« ហិក.! »Taehyungពេបមាត់អន់ចិត្តជាមួយអ្នកគ្រប់គ្នាមុននឹងក្រោកឈរឡើងដើរឡើងទៅបន្ទប់វិញទាំងទឹកភ្នែកហូររហាម លើកនេះមិនមែនយំរំអួយដូចអម្បាញ់មិញទេគឺអន់ចិត្តពិតមែន។
« ចំមែនហើយកូននេះ.! »អ្នកស្រីKimក្រវីក្បាលទាំងហួសចិត្តនឹងចរឹកប្លែកៗរបស់កូនប្រុសគាត់។
« ថេយ៍.! »Jungkookស្រែកទាំងភ្ញាក់ផ្អើលបន្ទាប់ពីងាកទៅមើលថេយ៍ចំពេលដែលគេរអិលដួលអុកគូតញាច់លើឥដ្ឋ នាយក្រាស់រហ័សរត់ទៅជួយលើកប៉ុន្តែរាងតូចមិនអោយគេមកដល់ទាន់ នាយក៏រហ័សក្រោកឡើងរួចរត់ចូលបន្ទប់ចាក់សោរបាត់។
« នោះនំលើតុ.! យកទៅលួងបន្តិចទៅអុកគូថមិញនេះមិនដឹងយ៉ាងមិចហើយទេ »អ្នកស្រីKimដកដង្ហើមធំទាំងចិត្តរាងបារម្ភព្រោះអម្បាញ់មិញឃើញដូចជាដួលខ្លាំងគួរសម ទើបដេញជុងហ្គុកអោយទៅលួង។
Skip✨
ងាកមកមើលគូរខាងនេះវិញ ម៉ាក់របស់Yoongi បានដេញអោយយ៉ុនហ្គីមកគេងជាមួយJiminមួយយប់ដើម្បីអោយកាន់តែយល់ចិត្តគ្នា។
« យ៉ាងមិចនឹង? ហេតុអ្វីក៏ស្ងៀមស្ងាត់ម្លេះ? »Yoongiសួរនាយតូចដែលកំពុងតែអង្គុយលើពូកទាំងស្ងៀមស្ងាត់នោះ តាំងពីរចប់កម្មពិធីមកជីមីនមិនព្រមនិយាយជាមួយគេសម្បីមួយម៉ាត់។
« លោកចេះគេងបន្ទប់តូចចង្អៀតបែបនេះដែរឬ? »Jiminសួរទាំងថ្ពាល់ក្រហម មិនមែនគេមិនចង់និយាយទេប៉ុន្តែមាត់នឹងវាចេះតែ« អៀន>,< »។
« បងអាចគេងបានគ្រប់កន្លែងអោយតែមានអូននៅក្បែរ »Yoongiនិយាយទាំងសម្លឹងមុខជីមីនមិនដាក់ភ្នែក នាយអស់សំណើចយ៉ាងខ្លាំងនៅពេលដែលឃើញជីមីនកំពុងតែអៀននឹងគេ។
« សម្តីប្រុសព្រានច្បាស់ណាស់.! »Jiminរអ៊ូក្នុងចិត្តតិចៗ មិនទាន់ដឹងស្អីផងអូនបងឡើងរលួយបាត់ទៅហើយ ប្រុសព្រានច្បាស់ណាស់.!!!
« អៀនបងឬ? »Yoongiដើរមកច្បិចថ្ពាល់តូចញោះបន្ថែមធ្វើអោយជីមីនកាន់តែអៀនសឹងតែជីកដីកប់ខ្លួនឯងបាត់ទៅហើយ។
« លោកកុំទាន់និយាយបង អូនបែបនេះអី.! ខ្ញុំមិនទាន់ទម្លាប់ »Jiminប្រាប់ទាំងបួញមាត់មុខឡើងមុខស្អុយព្រោះមិនទាន់ទម្លាប់ខ្លួនជាមួយពាក្យបែបហ្នឹង។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
