💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« ហេតុអ្វី? នៅខឹងបងឬ? »Yoongiដើរមកអង្គុយជិតJiminរួចក៏ក្រសោបដៃតូចមកផ្អឹបជាមួយនឹងដៃរបស់នាយមុននឹងអោនទៅថើបមួយខ្សឺតរួចបន្ត។

« ហឹម...តាមពិតទៅបងក៏ខុសខ្លាំងដែរ ដែលធ្វើបាបចិត្តអូនខ្លាំងយ៉ាងហ្នឹង.! បងក៏មិនដឹកស្មានថាអូនស្រឡាញ់បងដល់ថ្នាក់នេះដែរ...ប៉ូរ៉ានាងគឺជាប្អូនជីដូនមួយរបស់បង បងនឹងនាងរួមដៃគ្នាដើម្បីពិសោធន៍អូន ប៉ូរ៉ានាងក៏ចង់បានបងថ្លៃដ៏ល្អម្នាក់ដែរទើបនាងយល់ព្រម.! បងចាប់ផ្តើមចាប់អារម្មណ៍លើអូនបន្ទាប់ពីឃើញអូនពូកែយកឧស្សាហ៍អ្នកដទៃ អូនជាមនុស្សល្អ..ហើយបងក៏ដឹងថាអូនកំពុងចាប់អារម្មណ៍លើបងដូចគ្នា ប៉ុន្តែមិនប្រាកដថាអូនស្រឡាញ់បងបែបពិតប្រាកដឬបែបស្នេហាក្មេងៗវិទ្យាល័យដែលស្រឡាញ់ហើយបែក.! បន្ទាប់ពីឆ្លងការពិសោទ៍រួចអូនក៏ជាប់...គឺជាប់ឈ្មោះក្នុងបេះដូងរបស់បងកាន់តែខ្លាំង...បងដឹងថាអូនក៏ស្រឡាញ់បងខ្លាំងដូចគ្នាមិនមែនលេងសើចទើបបងសម្រេចចិត្តសុំប៉ាម៉ាក់ចូលស្តីអូនតែម្តង »Yoongiនិយាយបណ្តើរកាន់ដៃរាងតូចបណ្តើរដើម្បីផ្តល់ភាពកក់ក្តៅអោយនាយម្ខាងដែលគិតតែពីអោនមុខចុះ។

« ដឹងទេថាខ្ញុំត្រូវទឹកភ្នែករាល់ថ្ងៃ.! សាកល្បងឆ្កួតយ៎ស្អី ខ្ញុំសឹងតែឆ្កួតដោយសារលោកហើយដឹងទេ? »Jiminពេបមាត់ទាំងរំភើបចិត្តប៉ុន្តែមិនបាច់មើលមាត់ទេគឺកំពុងជេទៅវិញ។

« បងសុំទោសណា៎.! ចង់ធ្វើកូនប្រសារត្រកូលមីន ទាល់តែឆ្លងកាត់ការពិសោធន៍ »YoongiទាញJimin យកមកអោបជាប់ទ្រូង រួចក៏លើកដៃអង្អែលខ្នងគេថ្នមៗនាយដឹងថានាយខុស។

« អ្នកណាថាខ្ញុំចង់? លោកឯងជាអ្នកចូលស្តីខ្ញុំដោយខ្លួនឯង »Jiminបិទភ្នែកអោបយ៉ុនហ្គីវិញ ប៉ុន្តែចរឹករឹងរបស់គេនៅតែមិនព្រមកែដដែល។

« មកពីមិនចង់ឃើញទឹកភ្នែកអ្នកខ្លះទើបចូលដណ្តឹងតែម្តងទៅ.! »Yoongiនិយាយទាំងញញឹមក្បួចសម្លឹងមើលសក់នាយតូចដែលកំពុងតែឆ្ងុបមុខលើស្មារបស់នាយ មិនដឹងថាសើចឬយ៉ាងមិចទេព្រោះមិនព្រមអោយគេមើលមុខសោះ។

« ប្រុសឆ្កួត »JiminសើចទើបYoongiសើចតាមបន្ទាប់មកពួកគេក៏បន្តនៅជាមួយគ្នាពេញមួយថ្ងៃ គឺចុះសម្រុងគ្នាល្អណាស់។

Skip✨

Jungkookឡើងទៅគោះទ្វាបន្ទប់ថ្នមៗប៉ុន្តែរាងតូចមិនព្រមបើកទើបនាយសម្រាច់ចិត្តយកសោរសាកួរទៅចាក់ចូលបន្ទប់តែម្តង។

« ថេយ៍ »Jungkookចូលទៅហៅរាងតូចតិចៗបន្ទាប់ពីបានឃើញនាយម្ខាងកំពុងតែគេងឃ្លុំភួយជិតក្បាលហើយថែមទាំងឮសម្លេងយំខ្សឹបខ្សួលថែមទៀត។

« ថេយ៍ហា៎.! បងបានយកនំពីខាងក្រោមមកអោយអូនច្រើនណាស់ »Jungkookនិយាយបណ្តើរយកនំទៅដាក់ជិតរាងតូចបណ្តើរព្រោះគិតថារាងតូចនឹងងើបមកនិយាយជាមួយគេដើម្បីនំ ប៉ុន្តែលើកនេះគេគិតខុសហើយ ថេយ៉ុងមិនព្រមងើបឡើយ។

« ... »

« ថេយ៍ហា៎.! បងសុំទោសណា...ថេយ៍ៗ »Jungkookអោបកាយតូចលើភួយរួចនិយាយខ្សិបប្រាប់ប៉ុន្តែថេយ៉ុងនៅតែមិនព្រមនិយាយរកគេដដែល កាយវិការបែបនេះធ្វើអោយជុងហ្គុកចាប់ផ្តើមមានអារម្មណ៍មិនល្អឡើយមក នាយស៊ូអោយរាងតូចយំរករឿងក៏ប្រសើរជាងអោយរាងតូចមកសង្ងំយំម្នាក់ឯងបែបនេះដែរ។

« ដួលអម្បាញ់មិញមានត្រូវត្រង់ណាឬអត់? ងើបមកនិយាយជាមួយបងបន្តិចមក កុំបែបហ្នឹងអី »Jungkookនិយាយបែបអង្វរក ពេលនេះបើអោយនាយលត់ជង្គងសំពះក៏គេព្រមអោយតែរាងតូចព្រមនិយាយរកគេវិញ។

« ហិកៗ...ចេញ »Taehyungលើកដៃរុញជុងហ្គុកចេញពីក្នុងភួយមកទាំងពេបមាត់យំ ក្នុងចិត្តមិនដឹងជាអន់ចិត្តយ៉ាងណាទេ។

( យំរាល់ភាគ👏🏻😂)
TO BE CONTINUED
✨Thanks for Support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now