💜យានអវកាសស្នេហ៍✨

2.3K 191 0
                                    

Episode 42 : អោយជម្រើស.!

បន្ទាប់ពីនិយាយគ្នាចប់សព្វគ្រប់អស់ហើយ Yoongiក៏បានបើកឡានជូនJiminត្រឡប់ទៅផ្ទះវិញដោយនៅតាមឡានជីមីនគិតតែអង្គុយស្ងៀមហាក់ដូចជាកំពុងគិតអំពីរឿងអ្វីមួយ។

« អូនមានអ្វីក្នុងចិត្តមែនទេ? »Yoongiដាក់ដៃលើប្រអប់ដៃតូចរួចក៏សួរទាំងបារម្ភ។

« បន្ទាប់ពីចាក់ថ្នាំរួចពួកយើងត្រូវធ្វើអីៗជាមួយគ្នាឬ? »Jiminសួររាងក្រាស់ទាំងទឹកមុខភ័យ ខណៈពេលនោះយ៉ុនហ្គីស្រាប់តែផ្ទុះសំណើចនូវសម្តីរបស់ជីមីន។

« គឺបែបហ្នឹងហើយ »Yoongiប្រាប់ទៅរាងតូចវិញស្របជាមួយកែវភ្នែកកំពុងតែផ្តោតអារម្មណ៍ទៅលើការបើកបររបស់នាយ។

« អូនគិតថាកុំទាន់អីល្អជាង »Jiminនិយាយបែបនេះភ្លាមYoongiស្រាប់តែបន្ថយល្បឿនរួចងាកមកមើលមុខរបស់ជីមីនទាំងចម្ងល់។

« ហេតុអ្វី? »

« ចាំពួកយើងរៀបការហើយចាំយកក៏បានព្រោះអូនមិនចង់ពរពោះមុនរៀបការឡើយ »Jiminនិយាយទាំងងាកមុខចេញ តាមពិតមិនមែនគេមិនចង់បានកូនទេប៉ុន្តែគេខ្មាស់អៀននៅពេលដែលត្រូវមានអីៗជាមួយយ៉ុនហ្គីច្រើនជាង។

« ហឹម.! តាមចិត្តអូន »Yoongiងក់ក្បាលយល់ស្របព្រោះនាយមិនចង់បង្ខំរាងតូចឡើយ។

« ថ្ងៃនេះបងមកគេងផ្ទះអូនទៀតឬទៅវិញ? »Jimin សួរបង្វែរប្រធានបទព្រោះមិនចង់និយាយរឿងកូននោះទៀតនាំអោយស្មុកស្មាញ។

« អូនចង់អោយបងគេងជាមួយឬអត់? »Yoongiសួរវិញព្រោះខ្លាចរាងតូចទើសទាល់ចិត្តដែលគេមកគេងជាមួយរាល់យប់បែបនេះ។

« សម្រាប់អូនគ្មានបញ្ហាទេ.! បានគេងជាមួយបងមានតែកក់ក្តៅថែម »Jiminសើចស្ញេញដាក់Yoongiទើបបណ្តាលអោយនាយម្ខាងញោចស្នាមញញឹមចុងមាត់ចេញមក។

« បងត្រៀមខោរអាវរួចមកហើយ.! »Yoongiចង្អុលទៅកៅអីខាងក្រោយទើបនាយតូចរហ័សងាកទៅមើលតាមទើបដឹងថាយ៉ុនហ្គីបានយកខោរអាវមកមួយវ៉ាលីឯណ្ណោះមុននេះគេមិនបានចាប់អារម្មណ៍។

« បើយកខោរអាវមកហើយចាំបាច់ធ្វើសួរអូនធ្វើអី »Jiminងាកមកសម្លក់មុខយ៉ុនហ្គីវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now