💜យានអវកាសស្នេហ៍✨

2.4K 219 0
                                    

Episode 38 : ប្រច័ណ្ឌ.!

បន្ទាប់ពីត្រូវនាយតូចរុញចេញរួចជុងហ្គុកក៏ឈរច្រត់ចង្កេះគិតរកដំណោះស្រាយដើម្បីលួងថេយ៉ុងអោយបាត់អន់ចិត្ត រាល់ដងឮតែនំដឹងតែឈប់ខឹងហើយតែឥឡូវបែរជាមិនខ្វល់ជាមួយនំទៅវិញ ចិត្តប្តូរលឿនជាងម៉ាស៊ីនទៀតនាយតាមមិនទាន់ទេ។

« ថេយ៍.! បងសុំទោស..ឥឡូវបងលត់ជង្គងសុំទោសអូនក៏បាន...មកពីអូនរពិសពេកទើបបងវាយអូនអោយល្អទេ.! បងខំធ្វើគ្រប់យ៉ាងដើម្បីតែអូននិងកូនប៉ុណ្ណោះ..អាណិតបងផងទៅ »Jungkookលត់ជង្គងចុះនិយាយប្រាប់រាងតូចខ្សោយៗហាក់ដូចជាខ្លួនឯងបានសាងកំហុសធំណាស់អញ្ចឹង។

« ... »Taehyungមិននិយាយប៉ុន្តែក៏បើកភួយលួចមើលមុខរបស់ជុងហ្គុកចង់ដឹងថាគេលត់ជង្គងដូចដែលនិយាយមែនឬអត់? ចំណែកជុងហ្គុកវិញកាលដែលឃើញរាងតូចលួចបើកភួយមើលបែបនេះនាយក៏សើចចេញមកតិចៗ។

« ណាអូនណា.! និយាយរកបងបន្តិចមក.! ប្តីប្រេះទ្រូងស្លាប់ឥឡូវហើយ »Jungkookធ្វើមុខកំសត់នៅពេលដែលឃើញនាយតូចទាញភួយចេញរួចក្រោកអង្គុយទាំងភ្នែកឡើងហើមក្រហម មិនបាច់ប្រាប់ក៏ដឹងថាយំខ្លាំង។

« អូនឈឺ.! »Taehyungពេបមាត់ហុចដៃដែលត្រូវរាងក្រាស់ទះឡើងក្រហមនោះអោយជុងហ្គុកមើល ទោះខឹងយ៉ាងណាក៏មិនដាច់ចិត្តដេកមើលប្តីលត់ជង្គងដាក់ដែរ។

« ឈឺខ្លាំងទេ.! មកពីអូនរពិសទើបគេវាយដឹងទេ? »Jungkookរហ័សក្រោកទៅទាញដៃស្រឡូនយកមកថើបដើម្បីលួងលោម នាយរាងធូរចិត្តបន្តិចនៅពេលដែលរាងតូចព្រមនិយាយរកវិញ។

« នេះទៀត.! ឈឺ »Taehyungលើកជើងអោយជុងហ្គុកមើលទើបដឹងថាជង្គងរបស់រាងតូចត្រូវបានរលាត់ស្បែកចេញឈាមមករឹមៗទាំងសងខាង។

« ដួលអម្បាញ់មិញនេះមែនទេ? ឈឺខ្លាំងទេបេប៊ី? បងសុំទោសដែលមិនអាចការពារអូនបាន...មានត្រូវត្រង់ណាទៀតទេ? »Jungkookលើកដៃលើកជើងរាងតូចមើលទាំងព្រួយបារម្ភ ខណៈពេលដែលរាងតូចគិតតែសម្លឹងមុខគេភ្លឺសៗចង់យំបន្តិចអីបន្តិច។

« បងនៅស្រឡាញ់អូនទេ? »Taehyungពេបមាត់សួរទៅជុងហ្គុកទាំងរលីងរលោង។

« ហេតុអ្វីក៏អូនសួរបែបហ្នឹង? »Jungkookជ្រួញជញ្ចើមសួររាងតូចវិញទាំងឆ្ងល់ រាល់ថ្ងៃនេះគេស្រឡាញ់សឹងតែលេបចូលក្នុងពោះបាត់ទៅហើយប៉ុន្តែរាងតូចបែរជាសួរគេដូចឆោតទៅវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now