💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« អូនខ្លាច.! ខ្លាចបងឈប់ស្រឡាញ់អូន »Taehyungពេបមាត់កាន់តែខ្លាំងនៅពេលដែលនិយាយដល់ចំណុចនេះ ចំណែកឯជុងហ្គុកបែរជាសើចទៅវិញ។

« ប្រពន្ធបងគួរអោយខ្នាញ់យ៉ាងហ្នឹងតើអោយបងដកចិត្តទៅណារួច? »Jungkookក្រសោមមុខតូចអោយសម្លឹងមុខគេមុននឹងប្រើម្រាមដៃមេវាសទឹកភ្នែកចេញពីថ្ពាល់ក្រហមៗនោះថ្នមៗ នាយនិយាយដោយស្នាមញញឹមនិងទំនុកចិត្ត។

« ហិៗ...អូនដឹងថាបងប្រាកដជាស្រឡាញ់អូន.!!! »Taehyungសើចខិកៗរួចក៏ស្ទុះទៅអោបជុងហ្គុក។

« បើអូនដឹងហេតុអ្វីក៏អូននៅមកសួរបងទៀត? ក្មេងកំហូច...តើបងគួរតែដាក់ទោសអូនដោយរបៀបណាទៅ? »Jungkookលើកដៃច្បិចថ្ពាល់រាងតូចតិចៗទាំងក្រឺតខ្នាញ់ នាយក្រឺតសឹងតែហក់ទៅខាំមុខរាងតូចអោយយំក្នុងពេលនេះបាត់ទៅហើយប៉ុន្តែមិនអាចព្រោះរាងតូចពិបាកលួងណាស់.!!! :(

« ដាក់ទោសអោយអូនញ៊ាំនំអោយអស់10កញ្ចប់ម្នាក់ឯង.!..ដាក់ទោសបែបហ្នឹងមក អូនចូលចិត្ត.! »Taehyungនិយាយតែមាត់ប៉ុន្តែភ្នែកកំពុងតែសម្លឹងទៅកញ្ចប់នំដែលជុងហ្គុកបានយកឡើងមកនោះ។

« ញ៊ាំៗ...ញ៊ាំមិនចេះឆ្អែតសោះហើយកូនជ្រូកមួយក្បាលនេះ »Jungkookចាប់ក្រញិចរាងតូចបន្តិចមុននឹងដើរទៅយកនំមកអោយគេតាមបំណង នាយក្រាស់ហែកកញ្ចប់នំហុចអោយរាងតូចមុននឹងដាក់ខ្លួនអង្គុយជិតរួចក៏លើកដៃក្រសោបអោបចង្កេះតិចជាប់រីឯភ្នែកក៏សម្លឹងមាត់តូចដែលកំពុងទំពារនំ។

« បងញ៊ាំទេ? »Taehyungងាកមកសួររាងក្រាស់បន្ទាប់ពីឃើញនាយគិតតែពីសម្លឹងមុខគេមិនឈប់។

« ទេ.! ខ្ចិលដណ្តើមនំកូនក្មេង.! »Jungkookក្រវីក្បាលទាំងញញឹមតិចៗ។

« ហារមក.! អូនបញ្ចុក »Taehyungយកនំមកដាក់ជិតមាត់នាយក្រាស់ ទើបជុងហ្គុកព្រមស្របតាមហារមាត់ចាំទទួលនំប៉ុន្តែរាងតូចបែរជាបង្វិលដៃញុកចូលមាត់របស់ខ្លួនឯងទៅវិញ។

« នំបង? អោយបងវិញភ្លាម »Jungkookសើចបន្តិចមុននឹងចាប់ដៃរបស់រាងតូចទាំងសងខាងជាប់ផ្គំចូលគ្នាបន្ទាប់មកនាយក៏ចាប់រាងកាយតូចផ្តួលអោយគេងលើពូកទន់ល្មើយរួចឡើងទ្រោបពីលើ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now