💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

ងាកមកមើលJiminឯនេះវិញបន្ទាប់ពីចេញពីរោងអាហារមកនាយក៏បានធូរចិត្តបន្តិចវិញ នាយដើរបណ្តើរគ្នាជាមួយយ៉ុនហ្គីទៅបន្ទប់រៀន។

« បន្ទាប់ពីពួកយើងរៀបការរួច.! អូនចង់បានកូនទេ? »YoongiសួរទៅJiminដែលកំពុងតែដើរទន្ទឹមនឹងនាយនោះ រីឯរាងតូចកាលដែលឮបែបនេះនាយក៏រហ័សងាកទៅមើលមុខរបស់យ៉ុនហ្គី។

« អាចដែរឬ? »Jiminសួរយ៉ុនហ្គីទាំងពេបមាត់ព្រោះដឹងខ្លួនច្បាស់ថាខ្លួនមិនអាចមានកូនបានទេ។

« ហេតុអ្វីក៏ថាមិនអាច? អាចបើសិនជាអូនហ៊ាន.! »Yoongiលើកដៃដាក់លើក្បាលរបស់Jiminរួចអង្អែលតិចៗដោយស្នាមញញឹម។

« ប្រាកដជាហ៊ាន.! »Jiminសើចនៅពេលដែលពួកគេដើរមកដល់ខាងមុខថ្នាក់រៀនរបស់នាយ។

« ហឹម.! បងនឹងជួយអូន...អញ្ចឹងចូលថ្នាក់ទៅណា.! ក្រុមAដល់ម៉ោងចូលពិសោធន៍បន្តិចទៀតនេះហើយ »Yoongiដេញរាងតូចអោយចូលថ្នាក់មុននឹងដើរជ្រែងហោប៉ៅទៅថ្នាក់របស់នាយដូចគ្នា។

Skip✨

Jungkookមកសង្ងំឈរមុខរបងសាលាតែម្នាក់ឯងស្របពេលនោះក៏ចៃដន្យជួបជាមួយនឹងលោក JungដែលបានជូនSallyមកសាលា។

« ហីយ៉ា.! កូនប្រុសប៉ា »លោកJungដេញSally អោយចូលក្នុងរួចក៏ដើរមករកជុងហ្គុកទាំងសប្បាយចិត្ត គាត់ដើរមកអោបនាយក្រាស់ដូចជាស្និតស្នាលគ្នាណាស់អញ្ចឹង។

« អ្នកណាកូនលោក? »Jungkookឈរថ្មឹងសម្លឹងមុខលោកJungទាំងទឹកមុខក្រញូវ។

« កូនប្រុសកុំធ្វើមិនស្គាល់ប៉ាអី.! ឥឡូវធំធាត់សម្បើមណាស់ខានជួបយូរ »លោកJungអង្អែលស្មាជុងហ្គុកតិចៗទាំងញញឹមមិនសូវសមនូវពេលដែលត្រូវរាងក្រាស់ប្រកែកជាមួយនឹងគាត់។

« ដែលទុកខ្ញុំជាកូនប្រុសលោកដែរឬ? ខ្ញុំគ្មានឪពុកទេ...ឪពុករបស់ខ្ញុំស្លាប់បាត់ហើយហើយ...សុំទោសផង »Jungkookថាហើយក៏ដើរកៀសលោកJung ចេញទៅ កាលពីមុនគាត់ដេញគេដូចជាឆ្កែឥឡូវមកលន់តួដូចជាជន្លេនទៅវិញ។

« ចន ជុងហ្គុក.! »លោកJungស្បថក្នុងចិត្តទាំងក្តៅក្រហាយ គាត់ខំមុខក្រាស់មកលន់តួបណ្ណឹងហើយនៅមកលេងចរឹកទៀតឬ? ស្គាល់គាត់ស្ដើងពេកហើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now