💜យានអវកាសស្នេហ៍✨

2.2K 215 0
                                    

Episode 39 : មិនយល់ចិត្ត.!

Taehyungប្រងើយនឹងអាការៈចម្លែករបស់ជុងហ្គុករួចក៏ងាកមកនិយាយជាមួយBogumធម្មតាវិញ កាយវិការបែបនេះធ្វើអោយជីមីនមានអារម្មណ៍ថាខឹងនឹងថេយ៉ុងដែលគេប្រងើយនឹងមិត្តរបស់ខ្លួន។

« ថេយ៉ុង? ឯងមិនគិតទៅសួរនាំប្តីរបស់ឯងបន្តិចទេឬ? »Jiminសួរថេយ៉ុងទាំងច្រឡោតៗ កុំតែពរពោះក្មួយរបស់គេទេកុំអីគេច្បាស់ជាហក់ទៅវាយមិនខាន។

« សួរនាំរឿងអ្វី? ជុងអាចទៅបន្ទប់ទឹកក៏ថាបាន »Taehyungសួរជីមីនវិញព្រោះគេមិនដឹងកំហុសខ្លួនឯងពិតមែន ហើយមូលហេតុដែលគេមិនក្រោកទៅតាមព្រោះគិតថាជុងហ្គុកទៅបន្ទប់ទឹក។

« ប្តី? »Bogumផ្ទួនពាក្យJiminទាំងឆ្ងល់ ស្របពេលនោះJiminក៏រហ័សឆ្លើយទៅវិញ។

« អឺប្តី.! ឯងនឹងក៏ណាស់ដែរប្រើអោយប្រពន្ធគេមកថើបខ្លួនឯងគ្មានគិតដល់ទឹកចិត្តប្តីគេបន្តិចទេឬ? »Jiminស្រែកស្តីអោយBogumង៉ែតៗខឹងសឹងតែចាប់ក្បាលថេយ៉ុងនិងBogumបោកចូលគ្នាទៅហើយ។😂

« ខ្ញុំ...ខ្ញុំមិនដឹងពិតមែន.! សុំទោស »Bogumរាងស្រង៉ាកចិត្តបន្តិចនៅពេលដែលដឹងថាជុងហ្គុកនិងថេយ៉ុងត្រូវគ្នាវិញហើយ គេលែងមានសង្ឃឹមបានក្បែរថេយ៉ុងទៀតហើយមែនទេ?

« បើដឹងហើយប្រញាប់ចេញអោយឆ្ងាយទៅ.! »Jiminក្រឺតមុខBogumជំនួសមិត្តតែម្តង ចំណែកឯយ៉ុនហ្គីក៏រហ័សចាប់ដៃរាងតូចអោយសម្រួលអារម្មណ៍ព្រោះBogumក៏ជាមិត្តរបស់គេដែរ។

« មីន.! »Yoongiហៅជីមីនជាការតឿន គេមិនចង់អោយជីមីនបង្កររឿងឡើយទោះជាដឹងថាJimin ឆ្នាស់យ៉ាងណាក៏នាយនៅតែព្យាយាមឃាត់។

« ហ៊ើយ~ »Jiminដងដង្ហើមធំរួចក៏ងើបឈរឡើងទាញយ៉ុនហ្គីអោយក្រោករួចអូសដៃនាយចេញទៅព្រោះមិនចង់នៅនាំតែក្តៅចិត្តខ្លួនឯង។

« យើងសុំទោសថេយ៍.! យើងមិនដឹងពិតមែន »Bogumអោនមុខចុះខូចចិត្តនឹងពាក្យជីមីនដែលបានស្តីបន្ទោសអោយគេរួចក៏ងើបចេញទៅដូចគ្នាទុកអោយថេយ៉ុងនៅចាំជុងហ្គុកតែម្នាក់ឯង។

« អេរ.! Bogum »Taehyungឃាត់Bogumប៉ុន្តែនាយមិនស្តាប់រួចដើរទាំងអត់ព្រលឹងចេញទៅ ខណៈនោះនាយក៏ទាញទូរស័ព្ទមកមើលដើម្បីរងចាំជុងហ្គុកមកវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now