💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« អាគុក.! »Jiminគ្រាន់តែឃើញមិត្តភ្លាមនាយសប្បាយចិត្តខ្លាំងណាស់ព្រោះក្នុងកម្មពិធីនេះមិនសូវមានអ្នកគេស្គាល់ឡើយ សម្បូរតែអ្នកធំ ហើយមុខកូនកម្លោះរបស់គេយ៉ាងមិចក៏គេមិនដឹង។

« ឯណាយ៉ុនហ្គី? »Taehyungអ៊ើត.កមើលចុះមើលឡើងតែមិនឃើញទើបសម្រេចចិត្តសួរជីមីនតែម្តងទៅប៉ុន្តែសំណួររបស់គេបែរជាធ្វើអោយជីមីនចងជញ្ចើមដាក់ទៅវិញ។

« មិត្តរបស់ឯង.! ឯងមិនសួរគេខ្លួនឯងទៅ? »Jimin និយាយទាំងគម្រោះគម្រើយដាក់ថេយ៉ុង មិនមែនគេស្អប់ថេយ៉ុងទេប៉ុន្តែគេមួលម៉ៅដែលថេយ៉ុងមករំឭកពីឈ្មោះអាម្នាក់នោះនៅទីនេះ។

« មើលចរឹកមិត្តបងធ្វើដាក់អូនចុះ.! មិនស្វាគមណ៍អូនសូម្បីបន្តិច »Taehyungប្រាប់ជុងហ្គុកទាំងសម្លក់ជីមីន មនុស្សកំពុងចិត្តផងមកនិយាយដាក់គេអញ្ចឹងទៀតមិនខឹងទើបជារឿងចម្លែក។

« ហឹម.! សុំទោសថេយ៉ុង...មកពីយើងមិនសប្បាយ ចិត្តទើបរាងមួលម៉ៅបន្តិច »Jiminដកដង្ហើមធំបន្ធោអារម្មណ៍នៅពេលដែលឃើញថេយ៉ុងអន់ចិត្តនឹងខ្លួន។

« មីនគ្មានចេតនាទេថេយ៍.! កុំខឹងមីនអី »Jungkook ងាកមកនិយាយដាក់ថេយ៉ុងទាំងញញឹមព្រោះគេដឹងចិត្តជីមីនច្បាស់ណាស់ មនុស្សគេមិនមែនជាមនុស្សមិនរាប់ញាតិឡើយ។

« ហិៗ..អូនមានខឹងឯណា.! យើងចេះតែសួរៗទៅព្រោះមិនឃើញកូនកម្លោះក្នុងកម្មពិធីសោះ »Taehyungនិយាយសើចដាក់ជុងហ្គុកមុននឹងងាកមកប្រាប់ជីមីនវិញ។

« កូនកម្លោះ? »Jiminផ្ទួនពាក្យរាងតូចធ្វើអោយចិត្តរបស់គេច្របូកច្របល់កាន់តែខ្លាំង។

« ត្រូវហើយ.! យើងឃើញឈ្មោះនៅខាងមុខគឺជាឈ្មោះយ៉ុនហ្គីនិងឈ្មោះឯង...ហើយភ្ញៀវសុទ្ធតែដៃគូរសម្ព័ន្ធMinទៀត »Taehyungគ្រាន់តែឃើញឈ្មោះនិងភ្ញៀវគេអាចកាត់នៃដឹងថាជាយ៉ុនហ្គីបាត់ទៅហើយ តែថាហេតុអ្វីជីមីនភ្ញាក់ផ្អើល?

« មិចនឹងអាចទៅរួច? »Jiminសួរខ្លួនឯងទាំងចម្លែកចិត្តប៉ុន្តែថេយ៉ុងនិយាយគេក៏ជឿរព្រោះថ្ងៃដែលម៉ាក់គេនិយាយនោះមិនព្រមប្រាប់ថាជានរណាឡើយ ហើយមកដល់ថ្ងៃនេះគាត់ថែមទាំងឃាត់គេមិនអោយចេញក្រៅរោងថែមទៀតប្រហែលខ្លាចឃើញឈ្មោះកូនកម្លោះហើយមើលទៅ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now