គុយសុខៗរាងតូចស្រាប់តែទាញសក់គេអោយគេង មិនមែនទាញធម្មតាទេនិយាយអោយចំគឺបោចតែម្តង។

« អូនស្រឡាញ់បង »Taehyungចាប់មុខជុងហ្គុកអោយសម្លឹងមើលមុខរបស់គេរួចក៏អោនទៅថើបមាត់នាយក្រាស់មួយខ្សឺត។

« អូនយ៉ាងមិចហ្នឹង? »Jungkookសួរទាំងចម្លែកចិត្ត ឃើញកាចសុខៗបែរជាអូនស្រឡាញ់បងទៅវិញ តាមមិនទាន់ចិត្តសោះហើយ។

« គ្រាន់តែអូនចង់ល្អជាមួយមិនបានឬ? បើមិនពេញចិត្តងើបចេញក៏បាន »Taehyungរុញក្បាលជុងហ្គុកចេញងក់ងរមួយរំពេច។

« ទេ.! បងពេញចិត្តណាស់ »Jungkookរហ័សក្រោកទាញអោយរាងតូចអង្គុយវិញរួចដាក់ក្បាលកើយលើភ្លៅរាងតូចសារជាថ្មី ស្របជាមួយដៃលូកទៅក្រសោបអោបលើចង្កេះតូចតិចៗ។

« ជូនអូនទៅShoppingបានទេ? អូនចង់ទិញរបស់ខ្លះត្រៀមសម្រាប់កូនយើងហើយណាមួយទឹកដោះគោអូនក៏អស់ទៀត »Taehyungនិយាយរៀបរាប់ខណៈពេលដែលដៃអង្អែលលេងលើសក់ទន់រលោងរបស់រាងក្រាស់ថ្នមៗ។

« ចង់អោយបងជូនទៅដើរផ្សារសោះទើបខំយកចិត្តបងដល់ម្លឹង.! ស្មានតែល្អចេញពីចិត្ត »Jungkook និយាយតិចៗម្នាក់ឯង ខំតែអរស្មានតែប្រពន្ធល្អដាក់ចេញពីចិត្តតាមពិត...បោកប្រើសោះ🥲។

« អូនឮបងនិយាយណា៎ប្រុសឆ្កួត »Taehyungចាប់ហែកថ្ពាល់របស់រាងក្រាស់លេងរួចក៏អោនទៅខាំមាត់ជុងហ្គុកស្ទើរតែចេញឈាមទៅហើយ។

« អូយ.! ដាច់មាត់បងបាត់ខានបានថើបសាច់ប្រពន្ធឥឡូវហើយ...យល់ព្រមក៏បាន »Jungkookប្រាប់រាងតូចទាំងអង្អែលមាត់តិចៗព្រោះឈឺ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now