💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« អាប្តីឆ្កួត.! នៅឯណា? »Taehyungស្រែកយកៗចេញមកពីក្នុងបន្ទប់ធ្វើអោយអ្នកក្នុងផ្ទះនាំគ្នាផ្អើលគ្រប់គ្នាព្រោះខ្លាចកើតរឿងអាក្រក់លើថេយ៉ុង។

« មានរឿងអីកូន? »អ្នកស្រីKimរត់ចូលមករកកូនប្រុសទាំងឆ្លេឆ្លា ប៉ុន្តែពេលចូលមកដល់បែរជាឃើញថេយ៉ុងកំពុងអង្គុយលើគ្រែធ្វើភ្នែកឡេឡឺដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។

« បាត់ជុងហ្គុកហើយម៉ាក់.! ខ្មោចស៊ីជុងហ្គុកបាត់ហើយ...ហិកៗ »Taehyungពេបមាត់យំង៉ាវនៅពេលដែលឃើញអ្នកបើកទ្វាចូលមកមិនមែនជាជុងហ្គុកបែរជាម្តាយនិងឪពុករបស់គេទៅវិញ។

« ពុទ្ធោកូន.! ជុងគេទៅដាក់ច្បាប់...គ្មានខ្មោចឯណាមកស៊ីជុងទេ »អ្នកស្រីKimចូលទៅលួងលោមកូនប្រុសទាំងហួសចិត្ត ចំណែកលោកKimវិញឈរសើចឡើងរឹងពោះអស់ហើយនៅពេលដែលនឹកឃើញពាក្យដែលថេយ៉ុងនិយាយមុននេះម្តងៗ។

« ចាំមើលមកវិញដឹងគ្នាហើយ »Taehyungរអ៊ូតិចៗម្នាក់ឯង ខណៈដែលដៃកំពុងអោបម្តាយជាប់។

« មានចាញ់កូនទេ? មើលចុះមុខឡើងស្លេកអស់ហើយ »អ្នកស្រីKimលើកដៃអង្អែលមុខថេយ៉ុងតិចៗទាំងបារម្ភ មិនទាន់ចាញ់ខ្លាំងផងមុខស្លេកប៉ុណ្ណឹងទៅហើយចុះទម្រាំចាញ់ខ្លាំងទៀតនោះ?

« ទិញនំអោយកូនអោយច្រើនៗមក.! កូនរបស់ថេយ៍ច្បាស់ជាពុលនំដែលថេយ៍ញ៊ាំមិនខានដល់ពេលនោះគេនឹងមិនរករឿងកូនទេ »

« ម៉ាក់ថាគេពុលផលិតផលកូនច្រើនជាង.! មើលចុះមិនដឹងជាម៉ាកស្អីខ្លះទេ »អ្នកស្រីKimចង្អុលទៅផលិតផលដែលរៀបដង្ហែរលើតុនោះទាំងអស់សំណើច។

« ផលិតផលអស់នោះមិនពុលទេ នំទើបពុល »Taehyungនៅតែប្រកែកចង់តែឈ្នះ។

« នំពុល? អញ្ចឹងម៉ាក់ឈប់អោយឯងញ៊ាំនំទៀតហើយព្រោះខ្លាចពុល.! បងប្រមូលនំបោះចោលអោយអស់ទៅ »អ្នកស្រីKimងាកមកប្រាប់ស្វាមីបែបលេងសើច ចំណែកថេយ៉ុងកាលដែលឮបែបនេះនាយក៏រហ័សប្រកែក។

« អត់ទេៗ.! អត់ពុលទាំងពីរនឹង »Taehyungពេបមាត់ចាប់ដៃម្តាយជាប់ព្រោះខ្លាចគាត់យកនំរបស់គេបោះចោលពិតមែន។

« អាកូនក្បាលខូច.! »អ្នកស្រីKimសើចលើកដៃច្បិចថ្ពាល់កូនប្រុសតិចៗទាំងក្រឺតខ្នាញ់ ស្របពេលនោះសម្លេងឡានរបស់ជុងហ្គុកក៏បន្លឺឡើងទើបអ្នកស្រី Kimនិងស្វាមីងើបចេញទៅព្រោះដឹងថាបន្តិចទៀតច្បាស់ជាមានសង្ក្រាមប្តីប្រពន្ធកើតឡើងមិនខាន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now