« ចាប់ពីថ្ងៃនេះទៅ មាតាសូមហាមមិនឲ្យបុត្រយាងទៅខាងក្រៅរាជវាំងទៀតជាដាច់ខាត លើកលែងតែ មានចាងហ៊ូនជាអ្នកកំដរបុត្រតែប៉ុណ្ណោះ នេះជាបញ្ជារបស់មាតា » ទ្រង់មានបន្ទូលដោយដាច់ខាតធ្វើឲ្យថេយ៉ុងរៀងអាក់អន់ព្រះទ័យបន្តិចតែក៏ព្យាយាមជំទាស់ទ្រង់ដូចគ្នា ។
« ប៉ុន្តែមាតា ម្ចាស់បងរវល់ជាមួយរាជកិច្ចណាស់ ម៉េចនឹងមានពេលកំដរបុត្រនោះ ខ្ញុំម្ចាស់យល់ថាកុំ រំខានម្ចាស់បងអីល្អជាង » ថេយ៉ុង
« មានអ្វីគួរឲ្យរំខានទៅម្ចាស់អូន ទោះបីរវល់ប៉ុណ្ណាក៏ បងអាចកំដរអូនបានដែរ » ចាងហ៊ូនបន្លឺឡើងស្របពេលយាងចូលមកធ្វើឲ្យថេយ៉ុងងាកទៅរកទ្រង់ភ្លាម ។
« ម្ចាស់បង... »
« មែនហើយ បើបុត្រចង់យាងទៅណាក៏ប្រាប់ចាងហ៊ូនទៅ នឹងអាលមានអ្នកការពារសុវត្ថិភាពរបស់បុត្រ មាតានឹងអស់បារម្ភ » ព្រះជាយាដាក់បញ្ជាដោយដាច់ខាតបំផុតទើបរាជទាយាទបែរទៅរកបិតាដើម្បីឲ្យទ្រង់ជួយសម្រួលប៉ុន្តែព្រះរាជាបែរជាញញឹមមក ទ្រង់វិញបានន័យថាជួយមិនបានទើបថេយ៉ុងមានតែ យល់ព្រមតាមបញ្ជាមាតាប៉ុណ្ណោះ ។
« ក្រាបទូលមាតា » ថេយ៉ុង
« អ៊ីចឹងចាប់ផ្ដើមទៅ » ព្រះរាជាមានបន្ទូលឡើងទើបការសោយព្រះស្ងោយពេលព្រឹកចាប់ផ្ដើមដោយចាងហ៊ូនទ្រង់នាំថេយ៉ុងមានបន្ទូលពីនេះពីនោះឥតឈប់ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា តែរាជទាយាទបែរជាមានព្រះទ័យធុញទ្រាន់ទៅវិញទើបបន្តសោយរហូតទាល់តែរួចរាល់ ក៏ដល់ពេលដែលព្រះរាជានិងចាងហ៊ូនត្រូវពិភាក្សាគ្នាពីរឿងរាជកិច្ច ឯព្រះជាយាក៏យាងទៅទតសួនផ្ការបស់ទ្រង់ ចំណែកថេយ៉ុងវិញគ្មានភារកិច្ចអ្វីក្រៅតែរៀនសរសេរអក្សរផ្ចង់ពីរាជគ្រូក្នុងរាជវាំងនោះឡើយ ។
« នេះជាព្យញ្ជនៈថ្មីសម្រាប់រាជទាយាទព្រះពរ » រាជគ្រូដាក់នូវសន្លឹកកិច្ចការនិងខ្មៅដៃឲ្យទៅថេយ៉ុងដូចសព្វដង ព្រោះទ្រង់ឆ្លាតស្រាប់គ្រាន់តែប្រាប់ក៏អាចធ្វើដោយខ្លួនឯងបានហើយ លើកលែងតែថ្ងៃខ្លះទ្រង់ខ្ជិលចង់ដើរលេងតែងតែសុំរាជគ្រូឈប់សម្រាកមុនម៉ោងជានិច្ច សមនឹងគាត់ចិត្តទន់ទៀតទើបបណ្ដោយតាមរហូត ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...
ភាគទី ៩
Start from the beginning
