« អត់ទេ.! នំអូន...ហិកៗ »Taehyungរើយកស្លាប់យករស់ចេញពីរង្វង់ដៃរបស់រាងក្រាស់ដើម្បីយកនំរបស់គេមកវិញ ខណៈពេលនោះរាងក្រាស់ក៏រហ័សចាប់កាយតូចអោយគេងស្រួលបួលរួចក៏យកជើងគងចង្កេះតូចជាប់មិនអោយរើរួច។
« យប់ហើយ.! មិនអោយញ៊ាំទេ »Jungkookលើកដៃអង្អែលខ្នងតូចតិចៗនៅពេលដែលឃើញគេខឹងនាយរហូតដល់យំខ្លួនឯង។
« មកពីបងបារម្ភខ្លាចអូនឈឺ.! ខ្សឺត...កុំយំអីបេប៊ី.! »Jungkookនិយាយខ្សៀវៗក្បែរត្រចៀករបស់រាងតូច ចំណែកថេយ៉ុងក៏លើកដៃវាយទ្រូងរបស់នាយក្រាស់តិចៗព្រោះខឹងមិនបាត់។
Morning✨
ព្រឹកថ្ងៃថ្មីឈានមកដល់ ជុងហ្គុកចាប់ផ្តើមដឹងខ្លួនពីដំណេកនៅពេលដែលព្រះអាទិត្យចាំងពីបង្អួចមកប៉ះនឹងមុខរបស់នាយ។
« ថេយ៍? អូនកំពុងតែធ្វើអ្វីនឹង? »Jungkookសួរនៅពេលដែលឃើញរាងតូចកំពុងតែអង្គុយបែរខ្នងដាក់គេ អោនងើបៗមិនដឹងធ្វើអ្វីអោយប្រាកដ។
« ហឹម? »Taehyungងាកមុខមកធ្វើមុខម៉ីងមាំងដាក់រាងក្រាស់ ខណៈពេលដែលដៃលូកចូលកញ្ចប់នំ រីឯមុខនឹងមាត់ប្រឡាក់សុទ្ធតែនំសូកូឡា ដោយសារតែគេងសុខៗមានអារម្មណ៍ថាឃ្លានទើបនាយងើបមកអង្គុយញ៊ាំនំទាំងមិនទាន់ស្វាងងងុយ។
« ញ៊ាំទៀតហើយឬកូនជ្រូក? »Jungkookខិតខ្លួនទៅអោបក្រសោបចង្កេះតូចរួចក៏អោនទៅថើបខ្នងរបស់គេតិចៗ ខណៈពេលដែលរាងតូចគិតតែពីញ៊ាំមិនតបតជាមួយនឹងនាយសោះ។
« យកទឹកដោះគោអោយអូនបន្តិចមក »Taehyung ប៉ះកញ្ចប់នំចោលរួចក៏ងាកមកបោះដៃប្រុងអោបជុងហ្គុកប៉ុន្តែជុងហ្គុកមិនព្រមអោយអោបព្រោះមាត់របស់គេប្រឡាក់សុទ្ធតែសូកូឡា បើអោបច្បាស់ជាប្រឡាក់ពេញខ្លួននាយពុំខាន។
« បេប៊ី.! អង្គុយសិនទៅចាំបងទៅយកទឹកដោះគោមកអោយអូនញ៊ាំ.! »Jungkookប្រាប់យ៉ាងណាក៏រាងតូចមិនព្រមស្តាប់នៅតែចចេះចង់អោបនាយមិនឈប់ ហើយថែមទាំងពេបមាត់ចង់យំរករឿងទាំងបិទភ្នែកថែមទៀត ចំមែន។
« អត់ទេ.! អោប »Taehyungថាហើយក៏ហក់ទៅអោបជុងហ្គុកឆ្វាច់ ហើយមុខក៏ឆ្មុលចូលក្នុងទ្រូងរបស់ជុងហ្គុកដែលជាហេតុធ្វើអោយសូកូឡាលើមាត់របស់គេនោះប្រលាក់ពេញអាវរបស់នាយក្រាស់ មិនដឹងចង់អោបឬបន្លំជូតអោយប្រាកដទេ😔
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
